ជាតិ
សង្គមជាតិ
លោក ឃីម សុខហេង រក្សាទុករបស់របរចាស់ៗដែលជាកេររបស់គ្រួសារ
31, Mar 2022 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សៀវភៅដែលមានកម្រាសជាង២០០ទំព័រនិយាយពីខ្សែជីវិតតស៊ូ និងជំនួញរបស់លោក ឃីម សុខហេង នឹងចេញផ្សាយនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្នែកមួយនៃសៀវភៅនេះ និយាយអំពីប្រវត្តិនៃការរក្សាទុកកេរដំណែលចាស់ៗនៃគ្រួសារលោក ឃីម សុខហេង។

 
បើនិយាយពីបរិបទនៅក្នុងប្រទេសកម្ពុជា និងស្ថានភាពប្រទេសកម្ពុជា ក្រោយរបបប៉ុលពត តួអង្គដែលមានដំណើរជីវិតលំបាកលំបិនស្រដៀងលោក ឃីម សុខហេង អាចមានចំនួនច្រើននាក់។ ប៉ុន្តែ លោកមានលក្ខណៈពិសេសដែលអនុញ្ញាតឲ្យអ្នកនិពន្ធសម្រេចចិត្តលើកយកតួអង្គរបស់គាត់មកធ្វើជាតំណាងឲ្យយុវជនដទៃទៀតដែលកើតក្រោយជំនាន់ប៉ុលពត ហើយបានតស៊ូឆ្លងកាត់ឧបសគ្គជាច្រើនទម្រាំរូបលោកបានឈានមកដំណាក់កាលមួយប្រសើរជាងមុន។ 
 
សៀវភៅជាង២០០ទំព័រនេះនឹងចេញផ្សាយជា៤ភាសា៖ ខ្មែរ បារាំង អង់គ្លេស ចិន ដោយនិយាយពីជីវិតកុមារភាពរបស់លោក ឃីម សុខហេង ដែលមានឪពុកម្តាយជាអ្នកមិនសូវមានចំណេះ និងក្រីក្រនៅក្នុងខេត្តព្រៃវែង។ 
 
នៅក្នុងដំណើរជីវិតរបស់លោក ឃីម សុខហេង ក្រៅពីជីវិតការងារ លោក គឺជាបុគ្គលម្នាក់ដែលស្រឡាញ់ និងមានគំនិតរក្សាទុករបស់របរចាស់ៗដែលបន្សល់ទុកដោយគ្រួសាររបស់លោក ក្នុងនោះ មានកង់កញ្ចាស់ មានពាងទឹក និងរបស់របរចាស់ៗដទៃទៀត។ តើហេតុអ្វីបានជាលោក ឃីម សុខហេង ផ្សាភ្ជាប់ជីវិតរបស់លោកទៅនឹងរបស់របរចាស់ៗនៃគ្រួសាររបស់លោក? រឿងរ៉ាវទាំងអស់នេះ នឹងលម្អិតនៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា«ប្តូរការគិត ជីវិតរុងរឿង»។ សៀវភៅនេះ នឹងចេញផ្សាយនៅពេលឆាប់ៗខាងមុខនេះ៕ 
 


© រក្សាសិទ្ធិដោយ thmeythmey.com