អត្ថបទពាណិជ្ជកម្ម
គូស្វាមីភរិយាដំបូងមកពីខេត្តកំពង់ឆ្នាំង ទទួលសំណាងឈ្នះ«៥០លានរៀល»​ ក្នុងកម្មវិធី “ពេលវេលាល្អក្នុងថ្ងៃមង្គលរបស់អ្នកជាមួយស្រាបៀរគ្រុឌ”
06, Apr 2022 , 10:05 am        
រូបភាព
 ស្រាបៀរគ្រុឌ សូមអបអរសាទរ គូស្វាមីភរិយាដំបូងបង្អស់​ ដែលមានឱកាសឈ្នះ ប្រាក់សុទ្ធ “៥០លានរៀល”​ ពីកម្មវិធី “ពេលវេលាល្អក្នុងថ្ងៃមង្គលរបស់អ្នក ជាមួយស្រាបៀរគ្រុឌ”។​ ពេលវេលាដ៏ល្អ ជាមួយទឹកប្រាក់​ ៥០លានរៀល​ សូមផ្តល់ជូនទៅកាន់គូស្វាមីភរិយា ដែលកូនកម្លោះមានឈ្មោះ ឡេង​ សុផៃ និងកូនក្រមុំមានឈ្មោះ ស៊ួក វិមាន​ មានអាសយដ្ឋាននៅ​ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ការចាប់រង្វាន់នេះ ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធី​​ Krud Idol Concert កាលពីថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨​យប់ ដែលមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សរស្មីហង្សមាស និងទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរគ្រុឌ​​​​​។​ 
 


អ្នកនាង ស៊ួក វិមាន បានមានចំណាប់អារម្មណ៍ថា គាត់ជ្រើសរើសស្រាបៀរគ្រុឌ ក្នុងពិធីមង្គលការកាលពី ថ្ងៃ១៩ មីនា ឆ្នាំ២០២២ ដោយមានការណែនាំពីមិត្តភក្ដិ ដែលបានជ្រើសរើសគ្រុឌក្នុងថ្ងៃមង្គលរបស់ពួកគាត់ដែរ និងដោយសាររសជាតិឈ្ងុយឆ្ងាញ់ គុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងភាពពេញនិយមរបស់ស្រាបៀរគ្រុឌ។ 
 
“ដំបូងឡើយ ពួកខ្ញុំអត់បានដឹងថា ពួកខ្ញុំបានឈ្នះរង្វាន់ទេ តែមិត្តភក្ដិខលមកប្រាប់ថា ឃើញឈ្មោះឈ្នះរង្វាន់ លើប៉ុស្តិ៍រស្មីហង្សមាស។ ពេលហ្នឹងគឺអារម្មណ៍រំភើបមែនទែន ស្ទើរតែមិនចង់ជឿ រហូតដល់ក្រុមហ៊ុនស្រាបៀរគ្រុឌ ទំនាក់ទំនងមក” ។ សម្តីបន្ថែមពី អ្នកនាង ស៊ួក វិមាន និងលោក ឡេង​ សុផៃ ។ 


 
​អ្នកនាង ស៊ួក វិមាន បន្តទៀតថា សម្រាប់រង្វាន់ដែលផ្តល់ពីស្រាបៀរគ្រុឌ ក្នុងកម្មវីធី “ពេលវេលាល្អក្នុងថ្ងៃមង្គលរបស់អ្នក ជាមួយស្រាបៀរគ្រុឌ” អ្នកនាងនិងស្វាមី នឹងយកថវិកា​ទៅផ្គត់ផ្គង់គ្រួសារ និងជាដើមទុនក្នុងការប្រកបមុខរបរអាជីវកម្ម សម្រាប់ការកសាងគ្រួសារតូចមួយនេះ ឲ្យមានជីវភាពកាន់តែប្រសើរជាងនេះនៅពេលអនាគត។ 
 
គ្រុឌ ជាស្រាបៀរគុណភាពខ្ពស់លំដាប់អន្តរជាតិ មានរសជាតិឈ្ងុយឆ្ងាញ់ ដែលស័ក្តិសម​បំផុត សម្រាប់ពិធីមង្គលការ ពិធីជួបជុំផ្សេងៗរបស់លោកអ្នក។​ ស្រាបៀរគ្រុឌ ផលិតឡើងយ៉ាងសម្រិតសម្រាំង ពីវត្ថុធាតុដើម និងគ្រឿងផ្សំល្អបំផុតនាំចូលពីបរទេស ដែលនឹងធ្វើឲ្យពេលវេលាល្អរបស់លោកអ្នកកាន់តែអស្ចារ្យ សប្បាយរីករាយមិនអាចបំភ្លេចបាន។ 
  


ដោយសារតែស្រាបៀរគ្រុឌ តែងតែចែករំលែកពេលវេលាល្អ ដូច្នេះហើយគ្រប់គូស្វាមីភរិយាដែលជ្រើសរើស ស្រាបៀរគ្រុឌ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ នឹងទទួលបានចំណងដៃភ្លាមៗដូចជា៖

សៀវភៅកត់ចំណងដៃ ធុងក្លាសេ និងឆ្នោតផ្សងសំណាង ដែលមានឱកាស ឈ្នះប្រាក់សុទ្ធចាប់ពី ៥០លានរៀល រហូតដល់ ២៥០លានរៀល ព្រមទាំងរង្វាន់ជាច្រើនទៀត។ ចែករំលែកពេលវេលាល្អ ជាមួយស្រាបៀរគ្រុឌ ។ ស្រាបៀរគ្រុឌ ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ។
 
សូមស្វែងរកជាវស្រាបៀរ គ្រុឌ តាមរយៈបណ្ដាដៃគូចែកចាយ និងហាងលក់ភេសជ្ជៈទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០៨៨ ៨៦៦ ៦២៩៨។
  


លក្ខខណ្ឌត្រូវបានអនុវត្តន៍
·         សន្លឹកឆ្នោតដែលបានបំពេញរួច ត្រូវដាក់ក្នុងធុងឆ្នោត របស់ស្រាបៀរគ្រុឌ នៅតាមភ្នាក់ងារចែកចាយ។
·         សន្លឹកឆ្នោតដែលខូច ឬរហែក​ មិនត្រូវបានយកមកចាប់ឆ្នោតឡើយ។
·         សម្រាប់ការប្តូរយករង្វាន់ធំ អ្នកឈ្នះសូមទាក់ទងមកកាន់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឬភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន។
·         រង្វាន់ នឹងប្រគល់ជូនដល់អ្នកឈ្នះទាំងអស់ បន្ទាប់ពី​ចាប់រង្វាន់ចប់សព្វគ្រប់។
·         ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី​ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ​ និងកែប្រែនូវលក្ខខណ្ឌណាមួយ​ ដោយពុំចាំបាច់ការយល់ព្រម និងជូនដំណឹងទុកជាមុន៕
 










(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Krud Beer
© រក្សាសិទ្ធិដោយ thmeythmey.com