អត្ថបទពាណិជ្ជកម្ម
សាលាអន្តរជាតិ វេសវីយូកម្ពុជា រៀបកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង (AMC) តាមប្រព័ន្ធតេស្តស្តង់ដារពិភពលោក NWEA MAP ឆ្នាំ២០២២
08, Apr 2022 , 5:59 pm        
រូបភាព
ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង (AMC) ដែលធ្វើតាមប្រព័ន្ធតេស្តស្តង់ដារពិភពលោក NWEA MAP ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ក្រោមការរៀបចំ និងសម្របសម្រួល ដោយសាលាអន្តរជាតិ វេសវីយូ កម្ពុជា( Westview Cambodian International School)។ នេះគឺជាការប្រឡងប្រជែងគណិតវិទ្យាដ៏ធំមួយ ហើយធ្វើតាមរយៈតេស្តវាស់ស្ទង់សមត្ថភាពលំដាប់ពិភពលោក ដែលមានឈ្មោះថា NWEA MAP។  តេស្តនេះ មានប្រភពមកពីសហរដ្ឋអាម៉េរិក ហើយត្រូវបានទទួលស្គាល់ដោយសាលាអន្តរជាតិធំៗ នៅតាមបណ្តាប្រទេសចំនួន ១៤៥ ជុំវិញសកលលោក។
 
ដើម្បីចូលរួមការប្រកួតប្រជែងគណិតវិទ្យា AMC នេះ បានតម្រូវឱ្យបេក្ខជនម្នាក់ៗ យកកុំព្យូទ័រយួរដៃរបស់ខ្លួន មកកាន់មណ្ឌលប្រឡង។  ជាមួយគ្នានេះដែរ ទាំងវិញ្ញាសា និងកំណែត្រូវបានរៀបចំ និងធ្វើឡើងដោយស្វ័យប្រវត្តិ ទៅតាមប្រព័ន្ធ NWEA MAP ហើយគ្រប់បេក្ខជនទាំងអស់ នឹងទទួលបាននូវសំណួរខុសៗពីគ្នា ដើម្បីចៀសវាងការលួចចម្លង និងដើម្បីស្វែងយល់ពីសមត្ថភាពជាក់ស្តែង របស់ពួកគាត់។ នេះសបញ្ជាក់ឱ្យឃើញថា ការប្រឡងប្រជែងគណិតវិទ្យាមួយនេះ ធានាបាននូវសុក្រិតភាពយ៉ាងពិតប្រាកដ ដែលជាទំនុកចិត្តដល់បេក្ខជន ក៏ដូចជាអាណាព្យាបាលគ្រប់រូបផងដែរ។ 
 


ការប្រកួតប្រជែងមួយនេះ មិនមែនរៀបចំឡើង ដើម្បីផ្ដោតទៅលើតែសិស្សឆ្នើមប៉ុណ្ណោះទេ តែក៏ដើម្បីឱ្យសិស្សានុសិស្សទូទៅ បានដឹងថា តើសមត្ថភាពគណិតវិទ្យារបស់ពួកគាត់ ស្ថិតនៅកម្រិតណា បើធៀបទៅនឹងសិស្សអន្តរជាតិ។ ជាពិសេស លទ្ធផលដែលបានមកពីតេស្តប្រភេទនេះ អាចធ្វើជាគោលក្នុងការប៉ាន់ស្មានដល់លទ្ធផល SAT ដែលជាតេស្តស្តង់ដារអន្តរជាតិដ៏ធំមួយ សម្រាប់ប្រឡងចូលមហាវិទ្យាល័យក្រៅប្រទេស ដែលក្នុងនោះ មានដូចជា សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស អូស្រ្តាលី កាណាដា និងសិង្ហបុរីជាដើម។ 
 
គួររំឮកផងដែរថា បេក្ខជនដែលបានចូលរួមប្រឡង ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង (AMC) នេះ នឹងអាចមានឱកាសទទួលបាននូវអាហារូបករណ៍ វិញ្ញាបនបត្រ និងជ័យលាភីមេដាយជាច្រើនទៀត ហើយបន្ទាប់ពីការប្រកួតមួយនេះ ពួកគាត់ក៏កាន់តែមានទំនុកចិត្ត និងភាពក្លាហានដើម្បីប្រកួតប្រជែងផ្នែកគណិតវិទ្យាអន្តរជាតិផ្សេងៗទៀត។
 


សូមចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម៖ 
ឬអាចចុះឈ្មោះតាមរយៈទូរស័ព្ទលេខ ៖ ០៩៥ ៨៨៨ ០៧០ / ០៩៥ ២២២ ៨៨៥ / ០៩៥ ២២២ ៥៥១៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com