អត្ថបទពាណិជ្ជកម្ម
OPPO Reno7 របស់កម្រ! ជាមួយបន្ទះឈីបល្បីល្បាញលើពិភពលោក ដែលកំពុងខ្វះខាតក្នុងការផ្គត់ផ្គង់ ចំណែកតម្លៃ Reno7 ត្រឹមតែ $369
01, Apr 2022 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
បច្ចុប្បន្នក្នុងឧស្សាហកម្មបច្ចេកវិទ្យា កំពុងមានកង្វះខាត លើការផ្គត់ផ្គង់បន្ទះឈីប ដែលនាំឲ្យបន្ទះឈីប មានតម្លៃថ្លៃ និងបណ្តាលឲ្យទូរស័ព្ទឡើងថ្លៃ ទៅតាមបន្ទះឈីបដែរ។
ដោយឡែក ភ្ញាក់ផ្អើលមែនទែន ដោយ OPPO Reno7 Series ថ្មីចុងក្រោយបង្អស់ ទើបប្រកាសចេញ មានតម្លៃសមរម្យ ហើយបំពាក់នូវបន្ទះឈីបដ៏កម្រ Qualcomm Snapdragon ដែលជាបន្ទះឈីបលំដាប់ពិភពលោកដ៏ល្បីល្បាញ អតិថិជនមានការទទួលស្គាល់ ផ្តល់ទំនុកចិត្ត និងគាំទ្រទូលំទូលាយ។ នេះជាហេតុផល នាំឲ្យអតិថិជនជាច្រើន សម្រេចចិត្តកក់ទុក និងជ្រើសរើសយក ទូរស័ព្ទ Reno7 ដោយសារតែបន្ទះឈីបនេះផងដែរ។
 
យ៉ាងណាមិញ ក្រោយពីការប្រកាសពីតម្លៃពិតប្រាកដរបស់ OPPO Reno7 Series ក្នុងកម្មវិធីសម្ពោធជាផ្លូវការរួចមក ទាំងម្ចាស់ហាងទូរស័ព្ទ ទាំងអតិថិជន អ្នកសារព័ត៌មាន និងប្រិយមិត្ត ដែលនិយមចូលចិត្តតាមដានវិស័យបច្ចេកវិទ្យា ពិតជាភ្ញាក់ផ្អើល នឹកស្មានមិនដល់ថាស្មាតហ្វូន Reno7 តម្លៃត្រឹម $369 Reno7 Z 5G តម្លៃ $429 នាំឲ្យអតិថិជនគ្រប់ទិសទី ក្នុងប្រទេសកម្ពុជា សម្រុកទៅកក់ទុកភ្លាមៗ ឡើងណែនៗ ពេញហាងលក់ទូរស័ព្ទ។ មិនតែប៉ុណ្ណោះ អតិថិជនថែមទាំងបានលាន់មាត់និយាយថា តម្លៃសមរម្យ ល្មមទិញ។ ចំណែកសមត្ថភាព និងលក្ខណៈសម្បត្តិវិញ គឺអេម គ្មានអ្នកប្រៀបបាន បើធៀបជាមួយស្មាតហ្វូនដទៃ ក្នុងតម្លៃប្រហាក់ប្រហែលនេះ។ 


 
ចង់ជ្រាបច្បាស់ថា តើស្មាតហ្វូននេះ ពិតជាមានសមត្ថភាពខ្លាំង ស័កិ្កសមនឹងតម្លៃឬទេ? តើអ្នកគួរសម្រចចិត្តទិញវាឬទេ? តោះ! យើងនឹងមកប្រាប់អ្នកទាំងអស់គ្នាលម្អិតបន្ថែម ពីចំណុចពិសេសៗដែលមាននៅលើ OPPO Reno7 ។
 
ចំណុចពិសេសទី1: Reno7 បំពាក់ជាមួយកាមេរ៉ាសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើពិភពលោក ព្រមទាំងជាការសហការគ្នា រវាងក្រុមហ៊ុន OPPO x Sony ដែលមានសមត្ថភាពខ្ពស់ ក្នុងការថតរូបភ្លឺច្បាស់ ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។
 
ចំណុចពិសេសទី2: Reno7 ឌីហ្សាញតួខ្លួនថ្មី ដែលជារូបរាងក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់ប្រកបដោយភាពប្រណិត និងច្នៃប្រឌិតខ្ពស់ ជាមួយគែមរាងជ្រុង 2.5D កម្រាស់ស្តើង ទម្ងន់ស្រាល កាលីបជាងមុន ផ្តល់នូវផាសុកភាព និងបង្ហាញភាពទាន់សម័យ រាល់ពេលចាប់កាន់។ ហើយ Reno7 មានជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស គឺ Sunset Orange ផលិតចេញពីស្បែក Fiberglass គុណភាពខ្ពស់ និងពណ៌ Cosmic Black ស្ទីលរចនាបែប OPPO Glow ដែលរចនាបែបកញ្ចក់ និងលោហៈធាតុ។
 
