អត្ថបទពាណិជ្ជកម្ម
ពិធីសម្ពោធខ្សែភាពយន្ដខ្មែរខ្នាតធំរឿង ”ប៊ូឌីញស​ White Building”
07, Apr 2022 , 4:20 pm        
រូបភាព
ភ្នំពេញ៖​ ខ្សែភាពយន្ដខ្មែរខ្នាតធំរឿង​ ប៊ូឌីញស (White Buiding) ឈ្នះពានថ្នាក់អន្ដរជាតិក្រោយចំណាយពេលអស់ជាង៥ឆ្នាំ ដែលជាស្នាដៃដឹកនាំរឿងដំបូង របស់លោក​ នាង កាវិច បានបើកកម្មវិធីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៥ មេសា ២០២២ នៅផ្សារទំនើបមីតថោន មានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនរូប។ 
លោក នាង កាវិច ជាអ្នកដឹកនាំរឿងវ័យក្មេងដែលមានឪពុកជាសិល្បករ ផ្នែកសូនរូប។ លោក បានដឹកនាំផលិតរឿងកុនខ្មែរខ្នាតធំ មានចំណងជើងថា  ប៊ូឌីញស (White Building) ដែលនិយាយអំពីអគារមួយ នៅកណ្ដាលទីក្រុងភ្នំពេញ។ ​
 


បើទោះបីជា បច្ចុប្បន្នអគារប៊ូឌីញស បានបាត់រូបរាងទៅហើយក្ដី ក្រោមការអភិឌ្ឍន៍របស់ក្រុមហ៊ុនកាលពីឆ្នាំ២០១៧ ក៏លោក និងក្រុមការងារ នៅតែខិតខំប្រឹងប្រែងផលិតរឿងនេះបានយ៉ាងរលូន បីទោះត្រូវជួបឧបសគ្គខ្លះៗក្ដី។ 
 


គោលបំណងរបស់ នាង កាវិច ក្នុងការផលិតរឿងកុននេះឡើង ព្រោះលោកចង់ទុកជាអនុស្សាវរីយទៅថ្ងៃមុខ ព្រោះលោកជាអ្នករស់នៅក្នុងអគារនោះផ្ទាល់តែម្ដង កាលពីកុមារ និងចង់ឱ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់ បានទស្សនា។
 


ផលិតករ នាង កាវិច សំណូមពរឱ្យពុកម៉ែ បងប្អូន ចូលរួមទស្សនាទាំងអស់គ្នា ដើម្បីលើកស្ទួយ និងអភិឌ្ឍន៍រឿងកុនខ្មែរ បន្តទៅមុខទៀត ដែលរឿង ប៊ូឌីញស (White Building) ចាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី៧ មេសា ២០២២តទៅ នៅគ្រប់រោងភាពយន្ដ Legend Cinema ក្នុងប្រទេសកម្ពុជា ៕
 







(អត្ថបទពាណិជ្ជកម្ម)
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com