អត្ថបទពាណិជ្ជកម្ម
ធនាគារ ព្រីនស៍ ម.ក និងផ្លាហ្សា ព្រីមៀ ឡញ ពង្រីកភាពជាដៃគូសហការ ផ្តល់ជូន​ការប្រើប្រាស់សាលសម្រាករង់ចាំលំដាប់ពិភពលោកនៅអាកាសយានដ្ឋាន ដោយមិនគិតថ្លៃសម្រាប់អតិថិជនរបស់ធនាគារ ព្រីនស៍
06, Apr 2022 , 3:59 pm        
រូបភាព
 ភ្នំពេញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២៖​ ធនាគារ ព្រីនស៍ ម.ក និងផ្លាហ្សា ព្រីមៀ ឡញ បានចុះហត្ថលេខា លើការពង្រីកភាពជាដៃគូសហការ ក្នុងពិធីចុះហត្ថលេខានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបន្តផ្តល់ជូនការចូលប្រើប្រាស់ដោយមិនគិតថ្លៃ នៅផ្លាហ្សា ព្រីមៀ ឡញ និងដៃគូសហការរបស់ផ្លាហ្សា ព្រីមៀ ឡញ សម្រាប់អតិថិជនរបស់ធនាគារ ព្រីនស៍​។
 
សាលសម្រាករង់ចាំ នៅអាកាសយានដ្ឋាន បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការធ្វើដំណើររបស់អ្នកដំណើរ ដែលផ្តល់នូវកន្លែងសម្រាក និងការបញ្ចូលថាមពល ក្នុងអាកាសយានដ្ឋាន ដែលមានដំណើរការយ៉ាងដ៏មមាញឹក។ អតិថិជនមួយចំនួន របស់ធនាគារ ព្រីនស៍ បានរីករាយនឹងការចូលប្រើប្រាស់ផ្លាហ្សា ព្រីមៀ ឡញ ដោយមិនគិតថ្លៃ ចាប់តាំងពីឆ្នាំ២០២០ ហើយឥឡូវនេះ យើងកំពុងពង្រីកភាពជាដៃគូសហការរបស់យើង ដើម្បីបន្តនាំយកនូវសេវាកម្ម និងបទពិសោធន៍លំដាប់ពិភពលោក ជូនដល់អតិថិជនរបស់ធនាគារ ព្រីនស៍ ដែលពេញចិត្តនឹងកម្រិតនៃសេវាកម្ម ផាសុកភាព និងភាពងាយស្រួល ក្នុងអំឡុងពេលធ្វើដំណើរ នៅអាកាសយានដ្ឋាន។


 
លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា៖ “យើងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ សម្រាប់អតិថិជនរបស់យើង ដើម្បីឱ្យការធ្វើដំណើររបស់ពួកគេ ទទួលបានការពង្រឹងដោយភាពងាយស្រួល ផាសុកភាព និងការធ្វើដំណើរដោយភាពទាន់សម័យ។”
 
លោកបានបន្ថែមទៀតថា៖ “នៅពេលដែលយើងកំពុងមើលឃើញជាបណ្តើរៗ ពីភាពវិជ្ជមាន នៃការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញ ជាពិសេសក្នុងចំណោមអ្នកធ្វើដំណើរអាជីវកម្ម និងតម្រូវការជាច្រើនរបស់អ្នកធ្វើដំណើរកម្សាន្ត អត្ថប្រយោជន៍នៃប័ណ្ណទាំងនេះប្រាកដជាទទួលបានភាពពេញនិយម ពីអតិថិជនរបស់យើង។”​
 
លោកបានមានប្រសាសន៍ទៀតថា​៖ “ធនាគារ ព្រីនស៍ បានបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាលើគ្រប់មធ្យោបាយ ដើម្បីនាំយកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀត សម្រាប់បម្រើតម្រូវការរបស់អតិថិជនរបស់យើង ដែលសមស្របទៅតាមដំណាក់កាល នៃជីវិតរបស់ពួកគេ។ ដូចថ្មីៗនេះ យើងទើបតែបានណែនាំសេវាបង់ផ្តាច់ឥណទានគេហដ្ឋាន ដែលផ្តល់ជូននូវអត្រាការប្រាក់ទាបបំផុត ក្នុងក្រុងត្រឹមតែ 6.68% ជាមួយនឹងកម្រៃសេវាអនុម័តឥណទាន ដោយមិនគិតថ្លៃ ដែលរួមផ្សំជាមួយនឹងភាពងាយស្រួលនៃការស្នើសុំ និងការបង់សងត្រឡប់ ព្រមទាំងផលិតផលថ្មីៗជាច្រើនទៀត ដែលនឹងដាក់ឱ្យដំណើរការក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។”


