English-Français
អត្ថបទពាណិជ្ជកម្ម
កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា
08, Apr 2022 , 4:43 pm        
រូបភាព
កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2022 (CREA) ត្រូវបានប្រារព្ធឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។ CREA គឺជាពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពបំផុត របស់ព្រះរាជាណាចក្រ ដែលប្រារព្ធឡើងដើម្បីទទួលស្គាល់ភាពជោគជ័យរបស់ភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍ល្អបំផុត ក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ 
 

ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយ Realestate.com.kh ដែលសហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា រួមជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
 
ភ្ញៀវកិត្តិយសជាង ៥០០ នាក់ មកពីវិស័យអចលនទ្រព្យ ក៏ដូចជាដៃគូសហការនានា នឹងអញ្ជើញដើរលើកម្រាលព្រំក្រហម ឆ្ពោះទៅសាលធំ នៃសណ្ឋាគារសូហ្វីតែល ដែលជាកន្លែងត្រូវប្រារព្ធពិធីជប់លៀងអាហារពេលល្ងាច និងការប្រកាសជាផ្លូវការ អំពីអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២២។
 
ខណៈកំពុងទទួលទានអាហារពេលល្ងាច និងការកម្សាន្តពេលយប់ ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមជាសាក្សី និងអបអរសាទរ ខណៈដែលអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា នឹងត្រូវបានបង្ហាញ និងទទួលស្គាល់ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងវិស័យអចលនទ្រព្យកម្ពុជា ។
 
អ្នកឈ្នះរង្វាន់ជាង ៣០ នាក់ មកពីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារឈានមុខគេ ក្នុងប្រទេសកម្ពុជា នឹងត្រូវបានបង្ហាញ ហើយត្រូវបានផ្តល់រង្វាន់ជានិមិត្តរូប ត្រា CREA ដ៏មានកិត្យានុភាព និងពានរង្វាន់មាស ដើម្បីបញ្ជាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុន និងភ្នាក់ងារដែលបានខិតខំនាពេលកន្លងមក ។
 
Urban Hub និងការអភិវឌ្ឍ Urban Village ដំណាក់កាលទី ២  ត្រូវបានផ្តល់រង្វាន់ជាអ្នកអភិវឌ្ឍន៍ និង ការអភិវឌ្ឍប្រចាំឆ្នាំរៀងខ្លួន។ TK Central, Borey Maha Boeng Trea, Wealth Mansion, Picasso City Garden, MSQM, Prince Huan Yu ក៏ជាអ្នកឈ្នះរង្វាន់ធំនៅក្នុងផ្នែកអភិវឌ្ឍន៍ និងអ្នកអភិវឌ្ឍន៍ផងដែរ។
 
ខណៈដែលអ្នកឈ្នះដ៏ធំបំផុត ក្នុងពេលរាត្រីរួមមាន Golden Century Cambodia ទទួលបានពានរង្វាន់ចំនួន ៥ នៅទូទាំងគម្រោង ដែលរួមមាន Landed Property Developer of Year for Borey Nadi ក៏ដូចជាអចលនទ្រព្យ ដែលមានអ្នកមើលច្រើនបំផុត សម្រាប់ GC Oressey។
 
អ្នកឈ្នះដ៏សំខាន់ផ្សេងទៀត ដែលមានរង្វាន់ចំនួន៤ រួមមាន Morgan Group ដោយទទួលបានរង្វាន់ជាច្រើន តំណាងឱ្យគម្រោងទាំងអស់ រួមទាំង Morgan Tower និង Morgan EnMaison ដែលទើបនឹងបញ្ចប់ថ្មីៗនេះ។
 
IPS Cambodia, CBRE, Knight Frank និង Century 21 Advanced Proeprty បានក្លាយជាម្ចាស់ពានរង្វាន់ ទីភ្នាក់ងារឆ្នើមប្រចាំឆ្នាំ (Agency of the year) ខណៈដែល Pointer Property ត្រូវបានផ្តល់រង្វាន់ជាជម្រើសនិយោជក (Employer of Choice) ។
 
C-Hearld បានក្លាយជាម្ចាស់ពានរង្វាន់ The Peoples Choice Award សម្រាប់ឆ្នាំ 2022 ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យឆ្នើមប្រចាំឆ្នាំផងដែរ ។
 
