អត្ថបទពាណិជ្ជកម្ម
អស្ចារ្យជាមួយភាពទាក់ទាញ នៃរថយន្តភីកអាប់សម្រាប់ឆ្នាំ២០២២
07, Apr 2022 , 10:50 am        
រូបភាព
 រថយន្តភីកអាប់ គឺជារថយន្តដ៏ពេញនិយមផងដែរ នៅក្នុងប្រទេសកម្ពុជាឥឡូវនេះ ហើយវាក៏ជារថយន្តដែលល្អបំផុត សម្រាប់ការងារដឹកជញ្ផូន និងមានសមត្ថភាពខ្ពស់ ក្នុងការបើកបរលើផ្លូវ off-road។ រថយន្តភីកអាប់ មានប្រជាប្រិយភាពខ្លាំង ហើយម៉ូដែលជាច្រើន បានដាក់លក់ និងផ្តល់នូវសមត្ថភាពខ្ពស់ ក្នុងការអូសទាញលើផ្លូវ Off Road និងផ្តល់នូវអ្វីច្រើនជាងដែលមនុស្សភាគច្រើនត្រូវការទៀតផង។
 


រថយន្តភីកអាប់ ផ្តល់ជូនគ្រប់សកម្មភាពទាំងអស់ ដែលអ្នកត្រូវការ ហើយរឿងបន្ទាប់ដែលអ្នកត្រូវដឹង គឺអ្នកកំពុងគិតថា អ្នកគួរតែក្លាយជាម្ចាស់រថយន្តភីកអាប់ នាពេលឥឡូវនេះ។ មានសកម្មភាពជាច្រើន ដែលរថយន្តភីកអាប់ ផ្តល់ឱ្យអ្នកយ៉ាងល្អឥតខ្ចោះ សម្រាប់អ្នកដូចជា ការធ្វើដំណើរផ្សងព្រេងនាពេលចុងសប្តាហ៍, ផ្តល់នូវថាមពលខ្លាំងលើផ្លូវ Off Road ដែលជាអ្វីៗដែលអ្នកត្រូវការ, ការអូសទាញ និងដឹកជញ្ជូនគ្រឿងទេស ឬដំណាំ, ជួយបង្កើនភាពងាយស្រួលដល់អ្នកក្នុងការបំពេញការងារ, ហើយនៅពេលដែលអ្នកចង់សម្រាក វាក៏ជួយអ្នកឱ្យមានដំណើរកម្សាន្តមួយដ៏រីករាយដែរ។
 
ខាងក្រោមនេះជារថយន្តភីកអាប់ ដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ នាដើមឆ្នាំ២០២២នេះ៖
 
 - រថយន្ត Ford Ranger XLT 2022 តម្លៃ 42,900 USD ៖ ជាមួយនឹងការរចនាតួខ្លួន ដ៏មានអំណាច, Ford Ranger គឺធ្វើការងារមិនចេះហត់ ដែលអាចផ្តល់បានតាមតម្រូវការ។ កម្លាំងរបស់វា ត្រូវបានផ្តល់ជូនសម្រាប់ការបើកបរផ្លូវ Off-Road និងត្រៀមរួចជាស្រេច សម្រាប់ការបើកបររបស់អ្នក ដែលអាចនាំអ្នកទៅគ្រប់ទីកន្លែង ដែលអ្នកត្រូវការទៅ។ រថយន្ត Ford Ranger មាន៣ប្រភេទទំហំម៉ាស៊ីនម៉ាស៊ូត គឺ 2.0L, 2.2L, 3.2L ដែលផ្តល់កម្លាំងខ្លាំង ចាប់ពី 147kw និងកម្លាំងបង្វិលចាប់ពី 385Nm ឡើងទៅ។ អត្ថប្រយោជន៍ នៃការបើកបររថយន្ត Ford Ranger គឺ ទោះបីជាអ្នកមានដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ឬដំណើរផ្សងព្រេង ឬការដឹកជញ្ជូនអ្វីមួយ គឺអ្នកមិនចាំបាច់ព្រួយបារម្ភ អំពីភាពរអាក់រអួលណាមួយ ក្នុងអំឡុងពេលបើកបរនោះទេ ព្រោះ Ford Ranger បានផ្តល់មុខងារប្រើប្រាស់ នៃផ្នែកខាងក្នុងជាច្រើនដូចជា៖ ម៉ាស៊ីនត្រជាក់គ្រប់កន្លែង, cooled console, cruise control, rear window defroster និងមុខងារពិសេសទៀត ដែលបង្កើនឱ្យការបើកបរមានភាពងាយស្រួល។
 


