អត្ថបទពាណិជ្ជកម្ម
ដំណឹងល្អសម្រាប់អ្នកគាំទ្រផលិតផលឆ្លាតវៃហួវៃ ក្នុងឱកាស ប្រម៉ូសិនពិសេស Huawei Service Carnival
28, Mar 2022 , 3:17 pm        
រូបភាព
ដោយ: ថ្មីៗ
Huawei មិនត្រឹមតែជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការបំបែកឯកត្តកម្មដាក់ចរាចរណ៍ បច្ចេកវិទ្យា5G មុនដំបូងគេ និង ផលិតផលប្រើប្រាស់ឆ្លាតវៃ តែប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវការយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ខ្លួន តាមរយៈការបង្កើតនូវ មជ្ឈមណ្ឌលសេវាកម្មហួវៃជាបន្តបន្ទាប់ ព្រមទាំងផ្តល់នូវ ប្រម៉ូសិនពិសេស Huawei Service Carnival ចាប់ពីថ្ងៃទី01 មេសា ដល់ 31 ឧសភា ឆ្នាំ 2022 ថែមទៀតផង។
 
អ្នកតំណាងក្រុមហ៊ុនហួវៃ បានឲ្យដឹង ការផ្តល់ជូនប្រម៉ូសិន​ Huawei Service Carnival លើកដំបូងរហូតដល់រយៈពេល2ខែនេះ គឺជាការឆ្លើយតបនូវសំណូមពររបស់អតិថិជនជារឿយៗដែលនិយមគាំទ្រផលិតផលឆ្លាតវៃម៉ាកហួវៃ ពោលគឺស្មាតហ្វូនតែម្តង។ 
 
លោកបានបន្ថែមថា៖ “យើងសង្ឃឹមថាអតិថិជនរបស់យើងគ្រប់រូបនឹងចំណាយពេលអញ្ជើញទៅកាន់ មជ្ឈមណ្ឌលសេវាកម្មហួវៃ ដើម្បីទទួលបានប្រម៉ូសិនពិសេសនេះគឺ Huawei Service Carnival ជាក់ជាមិនខានឡើយ”។ 


 
រាល់ការអញ្ជើញមកកាន់ Huawei Service Center ដែលមានទីតាំងនៅទីក្រុងភ្នំពេញ ផ្សារទំនើបសូរិយាជាន់ទី 3, ខេត្តសៀមរាប ផ្សារទំនើប The Heritage Walk ជាន់ផ្ទាល់ដី, និងក្រុងព្រះសីហនុ ផ្សារទំនើប Prince Mall ជាន់ផ្ទាល់ដី នឹងទទួលបាន Huawei Cloud ទំហំ 50GB ដោយឥតគិតថ្លៃ3ខែ សម្រាប់អ្នកប្រើប្រាស់ថ្មីថ្មោង, Free បិទស្រ្គីនការពារ (Gel) និងទទួលបានការបញ្ចុះតម្លៃញាក់សាច់រហូតដល់20% សម្រាប់គ្រឿងបន្លាស់ (Spare Parts) ទូរស័ព្ទម៉ូដែល Mate 20, Mate 20 Pro, Mate 20X 5G, Mate 40 Pro, P20, P30, P40, Nova 2 lite, Nova 3e, Nova 3i, Nova 3, Nova 4, Nova 5t, Nova 7i, Nova 7SE 5G, Y5 2019, Y6 Pro 2019,Y6s, Y6p ,Y7 2018, Y7 Pro 2018,        Y7 Pro 2019, Y8p, Y9 2019, Y9 Prime 2019, Y9s, MatePad, MatePad Pro, MatePad Pro 5G, និង T10s 2020។ 
 
អាស្រ័យហេតុនេះ សូមប្រញាប់រួសរាន់ឡើងការផ្តល់ជូននេះផុតកំណត់ត្រឹមថ្ងៃទី 31 ឧសភា 2022 អាចអញ្ជើញទៅកាន់ Huawei Service Center ដែលនៅក្បែរលោកអ្នកជាងគេ កុំឲ្យឱកាសល្អនេះកន្លងផុតទៅដោយងាយៗ។ 
 
សម្រាប់ព័ត៌មានលម្អិត អាចទំនាក់ទំនង៖
 
ទូរស័ព្ទHotline : 1800-20-6688 ម៉ោងធ្វើការ 9:00am ដល់ 6:00pm ថ្ងៃច័ន្ទដល់សុក្រ
ទូរស័ព្ទសេវាកម្មអតិថិជន : 096 97 28 228 ម៉ោងធ្វើការ 9:00am ដល់ 6:00pm ច័ន្ទដល់អាទិត្យ
YouTube: https://youtube.com/c/HuaweiMobileKH









(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com