ចំណុចពិសេសទី3: Reno7 បំពាក់កងបំភ្លឺដំណឹង នៅលើបណ្តុំកាមេរ៉ាខាងក្រោយ បញ្ចេញពន្លឺភ្លើងលោតជុំវិញលេនកាមេរ៉ាដ៏ទាន់សម័យ ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះអាចនិយាយបានថា គឺមានតែនៅលើ Reno7 Series មួយគត់និងវិសេសប្លែកខុសពីគេ។
 
ចំណុចពិសេសទី4: Reno7 បំពាក់ថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperVOOC 33W អាចបង្កើនអនុភាព ក្នុងការសាកថ្មឲ្យកាន់តែរហ័សជាងមុន ដោយគ្រាន់តែសាក 5 នាទី និយាយទូរស័ព្ទបាន 160 នាទី និងសាកពេញ 100% ត្រឹមតែមួយម៉ោងប៉ុណ្ណោះ។
 
ក្រៅពីនេះស្មាតហ្វូន OPPO Reno7 Series ស៊េរីថ្មីចុងក្រោយបង្អស់ ក៏នៅមានមុខងារថ្មីៗ លក្ខណៈសម្បត្តិពិសេសៗ និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត ដោយមិនឲ្យអតិថិជនទាំងអស់គ្នាខកចិត្តឡើយ។
 
ឥឡូវនេះ បើស្រលាញ់ និងចង់ដូរទូរស័ព្ទឡើងស៊េរី អាចកក់ OPPO Reno7 Series បានណា៎ ចាប់ពីថ្ងៃនេះដល់ថ្ងៃ ទី៥មេសា ឆ្នាំ២០២២ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាដូពិសេសយ៉ាងច្រើន រួមមាន៖


 
Reno7 តម្លៃ $369 ថែមកាដូតម្លៃ $187 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
Reno7 Z 5G តម្លៃ $429 ថែមកាដូតម្លៃ $272 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) បណ្ណធានាអេក្រង់រយៈពេល 6ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
OPPO Watch Free នាឡិកាវៃឆ្លាតចុងក្រោយបង្អស់ ភ្ជាប់មកនូវមុខងារការពារសុខភាព រួមទាំងសមត្ថភាពផ្នែកកីឡាដ៏ពេញលេញ អាចទិញបានហើយក្នុងតម្លៃត្រឹមតែ $89 ប៉ុណ្ណោះ។
OPPO Enco Air2 កាសឥតខ្សែជំនាន់ថ្មីដែលមាន Dynamic Bass ខ្នាត 13.4mm សំឡេងពីរោះច្បាស់ ជាមួយនឹងការរចនាគម្របថ្លាបែបចាហួយ ដ៏ស្អាតទាក់ទាញ អាចទិញបានក្នុងតម្លៃ $49។
 
អ្វីដែលកាន់តែពិសេស សម្រាប់អតិថិជនកក់ទុក OPPO Reno7 Series ទាំងអស់ អាចមានឱកាស ឈ្នះទូរស័ព្ទ OPPO Reno7 ភ្លាមៗគ្រាន់តែបង្ហោះរូបកក់ទុករបស់អ្នក លើគណីហ្វេសប៊ុកផ្ទាល់ខ្លួន រួច Screenshot យកមក Comment ក្នុងផេករបស់ OPPO ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៥មេសា ឆ្នាំ២០២២។


 
ជាចុងក្រោយ លើផេកហ្វ៊េសប៊ុកផ្លូវការ របស់ OPPO ក៏បានថ្លែងអំណរគុណ ចំពោះអតិថិជនដែលគាំទ្រយ៉ាងខ្លាំង មកលើស្មាតហ្វូនអ្នកជំនាញ Portrait ជំនាន់ថ្មី OPPO Reno7 Series ក្នុងថ្ងៃកក់ទុកដំបូង (Pre-Order)។ ហើយសម្រាប់អ្នកមិនទាន់បានកក់មុន សូមប្រញាប់រួសរាន់ឡើង ដើម្បីបានក្លាយជាម្ចាស់ Reno7 Series មុនគេ ជាមួយកាដូជាច្រើនពីក្រុមហ៊ុន OPPO៕














 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com