កីឡាជាតិ
ជាតិ
អ្នកចាត់ការជម្រើសជាតិបាល់ទាត់Futsal ៖ យើងនឹងប្រឹងឲ្យអស់ពីសមត្ថភាព ជួបក្រុមខ្លាំងក្តី
31, Mar 2022 , 8:59 am        
រូបភាព
ក្រុមជម្រើសជាតិ Futsal កម្ពុជា  បានទៅដល់ប្រទេសថៃ នៅព្រឹកថ្ងៃទី៣០ ខែមីនា ដើម្បីត្រៀមប្រកួត AFF Futsal Championship 2022 ។ រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា
ក្រុមជម្រើសជាតិ Futsal កម្ពុជា បានទៅដល់ប្រទេសថៃ នៅព្រឹកថ្ងៃទី៣០ ខែមីនា ដើម្បីត្រៀមប្រកួត AFF Futsal Championship 2022 ។ រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា
ជម្រើសជាតិកម្ពុជា បានទៅដល់ប្រទេសថៃ នៅព្រឹក ថ្ងៃទី៣០ ខែមីនា ដើម្បីត្រៀមប្រកួត AFF Futsal Championship 2022 នាថ្ងៃទី២-១០ ខែមេសា ឆ្នាំ២០២២ នៅកីឡដ្ឋាន Huamark ទីក្រុងបាងកក ។ ជម្រើសជាតិកម្ពុជា មិនបានដាក់ការសង្ឃឹមខ្ពស់ក្នុងការដណ្ដើមជ័យលាភីទេ តែប្ដេជ្ញា ប្រឹងអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។


លោក ឃុល ភីរម្យ អ្នកចាត់ការក្រុមជម្រើសជាតិបាល់ទាត់Futsal បានបង្ហាញឆន្ទៈខ្ពស់ ក្នុងការដឹកនាំប្រកួតនេះ ទោះបីត្រូវប្រឈមមុខជាមួយក្រុមខ្លាំងក្តី។ លោក ឃុល ភីរម្យ បានដឹកនាំកីឡាករជម្រើសជាតិ ១៤នាក់ទៅចូលរួមប្រកួតនេះ។
 
ថ្លែងប្រាប់សារពត៌មានថ្មីៗ អ្នកចាត់ការរូបនេះ បាននិយាយថា៖«ពួកយើង នឹងប្រឹងឲ្យអស់ពីលទ្ធភាព តាមដែលអាចធ្វើទៅបាន លេង១០០ភាគរយ គ្រប់ពេលទោះជួបក្រុមខ្លាំងៗ បទពិសោធន៍ច្រើនជាងយើង ហើយទោះស្ថិតក្នុងស្ថានភាពកូវីដ១៩ក៏ដោយ ដើម្បីឲ្យទទួលបានលទ្ធផលជូនជាតិ»។ 
 
សម្រាប់ការប្រកួត AFF Futsal Championship ប្រទេសការពារដំណែងជើងឯក ថៃ ត្រូវប្រកួតជាមួយ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ព្រុយណេ និង កម្ពុជា នៅក្នុងពូល A ខណៈ ពូលB មាន វៀតណាម មីយ៉ាន់ម៉ា ទីម័រខាងកើត និងអូស្ត្រាលី ។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតរយៈ១៧លើកកន្លងមក ថៃ បានឈ្នះជើងឯក១៥សម័យកាល ខណៈ ឥណ្ឌូនេស៊ី ធ្លាប់ឈ្នះ ជើងឯកមួយលើក។ ដោយឡែក កម្ពុជា ចូលរួមប្រកួតបាន៦លើក តែបានចំណាត់ថ្នាក់លេខ៤ ពីរលើក៕
 

Tag:
 បាល់ទាត់
  Futsal
  AFF Futsal Championship
© រក្សាសិទ្ធិដោយ thmeythmey.com