ជាតិ
សង្គមជាតិ
ត្រឹម៣ខែ សមត្ថកិច្ច ចាប់បានគ្រឿងញៀនដល់ទៅ៣តោន
30, Mar 2022 , 6:00 pm        
រូបភាព
គ្រឿងញៀនជិត៦០០គីឡូក្រាម ត្រូវសមត្ថកិច្ចរឹបអូសបាន និងចាប់ជនសង្ស័យ៣នាក់ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀន
គ្រឿងញៀនជិត៦០០គីឡូក្រាម ត្រូវសមត្ថកិច្ចរឹបអូសបាន និងចាប់ជនសង្ស័យ៣នាក់ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀន
ត្រីមាសទី១នៃឆ្នាំ២០២២ គឺពីមករា ដល់មីនា សមត្ថកិច្ចកម្ពុជា បង្រ្កាបបានគ្រឿងញៀនដល់ទៅ៣តោន។ នេះបើតាមការផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។



អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២២នេះ សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងជាង១,៦ពាន់ករណី និងចាប់បានជនសង្ស័យជាង៣,៧ពាន់នាក់ ដោយក្នុងនោះ មានជនបរទេស៦០នាក់។

ក្រៅពីគ្រឿងញៀន សមត្ថកិច្ច ក៏ចាប់បានសារធាតុគីមីផ្សំ ដែលអាចផលិតចេញជាគ្រឿងញៀនមិនតិចដែរ។ លោក ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិទទួលបន្ទុកបង្ក្រាបគ្រឿងញៀន ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញ WhatsApp ថា រយៈពេលខែនេះ សមត្ថកិច្ច ចាប់បានសារធាតុគីមីផ្សំជិត៣០០តោន។

សូមរម្លឹកថា ពេញមួយឆ្នាំនៃឆ្នាំ២០២១ សមត្ថកិច្ច បង្ក្រាបបានគ្រឿងញៀនជាង៤តោន៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com