ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការទម្លាក់ការចោទប្រកាន់ ពីបទល្មើសគ្រឿងញៀន
31, Mar 2022 , 2:53 pm        
រូបភាព
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ។ រូបពីហ្វេសប៊ុកលោក ប៊ុនឆៃ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ។ រូបពីហ្វេសប៊ុកលោក ប៊ុនឆៃ
ភ្នំពេញ៖ តុលាការសម្រេចលើកលែងបទចោទប្រកាន់លើលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពាក់ព័ន្ធនឹងសំណុំរឿងសមគំនិតផលិតគ្រឿងញៀន និងនាំចូលសារធាតុញៀន។

 
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថា តុលាការបានសម្រេចលើកលែងបទចោទប្រកាន់លើលោក ញឹក ប៊ុនឆៃ ដោយសារគ្មានភស្តុតាងច្បាស់លាស់ ដើម្បីដាក់បន្ទុក។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗនៅថ្ងៃទី៣១មីនានេះ លោកថ្លែងយ៉ាងដូច្នេះ៖ «តុលាការសម្រេចលើកលែងបទចោទប្រកាន់ហើយ ដោយចៅក្រមស៊ើបសួរពិនិត្យឃើញថា មិនមានភស្តុតាងដាក់បន្ទុកលើរូបគាត់ទេ។ គាត់មិនមានការពាក់ព័ន្ធទេ»។ 
 
កាលពីឆ្នាំ២០១៧ លោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួន ដោយសារព័ន្ធពាក់ព័ន្ធនឹងបទល្មើសផលិតគ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ នៅឆ្នាំ២០១៨។ សំណុំរឿងសមគំនិតផលិតគ្រឿងញៀន និងនាំចូលសារធាតុញៀន របស់ប្រធានគណបក្សខ្មែររួបរួមជាតិរូបនេះ បានកើតឡើងតាំងពីឆ្នាំ២០០៧ មកម្ល៉េះ៕ 
 

Tag:
 សង្គម
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com