អត្ថបទពាណិជ្ជកម្ម
កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ខេមឡៃហ្វ និងធនាគារ ហត្ថា ក្នុងការចូលរួមលើកកម្ពស់កិច្ចការពារហិរញ្ញវត្ថុដល់អតិថិជន
06, Apr 2022 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
 រាជធានីភ្នំពេញថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២​ សណ្ឋាគារ កាំបូឌីយ៉ាណា៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ខ្នាតតូចកម្ពុជា​ “ខេមឡៃហ្វ” ម.ក និងធនាគារ​ ហត្ថា ម.ក ដែលជាធនាគារមួយ ក្នុងចំណោមធនាគារឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា បានចុះកិច្ចព្រមព្រៀងអាជីវកម្មប៊េងការសួរេន ដើម្បីចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការបង្កើនលទ្ធភាពឱ្យអតិថិជន ធនាគារ ហត្ថា​ និងសាធារណជន ទទួលបានសេវាធានារ៉ាប់រង និងពង្រឹងកិច្ចការពារអតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។  ក្រុមហ៊ុន​ “ខេមឡៃហ្វ” ម.ក ជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ដែលទទួលបានពានរង្វាន់ជ័យលាភី ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១ ពីស្ថាប័ន CFI.co ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។


 
កិច្ចសហប្រតិបត្តិការនេះ គឺស្របតាមយុទ្ធសាស្ត្រប៊េងកាសួរេន របស់ក្រុមហ៊ុន ខេមឡៃហ្វ និងធនាគារ ហត្ថា ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជនកម្ពុជា ឱ្យយល់ច្បាស់អំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់សេវាកម្មធានារ៉ាប់រង ចំពោះសុវត្ថិភាពហិរញ្ញវត្ថុ សុខភាព និងសុខុមាលភាព។ ភាពជាដៃគូនេះ អនុញ្ញាតឱ្យទីប្រឹក្សាធានារ៉ាប់រង ប្រកបដោយវិជ្ជាជីវៈរបស់ក្រុមហ៊ុន ខេមឡៃហ្វ ផ្តល់ជូនការប្រឹក្សា ការណែនាំនូវដំណោះស្រាយ និងកិច្ចការពារហិរញ្ញវត្ថុ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនដល់អតិថិជន។


 
លោក Johnson Chai អគ្គនាយកក្រុមហ៊ុន​ ខេមឡៃហ្វ មានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលក្លាយជាដៃគូយុទ្ធសាស្ត្រធានារ៉ាប់រងថ្មី របស់ ធនាគារ ហត្ថា។ យើងមានការប្តេជ្ញាចិត្ត ក្នុងការបន្តអភិវឌ្ឍផលិតផលធានារ៉ាប់រងខ្នាតតូចបន្ថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនធនាគារ ដែលមានចំណូលទាប និងមធ្យមក្នុងគោលបំណង​ឱ្យពួកគាត់ រស់នៅប្រកបដោយសុខុមាលភាពល្អប្រសើរ ជាមួយនឹងសុវត្ថិភាពហិរញ្ញវត្ថុ និងភាពកក់ក្តៅក្នុងចិត្ត ដោយដឹងថាក្រុមហ៊ុន ខេមឡៃហ្វ តែងតែការរពារពួកគាត់គ្រប់ពេលវេលា។ ដើម្បីបំពេញតាមការសន្យារបស់យើង ក្នុងការចូលរួមជំរុញឱ្យមានភាពរីកចម្រើន ក្នុងវិស័យធានារ៉ាប់រង ធនាគារ ហត្ថា និងក្រុមហ៊ុន ខេមឡៃហ្វ នឹងសហការគ្នាឱ្យអស់ពីលទ្ធភាព ក្នុងការស្វែងយល់ឱ្យច្បាស់ អំពីតម្រូវការរបស់អតិថិជន ដើម្បី​បម្រើសេវាឱ្យបានចំគោលដៅ កាន់តែមានប្រសិទ្ធភាព និងបង្កើនភាពសម្បូរបែប នៃបណ្តាញចែកចាយ ក៏ដូចជាបង្កើនចំនួនអតិថិជន សម្រាប់ស្ថាប័នរបស់យើង”។     


