អត្ថបទពាណិជ្ជកម្ម
កក្រើក!OPPO Reno7Series អាចបំបែកកំណត់ត្រាលក់ដាច់ខ្លាំងបំផុតដល់ 315% ក្នុងថ្ងៃលក់ដំបូង បើធៀបទៅនឹង OPPO Reno ស៊េរីជំនាន់មុន
07, Apr 2022 , 2:12 pm        
រូបភាព
 ថ្មីៗនេះ ក្រោយពីដាក់សម្ពោធ និងប្រកាសតម្លៃជាផ្លូវការរបស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 Series ក្នុងប្រទេសកម្ពុជាបានធ្វើឲ្យទីផ្សារស្មាតហ្វូនកក្រើកសាហាវ និងក្លាយជាប្រធានបទដ៏ក្តៅគគុក ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។អ្វីដែលមិននឹកស្មាន គឺគ្រាន់តែថ្ងៃលក់ដំបូង (First Sale) លើOPPO Reno7 Series អាចបំបែកកំណត់ត្រាលក់ ដាច់ខ្លាំងបំផុតដល់ទៅ315% បើធៀបទៅនឹង​ OPPO Reno ស៊េរីជំនាន់មុនៗ។
 

 
អ្វីដែលគួរឲ្យកក់សម្គាល់ថ្ងៃបើកលក់ដំបូង (First Sale) លើស្មាតហ្វូនស៊េរីថ្មី OPPOReno7 | OPPO Reno7 Z 5G សង្កេតឃើញថា មានអតិថិជនតម្រង់ជួររង់ចាំ តាំងពីព្រឹកដល់រសៀលនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដើម្បីទទួលយកសមាជិកថ្មី ដែលបានកក់ទុកតាំងពី ១ សប្តាហ៍មុនឯណោះ។អ៊ីចឹងចង់ដឹងអត់ អ្វីដែលទាក់ទាញបំផុត នាំឲ្យអតិថិជនសម្រេចចិត្តជ្រើសរើស និងកក់ទុក OPPOReno7 Series?
 


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មតិរបស់ម្ចាស់ស្មាតហ្វូន OPPO Reno7​ Series ជាច្រើនបានលើកឡើងស្រដៀងៗគ្នាថា មូលហេតុដែលសម្រេចចិត្តកក់ទុក (Pre-order) ស្មាតហ្វូននេះ តាំងពីមិនទាន់ចេញលក់លើទីផ្សារ ព្រោះចំណុចសំខាន់ទី1 Reno7 បានផ្លាស់ប្តូររូបរាងថ្មី សន្លាងជាមួយតួខ្លួនស្តើងទម្ងន់ស្រាល ពិសេសលើបណ្តុំកាមេរ៉ាក្រោយ វាបានបំពាក់នូវកងបំភ្លឺដំណឹង ​ផ្តល់នូវភាពវិសេសអស្ចារ្យរាល់ពេលចាប់កាន់។

ចំណុចសំខាន់ទី2ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តថតរូប Reno7បំពាក់នូវសេនស័រស៊ែលហ្វី កំពូល IMX709 ដំបូងគេបង្អស់ លើសកលលោកនិងជាការសហការ រវាងក្រុមហ៊ុន OPPO និង Sony ដើម្បីផ្តល់នូវបទពិសោធន៍ថតរូបស៊ែលហ្វីកាន់តែល្អឥតខ្ចោះ ភ្លឺច្បាស់និងលេចធ្លោគ្រប់ពេល ទោះស្ថិតនៅទីងងឹត ឬកុងពន្លឺយ៉ាងណាក៏ណាដោយ។





ចំណុចទី3 សម្រាប់អ្នកលេងហ្គេម ជាមួយកម្លាំងម៉ាស៊ីនធំ​ ទំហំផ្ទុកធំ RAM 8GB+ ROM 256GB ព្រមទាំងមុខងារបន្ថែម RAM ឲ្យធំជាងមុនរហូតដល់ 5GB ជំរុញ​ឲ្យល្បឿនដំណើរការកាន់តែរលូននិងមិនបាច់បារម្ភបញ្ហាទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយ​។

