អត្ថបទពាណិជ្ជកម្ម
យុវជនឆ្នើម១០០នាក់​ ទទួលបានអាហារូបករណ៍ ចេន​ ហ្ស៊ី ដើម្បីបន្តការសិក្សានៅបណ្តាសាកលវិទ្យាល័យល្បីៗនៅកម្ពុជា
05, Apr 2022 , 1:38 pm        
រូបភាព
រាជធានីភ្នំពេញ៖​​​ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌ របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បាន ​ប្រកាស​ឈ្មោះបេក្ខភាពឆ្នើម១០០នាក់ ​​ដែល​ទទួល​បាន​អាហារូបករណ៍​ ចេន ហ្ស៊ី​ ជំនាន់​​​ដំបូង​គេ​បង្អស់ ។​

កម្មវិធី​អាហារូបករណ៍​នេះ គឺជា​កិច្ច​ផ្តួច​ផ្តើមមួយ​ក្រោម​ការ​ដឹក​នាំ​របស់​ លោក ចេន ហ្ស៊ី ដែលជា​​ប្រធាន​ក្រុម​ប្រឹក្សាភិបាល ព្រីនស៍ ហូលឌីង គ្រុប សហការជាមួយ​នឹង​ក្រសួង អប់រំ យុវជន និង​កីឡា​។ 
 
បេក្ខភាព​ដែល​ទទួល​បាន​អាហារូបករណ៍​នេះ ​នឹង​​បន្ត​ការ​សិក្សាតាមគោលដៅរបស់​ពួក​គេ​ ដោយ​​អាហារូបករណ៍បានជួយកាត់​បន្ថយ​ឧបសគ្គ​ និង​ការ​លំបាក​ដូច​ជា​បញ្ហា​ហិរញ្ញវត្ថុ នៅ​ក្នុង​ការ​សិក្សា​ជា​ដើម​។ អាហារូប​ករណ៍​នេះ​បាន​ផ្តល់​ឱកាស​ដល់​យុវជនកម្ពុជា ​ក្នុង​ការ​​ពង្រីក សក្តានុពលរបស់ពួកគេ ដើម្បីធានានិរន្តរភាពនៃវិស័យសំខាន់ៗ របស់កម្ពុជា ដូចជាការរីកចម្រើនផ្នែកសំណង់ ក្នុងវិស័យអចលនទ្រព្យ ការជំរុញបរិយាប័ន្ន​ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលក្នុងវិស័យធនាគារ និងឧស្សាហកម្មហិរញ្ញវត្ថុ និងការជួយលើកកម្ពស់ស្តង់ដារបដិសណ្ឋារកិច្ចថ្នាក់ពិភពលោក ឆ្លើយតបតាមតម្រូវការធនធានមនុស្សនៃសេដ្ឋកិច្ចក្នុងស្រុកនាពេលអនាគត ​។​ លើស​ពី​នេះ​ទៀត វា​​នឹង​បើក​ទ្វារ​សម្រាប់​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​ស្ដង់ដារ​របស់​ខ្លួនសម្រាប់ការ​ប្រកួត​ប្រជែង​ក្នុង​ឆាក​អន្តរជាតិ។
 


លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនង របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប បានមានប្រសាសន៍ថា៖ «ពួកយើង​មាន​សេចក្តី​ ​រំភើប​ ដែល​បាន​ទទួល​ពាក្យ​ពី​បេក្ខជន​ជាង​ ១ ៥០០នាក់ ក្នុង​រយៈពេល​ ៣ខែ​កន្លង​មក​នេះ​ សម្រាប់​អាហារូបករណ៍​ ចេន ហ្ស៊ី ​ជំនាន់​ដំបូង​គេនេះ។​ នៅពេល​នេះ ពួក​យើង​​បាន​ជ្រើស​រើស​បាន​បេក្ខជន​ឆ្នើម​ចំនួន​ ១០០នាក់ ដោយ​សង្ឃឹម​ថា ពួកគេទទួលបាន​​គ្រឹះ​ ​ដ៏​រឹង​មាំ​ ក្នុងការចាប់យក​ក្តី​ស្រមៃ និង​កសាង​អនាគត​ដ៏​ត្រចះត្រចង់ ​សម្រាប់​ប្រទេស​កម្ពុជា​»។​
 