 
លោក​ ហ៊ួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា មានប្រសាសន៍ថា ៖«បន្ទាប់ពីបានបម្រើសេវាហិរញ្ញវត្ថុនៅកម្ពុជា អស់រយៈកាល ៣ទសវត្សកន្លងមក ធនាគារ ហត្ថា សម្រេចបាននូវសមិទ្ធផលយ៉ាងល្អគាប់ជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងភាពងាយស្រួលការប្រើប្រាស់សេវាឌីជីថល និងការបម្រើសេវាដោយផ្ទាល់ ពីបុគ្គលិករបស់យើងយ៉ាងទូលំទូលាយទូទាំងប្រទេស តាមរយៈសាខាទាំង១៧៧ ការផ្តល់ជូននូវអត្រាការប្រាក់ដែលមានប្រកួតប្រជែងខ្ពស់លើទីផ្សារ និងការផ្តល់ជូនសេវាហិរញ្ញវត្ថុ ដែលប្រកបដោយទំនុកចិត្តខ្ពស់។ នៅថ្ងៃនេះ យើងនឹង​នាំមកនូវការផ្តល់ជូនថ្មីបន្ថែមទៀត សម្រាប់អតិថិជនរបស់យើង ក្នុងការទទួលបាននូវជម្រើសកាន់តែប្រសើរ និងកក់ក្តៅក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ តាមរយៈ ធនាគារ ហត្ថា និងខេមឡៃហ្វ។»
 
លោក ហ៊ួត អៀងតុង បានបន្ថែមថា ការប្រើប្រាស់សេវាធានារ៉ាប់រង គឺត្រូវបានលើកទឹកចិត្តយ៉ាងទូលំទូលាយ ពីសំណាក់អ្នកជំនាញ ក្នុងការទទួលបាននូវការការពារ និងធានាបាន នូវភាពជោគជ័យ ប្រកបដោយស្ថិរភាព គ្រប់កាលៈទេសៈ យ៉ាងល្អប្រសើរ ទាំងនៅក្នុងអាជីវកម្ម និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់គ្រប់ក្រុមគ្រួសា​។


 
ដើម្បីអបអរសាទរ ភាពជាដៃគូអាជីវកម្មនេះ​ សម្រាប់អតិថិជនរបស់ ធនាគារ ហត្ថា ទាំងអស់ ដែលបានប្រើប្រាស់សេវាធានារ៉ាប់រង របស់ក្រុមហ៊ុន ខេមឡៃហ្វ ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០២២ នឹងទទួលបានការបញ្ចុះតម្លៃពិសេស ១២%​ ភ្លាមៗ។ 
 
សូមទំនាក់ទំនងក្រុមការងារយើងខ្ញុំ សម្រាប់ព័ត៌មានបន្ថែម និងទទួលយកការផ្តល់ជូនពិសេសនេះទាំងអស់គ្នា!
 
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក​ 
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក​ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបំផុត ដែលបានបើកដំណើរការក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលគ្រប់គ្រងដោយ លោក គិត ម៉េង បានទិញភាគហ៊ុន ១០០% ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយបច្ចុប្បន្ននេះ ខេមឡៃហ្វ មិនត្រឹមតែជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី១ ដែលចាប់ផ្ដើមដំណើរការរបស់ខ្លួន ក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុន ដែលត្រូវបានគ្រប់គ្រង និងដំណើរការ ១០០% ដោយប្រជាជនកម្ពុជាមួយរូប។ ក្រុមហ៊ុនជឿជាក់ថា នេះគឺជាអ្វីដែលប្រជាជនកម្ពុជាទាំងអស់ អាចនឹងមានមោទកភាព។ លេខទូរស័ព្ទ៖​ ០៦១ ៤៣ ១១១១ ឬ ទំព័រហ្វេសប៊ុក​៖ CamlifeClub
 


អំពីធនាគារ ហត្ថា ម.ក
ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយ ក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ ជាមួយបទពិសោធន៍ ក្នុងការបម្រើសេវាហិរញ្ញវត្ថុ ទៅកាន់ប្រជាជនកម្ពុជា អស់រយៈពេលជិត ៣០ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារ ហត្ថា បានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែម នូវសេវាកម្មហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ក្នុងនោះមានដូចជា៖ ការផ្ទេរប្រាក់ឆ្លងប្រទេស ទៅកាន់ប្រទេសថៃ តាមរយៈ Hattha Mobile និងសាខានានាទូទាំងប្រទេស សេវាទូទាត់តាម QR Code របស់ Hattha Mobile នៅប្រទេសថៃ ការដាក់ឱ្យប្រើប្រាស់ Hattha Smart Banking ន​។ ធនាគារ ហត្ថា ម.ក ក៏បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបើកដំណើរការផ្ទេរប្រាក់ឆ្លងធនាគារ (ប្រព័ន្ធបាគង) បានគ្រប់ទីកន្លែង គ្រប់ពេលវេលា (24/7) កាន់តែងាយស្រួល និងលឿនជាងមុន ដោយមិនចាំបាច់ទៅសាខាធនាគាដោយផ្ទាល់ និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត បន្ថែមលើសេវាដែលមានស្រាប់ដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស និងជាអ្នកណែនាំលក់សេវាធានារ៉ាប់រងផងដែរ។ លេខទូរស័ព្ទ៖ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ)/ ០២៣ ៩៩៩ ២៦៦៕










 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com