ចំណុចសំខាន់ទី5 តម្រូវចិត្តមនុស្សគ្រប់គ្នា មិនថាអ្នកលេងហ្គេម តាមដានរឿងភាគឬចូលចិត្តលេងបណ្តាញសង្គម Reno7 បំពាក់ថាមពលថ្មធំ 4500mAhជាមួយបច្ចេកវិទ្យាសាកថ្ម SuperVOOC 33W ជួយបំពេញថាមពលកាន់តែរហ័សសុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរ ដោយមិនបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្មនិងចំណាយពេលសាកថ្មយូរឡើយ។ បន្ថែមពីនេះ Reno7 ផ្តល់មក 2 ពណ៌សម្រាប់ជ្រើសរើស គឺ Sunset Orange ស្ទីលរចនាដ៏ទាន់សម័យជាមួយស្បែកគុណភាពខ្ពស់ Fiberglass និងពណ៌ CosmicBlack បង្ហាញភាពសាមញ្ញ និងរឹងមាំ អមដោយស្ទីលរចនាបែប OPPOGlow។
 



 
ចំណែកអតិថិជនដែលបានកក់ទុកមុន​ Reno7Z 5G ក៏បានលើកឡើងថា បន្ថែមពីចំណុចដូចគ្នាជាច្រើនវាក៏មានចំណុចខុសគ្នាមួយចំនួន ដោយ Reno7 Z បំពាក់នូវបន្ទះឈីបQualcomm Snapdragon 695 5G ជាមួយខ្នាតដំណើរការ 6nm ដែលជាបន្ទះឈីប ល្បីល្បាញ សមត្ថភាពឈានមុខគេបច្ចេកវិទ្យាទំនើបប្រើប្រាស់ថាមពលថ្មតិចនិងផ្តល់ភាពងាយស្រួលគ្រប់គ្រងស្ថានភាពផ្សេងៗ ទាំងការលេងហ្គេមមើលវីដេអូមិនរអាក់រអួលជាមួយល្បឿនអ៊ីនធឺណិត 5G។ សម្រាប់ Reno7Z 5G ក៏មាន 2 ពណ៌សម្រាប់ជ្រើសរើស គឺ CosmicBlack ពណ៌ខ្មៅស្រងាត់ អមដោយពន្លឺព្រិចៗ ប្រៀបបានទៅនឹងហ្វូងតារា ប្រជែងគ្នារះ។រីឯពណ៌  Rainbow Spectrum រស្មីដ៏ស្រទន់នៃព្រះអាទិត្យចែងចាំងកាត់ពពកបញ្ចេញពន្លឺចម្រុះពណ៌។   
 
ក្រៅពីចំណុចពិសេសៗ ទាំងនេះ OPPO Reno7 Series ទាំងពីរម៉ូដែលនេះក៏នៅមានមុខងារថ្មីៗ លក្ខណៈពិសេសៗ រួមទាំងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតផងដែរ។


 
ឥឡូវនេះ សម្រាប់អតិថិជន ដែលទិញស្មាតហ្វូនស៊េរីថ្មី OPPO Reno7 តម្លៃ $369| OPPO Reno7 Z 5G តម្លៃ $429 បន្ទាប់ពីចប់ការកក់ទុកមុនពោលគឺចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី20 មេសា 2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ទូទាំងប្រទេសកម្ពុជា នឹងទទួលបានកាដូសរុបជាទឹកប្រាក់ចំនួន $158 រួមមាន៖ កាតាបស្ពាយ (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធឺណិត 12 សប្តាហ៍។
 
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់ផេកហ្វ៊េសប៊ុកផ្លូវការ របស់ក្រុមហ៊ុន OPPO៕
 

 
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 
 
 
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com