នេះគឺជា​អាហារូបករណ៍ទ្រង់ទ្រាយធំ​ដំបូង​បង្អស់​ដែល​ ផ្តល់​ដោយ​​មូល​និធិព្រីនស៍​ ដើម្បី​​ពង្រឹងការជឿជាក់​ដល់​យុវជន​កម្ពុជា​ ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នៃ​ជំងឺ​រាត​ត្បាតកូវីដ-១៩​។​ ដំណើរ​ការ​នៃ​ការ​ជ្រើស​រើស​នេះ ​ដឹក​នាំ​​ ក្រសួង​អប់​រំ យុវជន​ និង​កីឡា​ ដោយ​​ទទួល​បាន​ការ​គាំទ្រ​យ៉ាងពេញទំហឹង ពី​​សមាជិក​នៃ​មូលនិធិព្រីនស៍​។ នៅ​ដើម​ខែ​កុម្ភៈ បេក្ខជនប្រមាណ ២០០នាក់ ដែលទទួលបាននិទ្ទេសល្អ ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានជ្រើសរើសដើម្បី​សម្ភាសន៍។ អាហារូបករណ៍នេះ នឹងផ្តល់ការបង់ថ្លៃសិក្សាពេញ ព្រមទាំងប្រាក់ឧបត្ថម្ភដល់ និស្សិតដែលនឹងបន្តការសិក្សារបស់ពួកគេ នៅសកលវិទ្យាល័យល្បីៗក្នុងប្រទេសកម្ពុជា រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
  


ក្រុម​ហ៊ុន​ ព្រីនស៍ គ្រុប ​​កំពុងធ្វើការ ដើម្បី​ធានា​ឲ្យ​បាន​​ថា​អាហារូបករណ៍​​​នេះ​ដំណើរ​ការ​ទៅ​មុខ ឆ្ពោះ​ទៅ​កាន់​គោល​ដៅដែលមានចែង​​ នៅ​ក្នុង​ផែន​ការ​​យុទ្ធ​សាស្ត្រ​វិស័យ​អប់​រំឆ្នាំ ២០១៩-២០២៣ ដែល​ត្រូវ​បានរៀបចំ​ឡើង​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ការ​អប់​រំ យុវជន ​និង​កីឡា​ដែល​ត្រូវ​ការជា​ចាំបាច់​។
 
លោក Gabriel បាន​បន្ថែម​ថា​៖ «ជាមួយនឹងកម្មវិធីអាហារូបករណ៍នេះ យើងសង្ឃឹមថា នឹងចូល​រួម​ចំណែក​ ដើម្បី លើកកម្ពស់ការអប់រំ រួមជាមួយកម្មវិធីដើម្បីសង្គម​ និងសកម្មភាពភាពជាអ្នកដឹកនាំផ្សេងៗ នៅឆ្នាំនេះ។ លើសពីនេះទៀត យើងចង់លើកកម្ពស់ដល់និស្សិត​ឆ្នើម​ទាំង ១០០នាក់ ជាមួយនឹងឱកាសការងារ និងរៀនសូត្រផ្សេងៗ ប្រសិនបើពួកគេជ្រើសរើសធ្វើការជាមួយយើង»៕
 
សម្រាប់ព័ត៌មានបន្ថែមអំពី ព្រីនស៍ គ្រុប សូមទំនាក់ទំនង៖
លោក សូ សោទ្ធី
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ
Prince Foundation
ទូរសព្ទលេខ៖ (+855) 92 881 101
អ៊ីម៉ែល៖ [email protected]
                
(អត្ថបទពាណិជ្ជកម្ម)                                                                                                                                                                                                                                                                                                                                                                                                                                                                                                      
 

Tag:
 Prince Group
© រក្សាសិទ្ធិដោយ thmeythmey.com