 
“ជាដំបូង យើងពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការបន្តភាពជាដៃគូជាមួយធនាគារ ព្រីនស៍ ក្នុងការផ្តល់សេវាកម្មអាកាសយានដ្ឋានដ៏ទំនើប ជូនដល់អតិថិជនរបស់ធនា​គារ។ នេះគឺជាឱកាសដ៏រំភើបមួយ សម្រាប់ផ្លាហ្សា ព្រីមៀ គ្រុប នៅពេលដែលយើងអាចបន្តពង្រឹងទំនាក់ទំនងអាជីវកម្មរបស់យើង ជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។ គោលបំណងរបស់យើង គឺដើម្បីពង្រីកសេវាកម្មបដិសណ្ឋារកិច្ចអាកាសយានដ្ឋានលំដាប់ពិភពលោក 360 ដឺក្រេ និងបរិក្ខារនានា នៅក្នុងប្រទេសកម្ពុជា ហើយយើងកំពុងស្ថិតនៅវិថីឆ្ពោះទៅរកគោលដៅរបស់យើង ជាពិសេសក្នុងអំឡុងពេលនៃការបើកការធ្វើដំណើរឡើងវិញនេះ​។ យើងទន្ទឹងរង់ចាំ ក្នុងការផ្តល់ជូននូវសេវាកម្មបដិសណ្ឋារកិច្ចអាកាសចរណ៍ លំដាប់លេខមួយ ដែលទទួលបានពានរង្វាន់ រួមមានសាលសម្រាករង់ចាំនៅអាកាសយានដ្ឋាន ការជួបប្រជុំនៅអាកាសយានដ្ឋាន (Airport Meet & Greet) សណ្ឋាគារអាកាសយានដ្ឋាន ក្នុងស្ថានីយរង់ចាំ (In Terminal Airport Hotel) អាហារដ្ឋាននៅអាកាសយានដ្ឋាន (Airport Dinning) និងសេវាកម្មអាកាសយានដ្ឋានលំដាប់កំពូលផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា​។” ​នេះជាប្រសាសន៍របស់ លោក​ Cavin Loh ប្រធាននាយកប្រចាំតំបន់នៃផ្នែកលក់ និងទីផ្សារ ប៉ែកអាស៊ីអាគ្នេយ៍។ ផ្លាហ្សា ព្រីមៀ ឡញ គឺជាបណ្តាញសាលសម្រាករង់ចាំ នៅអាកាសយានដ្ឋាន ឯករាជ្យធំជាងគេបំផុតលំដាប់ពិភពលោក ដែលផ្តល់នូវកន្លែងជាមួយនឹងសេវាកម្ម និងគ្រឿងបរិក្ខារលំដាប់កំពូល សម្រាប់អ្នកធ្វើដំណើរចេញ ធ្វើដំណើរឆ្លងកាត់ និងការធ្វើដំណើរមកដល់ នៅតាមអាកាសយានដ្ឋានធំៗ ជុំវិញពិភពលោក។
 
ជាមួយនឹងការពង្រីកភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ព្រីនស៍ ដែលមានប័ណ្ណដូចខាងក្រោម អាចចូលប្រើប្រាស់ផ្លាហ្សា ព្រីមៀ ឡញ និងសាលសម្រាករង់ចាំរបស់ភាគីទីបី ដែលជាដៃគូសហការរបស់ផ្លាហ្សា ព្រីមៀ ឡញ នៅទូទាំងពិភពលោក រហូតដល់ ១ ២៨០កន្លែង នៅក្នុង១៤៨ប្រទេស ផ្សេងៗគ្នា។ ម្ចាស់ប័ណ្ណអេធីអឹមសេវាធនាគារអាទិភាព របស់ធនាគារ ព្រីនស៍ នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ ដោយមិនគិតថ្លៃចំនួន ៤ដងក្នុងមួយឆ្នាំ  សម្រាប់ម្ចាស់ប័ណ្ណឥណទាន/ឥណពន្ធ ម៉ាស្ទ័រកាត Platinum នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ដោយមិនគិតថ្លៃចំនួន ៦ដងក្នុងមួយឆ្នាំ សម្រាប់ប័ណ្ណឥណទាន/ឥណពន្ធវីសាPlatinum នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ដោយមិនគិតថ្លៃចំនួន ៦ដង ក្នុងមួយឆ្នាំ ហើយសម្រាប់ប័ណ្ណឥណទានយូភីអាយ Diamond នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ដោយមិនគិតថ្លៃចំនួន ៨ដងក្នុងមួយឆ្នាំ ។


 
ប្រសិនបើលោកអ្នក មិនទាន់មានប័ណ្ណណាមួយខាងលើទេ សូមស្នើប័ណ្ណអេធីអឹមសេវាធនាគារអាទិភាព របស់ធនាគារ ព្រីនស៍ ឬប័ណ្ណធនាគារ ព្រីនស៍ Platimum/Diamond ប្រភេទណាមួយនៅថ្ងៃនេះ ដើម្បីរីករាយជាមួយនឹងឯកសិទ្ធិភាព និងការផ្ដល់ជូនដ៏អស្ចារ្យ ពី ធនាគារ ព្រីនស៍ ម.ក និងផ្លាហ្សា ព្រីមៀ ឡញ។
 
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្ម សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងកាន់សេវាទំនាក់ទំនងអតិថិជនរបស់យើង តាមរយៈលេខ 1800 20 8888៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 
 
 
 

Tag:
 Prince
© រក្សាសិទ្ធិដោយ thmeythmey.com