ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​បុរស​តែងតែមាន​បាតុភូត «​គោរព​ទង់ជាតិ​» នៅពេល​ព្រឹក​?
28, Mar 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
នេះ​ជាការ​ពន្យល់​ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការឡើង​រឹង​របស់​លិង្គ​នៅពេល​ព្រឹក​ចំពោះ​សុខភាព​បុរស និង​សញ្ញា​អ្វីខ្លះ​ដែល​យើង​គួរ​ព្រួយបារម្ភ​។

 
​ហេតុអ្វី​បានជា​មាន​បាតុភូត «​គោរព​ទង់ជាតិ​» ពេលព្រឹក​?
 
​នៅពេល​ថ្ងៃ ខួរក្បាល​របស់​យើង​បញ្ចេញ​សារធាតុ​ម្យ៉ាង​ហៅថា noradrenaline ដែលជា​អរ​ម៉ូ​ន​ដែល​រំខាន​ដល់​ការឡើង​រឹង​របស់​លិង្គ​។ ទោះជា​យ៉ាងណាក៏ដោយ នៅពេលដែល​យើង​គេង​លក់ ខួរក្បាល​នឹង​បញ្ចេញ​អរ​ម៉ូ​ន​នេះ​តិចជាង​មុន ដែល​មានន័យថា​នៅពេល​យប់ “​ក្មេង​តូច​” នឹង​ក្រោកឈរឡើង​ដោយ​ខ្លួនឯង​។ ទោះបីជា​យ៉ាងណា ហេតុការណ៍​នេះ​បានកើត​ឡើង​ដាច់ៗ​ពីគ្នា​ពេញ​មួយ​យប់ មិនមែន​រហូត​ឡើយ​។​
 
​តើ​បាតុភូត «​គោរព​ទង់ជាតិ​» និយាយ​អ្វីខ្លះ​អំពី​សុខភាព​បុរស​?
 
​ប្រសិនបើ​តែងតែមាន​ការឡើង​រឹង​របស់​លិង្គ​ក្នុងពេល​គេង វា​មានន័យថា ចរន្តឈាម​ក្នុង​រាងកាយ​មាន​សុខ​ភាពល្អ​គ្រប់គ្រាន់​សម្រាប់​លំហូរ​ឈាម​ល្អ​ទៅកាន់​លិង្គ​។​
​ដូច្នេះហើយ ងាយ​ដឹងថា​បុរស​កំពុងមាន​បញ្ហា​អ្វី ប្រសិនបើ​គាត់​តែងតែ​ព្យាយាម​ធ្វើឱ្យ​លិង្គ​ឡើង​រឹង​ក្នុងពេល​រួមភេទ ហើយ​មិន​ទទួលបាន​ដូច​ការរំពឹងទុក ខណៈពេលដែល​វា​តែង​ឡើង​រឹង​ពេល​ក្រោកពីដំណេក​រាល់​ព្រឹក​។ ប្រសិនបើ​នៅតែ​កើតឡើង​ជាធម្មតា វា​មានន័យថា បុរស​នោះ​កំពុងមាន​បញ្ហា​ផ្លូវចិត្ត ការ​ថប់​បារម្ភ ឬ​ជំងឺ​ធ្លាក់​ទឹកចិត្ត ដែល​ប៉ះពាល់​ដល់​សរីរវិទ្យា ប៉ុន្តែ​មិនមែនជា​បញ្ហា​សុខភាព​ទេ​។​
 
​ផ្ទុយទៅវិញ ប្រសិនបើ​បុរស​មិនមាន​ការឡើង​រឹង​របស់​លិង្គ​នៅ​ពាក់​កណ្តាលយប់ វា​អាច​បណ្តាលមកពី​បញ្ហា​លំហូរ​ឈាម​ទៅកាន់​លិង្គ​។ ទាំងនេះ​គឺជា​លក្ខខណ្ឌ​មូលដ្ឋាន​សម្រាប់​យើង​ក្នុងការ​រកឃើញ​ជំងឺ​ដែល​ទាក់ទង​នឹង​ជំងឺ​បេះដូង ជំងឺ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល ឬ​ជំងឺលើសឈាម​។​

​មិន​បានឃើញ​ការឡើង​រឹង​នៅពេល​ព្រឹក​ទេ​? មិនល្អ​ដូច​អ្នក​គិត​ទេ​!
 
​មនុស្ស​ជាច្រើន​មាន​អារម្មណ៍​សប្បាយរីករាយ ដោយសារតែ​ពួកគេ​មិនដែល​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​ដ៏​អាម៉ាស់​នៃ​ការឡើង​រឹង​នៃ​លិង្គ​ជា​រៀងរាល់​ព្រឹក​។ ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​កូនតូច​របស់​អ្នក​មិន “​ឡើង​រឹង​” ញឹកញាប់​ទេនោះ វា​អាចជា​សញ្ញា​នៃ​ជំងឺ​មួយចំនួន​ដែល​ប៉ះពាល់​ដល់​មុខងារ​របស់គាត់​ផ្ទាល់​។​
 
​ជា​ឧទាហរណ៍ អ្នកជំងឺ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ទាំងនោះ ដែល​កម្រ​ជួបប្រទះ​នូវ​អារម្មណ៍​នៃ​ការឡើង​រឹង​លិ​ង្គ​នៅពេល​ព្រឹក​។ ការពិត​គឺថា ប្រព័ន្ធ​ប្រសាទ​របស់​ពួកគេ​ទៅកាន់​លិង្គ​កំពុងដំណើរការ​ខុស​ប្រក្រតី ដែល​ប៉ះពាល់​ដល់​បរិមាណ​ឈាម​ដែល​ចរាចរ​នៅ​ទីនោះ​។ ជាងនេះទៅទៀត សារ​ពី​ខួរក្បាល​អំឡុងពេល​គេង​គឺ​ពិតជា​មិន​ច្បាស់លាស់​គ្រប់គ្រាន់​ដើម្បី​បង្កឱ្យមាន​ការឆ្លើយតប ទៅនឹង​ការឡើង​រឹង​នៃ​លិង្គ​។​
 
​លើសពីនេះ ជំងឺ​ប្រព័ន្ធ​ប្រសាទ​មួយចំនួន ដូចជា​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​ជំងឺ​ដែល​ប៉ះពាល់​ដល់​អរ​ម៉ូ​ន ក៏​ធ្វើឱ្យ​អ្នកជំងឺ​មិនដែល​ជួបប្រទះ​អារម្មណ៍​នេះដែរ​។​
 
​ពោលគឺ​ជាទូទៅ​ប្រសិនបើ​អ្នក «​គោរព​ទង់ជាតិ​» ជា​រៀងរាល់​ព្រឹក នោះ​ជា​ដំណឹង​ល្អ​។ សុខភាព​របស់​អ្នកដើរតួ​យ៉ាងសំខាន់​ក្នុង​រឿងនេះ​។ សូម​រក្សា​របៀប​រស់នៅ​ដែលមាន​សុខភាព​ល្អ រួមទាំង​របប​អាហារ​ដែលមាន​សុខភាព​ល្អ លំ​ហាត់ប្រាណ​គ្រប់គ្រាន់ និង​កំណត់​ការជក់បារី និង​គ្រឿង​ស្រវឹង​…៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com