ក្នុងនោះផងដែរ ក៏មានសិក្ខាកាមពីររូប ចូលក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា - Hall of Fame 2022 ។ សាជីវកម្មវិនិយោគកម្ពុជា នៅបរទេស (OCIC) ត្រូវបានបញ្ចូលជាអ្នកអភិវឌ្ឍន៍សម្រាប់ រយៈពេល 20 ឆ្នាំបូករួមឆ្នាំ នៃការរួមចំណែកដល់វិស័យអចលនទ្រព្យកម្ពុជា និងប្រទេសទាំងមូល ។ ខណៈលោក ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន Cambodia Properties Limited (CPL) គឺជាបុគ្គលដំបូងគេ ដែលបានចូលក្នុង Hall of Fame សម្រាប់រយៈពេល 20 ឆ្នាំ របស់លោកបូករួមទាំងសេវាកម្មដល់វិស័យអចលនទ្រព្យ ។
 

លោក Thomas O'Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh ថ្លែងសន្ទរកថា
 
លោក Thomas O'Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh បានថ្លែងថា ៖«ខ្ញុំអាចប្រាប់អ្នកថា យើងមានបេក្ខភាពជាង 100 ក្នុងឆ្នាំនេះ ជាមួយនឹងជាង 50 បេក្ខភាព ដែលធ្វើឱ្យពានរង្វាន់អចលនទ្រព្យនេះ ក្លាយជាព្រឹត្តិការណ៍ដែលទទួលបានជោគជ័យបំផុតរបស់ខ្លួន ។ ហើយសូមអរគុណអ្នកគ្រប់គ្នា ដែលបានចំណាយពេលវេលាដើម្បីបញ្ចូលវីដេអូ និងរៀបចំសំណុំបែបបទ ដែលពាក់ព័ន្ធទាំងអស់» ។
 


បញ្ជីឈ្មោះបេក្ខភាពដែលទទួលបានពានរង្វាន់
Agency winners
CREA Hall of Fame 2022 - Lok Oknha Cheng Kheng, Cambodia Properties Limited (CPL)
Real Estate Agency of the Year (Enterprise) - CBRE Cambodia
Real Estate Agency of the Year (Enterprise) - Century 21 Advanced Property
Real Estate Agency of the Year (Corporate) - Knight Frank Cambodia
Regional Agency of the Year - IPS Cambodia
Property Management Firm of the Year - C-Herald Property Service
Property Management Firm of the Year - Pointer Property
Research & Valuation firm of the Year - Knight Frank Cambodia
International Agency of the Year - IQI Cambodia
International Agency of the Year - Century 21 Fortuna Investment
Agency - Employer of Choice - Pointer Property
Agency of Choice - Century 21 Advanced Property
Agency of Choice - C-Herald Property Service
 


Developer winners
CREA Hall of Fame 2022 - Overseas Cambodian Investment Corporation (OCIC)
Developer of the Year - Urban Hub Cambodia
CSR & Social Impact Developer of the Year - Prince Huan Yu Real Estate (Cambodia) Group
Borey (Landed) Property Developer of the Year - Golden Cambodia Century (GCC)
Commercial Developer of the Year - Morgan Group
Condominium Developer of the Year - MSQM ZTH
Development winners
Development of the Year - Urban Village Phase 2
Commercial Development of the Year - Morgan Tower
Borey (Landed) Property Development of the Year - Borey Nadi
Condominium Development of the Year - Vue Aston
Serviced Apartment of the Year - Picasso City Garden
Mixed-use Development of the Year - TK Central
Retail Development of the Year - Prince Golden Bay
Office Development of the Year - Morgan Tower
New City Development of the Year - Borey Nadi
Borey (Landed) Property Development of the Year (Southern) - Borey Maha Boeng Trea
Affordable Housing Development of the Year - Borey Maha Boeng Trea
Mid-Range Housing Development of the Year - La Palm Residences
Luxury Housing Development of the Year - Borey Nadi
Premium Condominium of the Year - Picasso City Garden
Condominium Design of the Year - Picasso City Garden
Waterfront Condominium of the Year - Wealth Mansion
Waterfront Condominium of the Year - Morgan EnMaison
Most Viewed Property 2022 - GC Orussey market
Special Recognition - World Bridge Sport Village.
 



 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com