- រថយន្ត Maxus T90 2022 តម្លៃ 47,990 ដុល្លារ៖ ជាប្រភេទរថយន្តភីកអាប់ខ្នាតកណ្តាលដែលមានទេពកោសល្យខ្ពស់ និងមានភាពប៉ិនប្រសប់ ជាងរថយន្តភីកអាប់ដទៃ ព្រោះថាវាមានរូបរាងស្អាតជាង អមជាមួយនឹងកម្លាំងខ្លាំង ពីម៉ាស៊ីនម៉ាស៊ូត តួបូភ្លោះ (Bi-Turbo) ចំណុះ2.0T និងប្រអប់លេខអូតូ៨វគ្គ ដែលផ្តល់ថាមពល 160Kw និងកម្លាំងបង្វិល 500Nm ។  រថយន្តភីកអាប់ នាពេលបច្ចុប្បន្ននេះ ភ្ជាប់មកជាមួយនូវមុខងារដែលមានផាសុកភាពទាំងអស់ ដែលអ្នកអាចទទួលបានជាមួយរថយន្តភីកអាប់ ដ៏ប្រណិតដូចជា Maxus T90 នេះជាដើម ដោយការបំពាក់នូវអេក្រង់កម្សាន្ត Touchscreen ដ៏ធំទំហំ 12.3 អ៊ីញ, កុងទ័រឌីជីថលដ៏ទំនើបទំហំ 10.25 អ៊ីញ, កៅអីបែបស្ព័រជាមួយនឹងដំបូលលើ panoramic sunroof, កញ្ចក់ចំហៀងបិទបើកដោយស្វ័យប្រវត្តិ, ប្រអប់សម្រាប់ក្លាសេ (cool box),  អំពូលចង្កៀងមុខបើកដោយស្វ័យប្រវត្តិ, ផ្លឹតទឹកអូតូ ដែលផ្តល់ជូនលោកអ្នកនូវផាសុកភាព ប្រកបដោយប្រណីតភាព។ ចន្លោះដាក់ជើង និងចន្លោះដំបូលខាងលើ ក៏មានភាពធំទូលាយផងដែរ ដែលជាលក្ខណៈពិសេសមួយ ដែលលោកអ្នកមិនធ្លាប់ទទួលបាន ពីរថយន្តផ្សេង ប៉ុន្តែលោកអ្នកអាចទទួលបានពី Maxus T90 ដែលមានប្រវែងបណ្តោយ 5,365mm, ទទឹង 2,145mm, កម្ពស់ 1,809mm, គម្លាតពីកង់មុខ ទៅកង់ក្រោយ 3,155mm និងកម្ពស់ខ្ពស់ពីដី 215mm។


 
 - រថយន្ត Toyota Hilux Revo Rally តម្លៃ 53,400 USD៖ អ្នកដឹងហើយថាម៉ាស៊ីនដែលខ្លាំងគឺការបង្កើតកម្លាំងបានខ្លាំង ដែលអនុញ្ញាតឱ្យអ្នកបង្កើនល្បឿនបានលឿន នៅពេលបើកបរ។ ដូច្នេះ Toyota Hilux Revo Rally 2022 ផ្តល់ឱ្យម្ចាស់រថយន្តនូវថាមពលខ្លាំង 201Hp និង 500Nm នៃកម្លាំងបង្វិលពីម៉ាស៊ីនម៉ាស៊ូត GD ចំណុះ 2.8L ។ ទំហំរបស់ Toyota Hilux Revo មានប្រវែង 5,330mm, ទទឹង 1,855mm, កម្ពស់ 1,815mm, គម្លាតពីកង់មុខ ទៅកង់ក្រោយ 3,085mm។ កៅអីអង្គុយរបស់ Toyota Hilux គឺមានកម្ពស់ខ្ពស់ ដែលផ្តល់នូវភាពងាយស្រួលក្នុងការមើលឃើញផ្លូវ និងអ្នកបើកបរផ្សេងទៀត។ ខណៈពេលដែលរថយន្តភាគច្រើន នាពេលបច្ចុប្បន្ននេះ បានបំពាក់ដោយបច្ចេកវិទ្យាសុវត្ថិភាព ដូចជាពោងសុវត្ថិភាព និងធ្នឹមចំហៀងដ៏រឹងមាំ ដូច្នេះរថយន្ត Hilux Revo ក៏បានបំពាក់ដូចគ្នាដែរ។


 
មិនថាការងាររបស់អ្នកនឿយហត់ ឬត្រូវការជំនួយខ្លាំងប៉ុណ្ណាទេ ក៏រថយន្តភីកអាប់ទាំ ង៣ខាងលើ អាចគ្រប់គ្រង និងផ្តល់នូវអ្វីដែលអ្នកចង់បានដែរ។ភាពខុសគ្នាដ៏ធំបំផុតរវាង Toyota Hilux Revo, Maxus T90 និង Ford Ranger គឺទំហំវិមាត្ររថយន្ត ដែលរថយន្ត Maxus T90 គឺមានទំហំធំជាង។ ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតដូចគ្នា ដែលខុសត្រឹមតែចំណុះម៉ាស៊ីនប៉ុណ្ណោះ អមនឹងដំណើរការដ៏ល្អប្រសើរ និងបច្ចេកវិទ្យាសុវត្ថិភាពដ៏ឆ្លាតវៃ បានធ្វើឱ្យរថយន្តភីកអាប់ទាំងនេះ ផ្តល់នូវភាពស្វិតស្វាញ ក្នុងការបំពេញការងារនានាបានយ៉ាងល្អ៕
 







(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 MG
© រក្សាសិទ្ធិដោយ thmeythmey.com