កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកតូក្យូ៖ អត្តពលិករត់ប្រណាំងចិនទទួលបានមេដាយសំរឹទ្ធ ក្រោយអង់គ្លេសរងពិន័យ
22, Mar 2022 , 4:29 pm        
រូបភាព
រូបភាព៖​CGTN
រូបភាព៖​CGTN
ក្រុមអត្តពលិកផ្នែករត់ប្រណាំងចិនទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាររត់ចម្ងាយបណ្តាក់៤០០ម៉ែត្រផ្នែកបុរសក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូឆ្នាំ២០២០។ នេះជាមេដាយលើកដំបូងរបស់ក្រុមអត្តពលិករត់ប្រណាំងចិនក្នុងវិញ្ញាសានេះ។ នេះបើតាមការផ្សាយសារព័ត៌មានចិន CGTN។



ការទទួលបានមេដាយរបស់ចិន កើតឡើងបន្ទាប់ពីក្រុមអត្តពលិកអង់គ្លេសត្រូវបានដកហូតមេដាយប្រាក់។ កីឡាកររត់ប្រណាំង CJ Ujah របស់ក្រុមអង់គ្លេស ត្រូវបានបញ្ជាក់ថា មានលទ្ធផលតេស្តវិជ្ជមានសារធាតុជំនួយសាច់ដុំ Ostarine និង S-23 កាលពីខែសីហាឆ្នាំ ២០២១ កន្លងទៅ។ នេះបើយោងតាមការផ្សាយរបស់សមាគមអត្តពលិកអន្តរជាតិ (World Athletics)
 
អំឡុងការប្រកួតកាលពីខែសីហា ឆ្នាំ២០២១ នាទីក្រុងតូក្យូ សម្រាប់វិញ្ញាសារត់បណ្ដាក់ ក្រុមអត្តពលិកអុីតាលីឈ្នះមេដាយមាស ចំណែកអង់គ្លេសឈ្នះមេដាយប្រាក់ កាណាដាឈ្នះមេដាយសំរឹទ្ធ និងចិនឈរលំដាប់ថ្នាក់លេខ៤។ ក្រោយអង់គ្លេសត្រូវដកហូតមេដាយ ចិនមានឱកាសទទួលបានមេដាយសំរីទ្ធបន្តពីកាណាដា ហើយកាណាដាទទួលមេដាយប្រាក់។
 
សរុបមេដាយរបស់ប្រទេសចិន ឡើងដល់៨៩ ក្នុងនោះមេដាយមាស៣៨ មេដាយប្រាក់៣២ និងសំរឹទ្ធ១៩៕
 

Tag:
 Olympic Tokyo
© រក្សាសិទ្ធិដោយ thmeythmey.com