ជាតិ
សង្គមជាតិ
សៀវភៅ «អ្នកថែអង្គរ» នឹងត្រូវចេញផ្សាយពេលឆាប់ៗនេះជាភាសាខ្មែរ និងអង់គ្លេស
31, Mar 2022 , 8:45 am        
រូបភាព
ភ្នំពេញ៖ សៀវភៅ៖«អ្នកថែអង្គរ»នឹងត្រូវបោះពុម្ពផ្សាយជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាការពិត គេត្រូវតែអរគុណ និងដឹងគុណអ្នកកសាងប្រាសាទដែលមានអាយុច្រើនរយពាន់ឆ្នាំកន្លងមក។ ប៉ុន្តែ ការងារអ្នកថែអង្គរ ឬអ្នកថែប្រាសាទ ក៏មិនត្រូវមើលរំលងឡើយ។ អ្នកថែអង្គរខ្លះ បានចំណាយពេលស្ទើរមួយជីវិតរបស់ពួកគេដើម្បីមើលថែកេរដំណែលដូនតាមួយនេះ។



សៀមរាបអង្គរ គឺជាឈ្មោះដែលបានដក់ជាប់នៅក្នុងបេះដូងពលរដ្ឋខ្មែរគ្រប់រូប។ ខេត្តសៀមរាប ឬបុរីប្រាសាទ មានប្រាសាទបុរាណ វត្តបុរាណ និងទួលបុរាណច្រើនរាប់រយ។ ឧទ្យានអង្គរ ឬរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌរបស់មនុស្សជាតិទទួលបានការគាំទ្រ និងអនុញ្ញាតឲ្យចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូក្នុងឆ្នាំ១៩៩២។ 

ប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋនៅលើពិភពលោកផ្តល់តម្លៃយ៉ាងធំធេងចំពោះសំណង់ប្រាសាទដ៏ល្អឯកក្នុងលោកមួយនេះ ជាពិសេស បុព្វបុរសខ្មែរអ្នកសាងសង់ និងអ្នកថែអង្គរជាបន្តបន្ទាប់។ ជាការតបស្នងសងគុណដល់អ្នកសាងសង់ និងថែអង្គរ អាជ្ញាធរជាតិអប្សរា និងសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) បានសហការរួមគ្នាសរសេរចង ក្រងប្រវត្តិអ្នកថែអង្គរ។ តើតួអង្គរណាខ្លះជាអ្នកថែអង្គរ?

ស្នាដៃនេះ នឹងចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ៕ 

សៀវភៅ៖«អ្នកថែអង្គរ»

តម្លៃចេញលក់៖ ៥ដុល្លារ

តម្លៃកក់មុន៖ ៤ដុល្លារ

លេខទំនាក់ទំនង និង Telegram: 010 567 505 / 085 680 864 
 

© រក្សាសិទ្ធិដោយ thmeythmey.com