អត្ថបទពាណិជ្ជកម្ម
«WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោកដំបូងបង្អស់នៅកម្ពុជាចាប់ផ្តើមជាផ្លូវការ
03, Apr 2022 , 10:20 am        
រូបភាព
ដោយ: ថ្មីៗ
ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោកដំបូងបង្អស់នៅកម្ពុជា International Professional Combat Council (IPCC) និងការឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់ ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការ នៅថ្ងៃសៅរ៍ ទី២ ខែមេសា។ ការប្រកាសនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដែលត្រូវបានធ្វើឡើង នៅឯស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី។
 
ថ្លែងក្នុងកម្មវិធីខាងលើ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា៖ «កម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ជាកម្មវិធីថ្មីមួយ និងធំបំផុតប្រចាំឆ្នាំ២០២២។ កម្មវិធីនេះ នឹងជួយពង្រឹងសមត្ថភាព និងហ្វឹកហាត់ ដល់កីឡាករប្រដាល់គុនខ្មែរ ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងលើកមុខមាត់វិស័យគុនខ្មែរផងដែរ»។
 
ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «កម្មវិធីនេះ នឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការជួយផ្សព្វផ្សាយក្បាច់គុណបុរាណខ្មែរ ទៅកាន់ពិភពលោក ហើយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលត្រូវបានផលិតផលឡើងដោយកូនខ្មែរ ១០០ ភាគរយ ពិតជាមានកិត្តិយស និងមោទកភាពជាខ្លាំងដែលបានសហការ នាំយកកម្មវិធីនេះឡើង»។


 
ចំណែកឯ លោក គឹម ស្រ៊ុនកុសល តំណាងស្ថាប័ន IPCC ពិភពលោកប្រចាំប្រទេសកម្ពុជា និងជាទីប្រឹកក្សាក្រុមហ៊ុនថោនគ្រុប បានសម្តែងចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖«គុនខ្មែរ ត្រូវបានស្វាគមន៍ ចូលជាសមាជិកគ្រួសារស្ថាប័នប្រដាល់អន្តរជាតិ IPCC។ កិច្ចខិតខំប្រឹងប្រែងនៃពិភពប្រដាល់គុនខ្មែរ បានធ្វើឲ្យពិភពលោករំជើបរំជួល ទទួលស្គាល់ពីភាពរស់រវើក នៃក្បាច់គុនខ្មែរយ៉ាងសម្បូរបែប ដែលវាគឺជាមោទកភា​ព​ជាតិខ្មែរជាខ្លាំង។ ជោគជ័យនេះ បានកើតចេញពីស្មារតីខ្មែរដែលរួបរួមសាមគ្គីគ្នា»។
 
«WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ត្រូវបានរៀបចំដោយស្ថានីយទូរទស្សន៍​​ថោ​ន ឧបត្ថម្ភផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងក្រោម​ការ​​សហការ​ជាមួយ​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ។ វាជាការរៀបចំកម្មវិធីប្រដាល់ នៅ១២ខេត្ត-ក្រុង ដើម្បីផ្តល់ឱកាសដល់កីឡាករគុនខ្មែរ បញ្ចេញសមត្ថភាព និងប្រកួតដណ្តើមយកខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានច្រើនសន្ធឹកសន្ធាប់ សរុប ១២០ លានរៀល។ 
 
ក្នុងនោះ កីឡាករប្រដាល់គុនខ្មែរជ័យលាភីលេខ១ ក៏នឹងទទួលបានប្រាក់រង្វាន់ពី ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ចំនួន ៤៨លានរៀល ឬស្មើទៅនឹង ១ម៉ឺន ២ពាន់ដុល្លារអាម៉េរិក ដែលជារង្វាន់ច្រើនមិនធ្លាប់មានពីមុនមក ព្រមទាំងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក IPCC។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ កីឡាករផ្សេងទៀត ដែលបានរក្សាកៅអីចូលរួមក្នុងកម្មវិធីនេះ ក៏នឹងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនផងដែរ រួមមាន  ជើងឯករងលេខ ២ ទទួលបានទឹកប្រាក់ ២៤លានរៀល ស្មើ ៦ពាន់ដុល្លារអាម៉េរិក កីឡាករលេខ ៣ និងលេខ ៤ ទទួលបានទឹកប្រាក់ ៨ លានរៀល ស្មើ ២ពាន់ដុល្លារអាម៉េរិកក្នុងមួយនាក់។ រីឯកីឡាករ១០រូបផ្សេងទៀត នឹងទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន ៤ លានរៀល ស្មើនឹង១ពាន់ដុល្លារអាម៉េរិក ក្នុងមួយនាក់។ 


 
ក្នុងសន្និសីទសារព័ត៌មាននេះដែរ ក៏មានការចាប់ឆ្នោតបែងចែកក្រុម A និង B សម្រាប់កីឡាករចំនួន១២រូប ដែលបានឈ្នះការប្រកួតជម្រុះ នៅថ្ងៃទី១២ខែមីនាកន្លងមក។ ជើងខ្លាំងទាំងនេះ នឹងត្រូវចូលរួមកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើមក្នុងខែមេសានេះ។ 
 
កម្មវិធីនឹងចាប់ផ្តើមដំបូងនៅខេត្តកំពង់ស្ពឺ ហើយបន្តទៅខេត្តកោះកុង ​ពោធិ៍សាត់ ​បាត់ដំបង ​បន្ទាយមានជ័យ ​សៀមរាប ​កំពង់ធំ កំពង់ចាម ​ស្វាយរៀង ​ព្រៃវែង និងក្រុងតាខ្មៅ នៃខេត្តកណ្តាល មុនបន្តមកប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅ​រាជធានីភ្នំពេញ។
 
ដូច្នេះ ទស្សនិកជននៅតាមបណ្តាខេត្តខាងលើ ជាពិសេសអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរ សូមកុំភ្លេចរង់ចាំស្វាគមន៍ ចូលរួមមើលការប្រកួតប្រដាល់ផ្ទាល់ និងរីករាយជាមួយកម្មវិធីកម្សាន្តនានា ដែលភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងរៀបចំ ដើម្បីឲ្យកម្មវិធីកាន់តែទាក់ទាញ និងជក់ចិត្តដល់អ្នកទស្សនា។ 
 
ដើម្បីទទួលបានព័ត៌មានថ្មីៗ លោកអ្នកអាចតាមដានទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ 
https://www.facebook.com/WurkzCambodia ឬទំព័រហ្វ៊េសប៊ុកស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី https://www.facebook.com/towntvcambodia


 
(អត្ថបទពាណិជ្ជកម្ម) 
 

Tag:
 KHB
© រក្សាសិទ្ធិដោយ thmeythmey.com