អត្ថបទពាណិជ្ជកម្ម
ពិធីសម្ពោធរថយន្តថ្មី CS75 Plus និងការបើកដំណើរការអគារតាំងបង្ហាញរថយន្ត CHANGAN AUTO CAMBODIA
04, Apr 2022 , 2:59 pm        
រូបភាព
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល ផ្ដាច់មុខ រថយន្ដ CHANGAN Automobile បានរៀបចំ «ពិធីសម្ពោធរថយន្តថ្មី និងបើកដំណើរការជាផ្លូវការ អគារតាំងបង្ហាញ CHANGAN AUTO CAMBODIA» កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ កម្មវិធីនេះ ជាការស្វាគមន៍នូវការ មកដល់របស់រថយន្តទំនើប CHANGAN មកកាន់ប្រទេសកម្ពុជា និងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគារតាំង បង្ហាញ (Showroom) របស់ក្រុមហ៊ុនរថយន្តទំនើប CHANGAN AUTO នៅរាជធានីភ្នំពេញ។
 
អគារតាំងបង្ហាញ CHANGAN AUTO CAMBODIA គឺជាទីកន្លែងតាំងនូវរថយន្តទំនើបម៉ាកល្បី CHANGAN ដែលអតិថិជនអាចអញ្ជើញទៅកក់ ជាវ ឬបើកសាកល្បងរថយន្តបានផ្ទាល់តែម្ដង។ អគារតាំងបង្ហាញនេះ មានទីតាំងស្ថិតនៅ ផ្ទះលេខ ៧៦៧B ផ្លូវមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ 


 
អមជាមួយនឹងការសម្ពោធបើកជាផ្លូវការអគារតាំងបង្ហាញនេះ ក្រុមហ៊ុនរថយន្ត CHANGAN ក៏បាននាំចូលនូវរថយន្ដម៉ូដែល CS75 Plus ដែលជាប្រភេទរថយន្ដ Crossover ស៊េរីឆ្នាំ២០២២ ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយក៏ធ្វើការសម្ពោធជាផ្លូវការក្នុងការបើកលក់ ក្នុងទីផ្សារប្រទេសកម្ពុជានៅ ថ្ងៃដដែលជាមួយគ្នាតែម្ដង។
 
រថយន្ត CHANGAN ម៉ូឌែល CS75  Plus ត្រូវបានរចនាឡើងផ្តោតទៅលើចំនុចធំៗបីគឺ រចនាបទ អនុភាព និងសុវត្ថិភាព។ រថយន្តទំនើបសេ៊រីឆ្នាំ២០២២ នេះ ជាប្រភេទរថយន្ត SUV កាត់ស្ព័រ ៥កៅអី ដែលបានបំពាក់ម៉ាស៊ីន Blue Wale ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន CHANGAN។ 
 
រថយន្តនេះអាចផលិត កម្លាំងសេះបានរហូតដល់ 233Hp និងកម្លាំងរមួល 360N.M ប្រើប្រាស់ប្រអប់លេខ AISIN ៨វគ្គអូតូ រួមជាមួយលេខដៃ ដែលជាបច្ចេកវិទ្យារបស់ប្រទេសជប៉ុន និងកម្រិតស៊ីសាំងត្រឹមតែ 6.3L/100Km ។
 
លើសពីនេះទៅទៀត CS75 Plus មានប្រពន្ធ័សុវត្ថិភាពដែលត្រូវបានបំពាក់លើរថយន្តនេះរួមមាន៖ 
ប្រព័ន្ធហ្រាំង ABS ប្រព័ន្ធបែងចែកកំលាំង EBD ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ 
ប្រព័ន្ធសោរឆ្លាតវៃ Smart Key ដែលអាចបញ្ជាបញ្ឆេះរថយន្តពីចម្ងាយ មានប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងចុះចំណោត 
ប្រព័ន្ធចាប់ហ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអោយអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ និងពិសេសចុងក្រោយគឺប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ។
 


គូសបញ្ជាក់ផងដែរថា នៅក្នុងពិធីសម្ពោធរថយន្តថ្មី និងបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញ CHANGAN AUTO CAMBODIA ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពចូលរួមផ្ទាល់ពី លោក ថេង សុថុល អភិបាលខណ្ឌចំការមន លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) លោក នូ ណារុណ ប្រធានគ្រប់គ្រងទូទៅ  CHANGAN AUTO គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ និង បណ្តាអ្នកសារព័ត៌មានជាច្រើនរូប។ 
 
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ «នេះជាមោទកភាពថ្មីនិងសមិទ្ធផលថ្មីមួយទៀតហើយសម្រាប់ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) របស់យើងដែលបានបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញ CHANGAN និងធ្វើការនាំចូលនូវរថយន្តម៉ាកល្បីមួយទៀតគឺ រថយន្តស៊េរីទំនើប CS75 Plus មកក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា គ្រប់ទំហំគ្រួសារ»។
 


លោកអគ្គនាយកក៏បានបន្តទៀតថា៖ «នេះជាបទពិសោធន៍ថ្មី និងប្លែកសម្រាប់អតិថិជននៅកម្ពុជា ដែលបានស្គាល់នូវរថយន្តម៉ាកល្បីមកប្រទេសចិនគឺរថយន្ត CHANGAN ដែលមានគុណភាពខ្ពស់ រឹងមាំ ទំនើប និងស៊ីវិល័យ ព្រមទាំងមានតម្លៃសមរម្យ។ ខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជនចាប់ផ្ដើមងាកមកជាវនិងប្រើប្រាស់រថយន្តម៉ាក CHANGAN វិញម្ដង ដើម្បីឲ្យដឹងកាន់តែច្បាស់អំពីគុណភាពដ៏ល្អរបស់រថយន្តស៊េរីទំនើប CS75 Plus»។
 


ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ 011 999 375  ឬចូលទៅកាន់ទំព័រទំនាក់ទំនងសង្គម៖ Changan Cambodia
Facebook Page ផ្លូវការ ៖ Changan Cambodia
Instagram Page ផ្លូវការ ៖ @changancambodia
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com