COVID-19
ជាតិ
សុខភាព
អ្នកនៅ​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះ​វិហារ អាចពាក់ ឬមិនពាក់ម៉ាស់ តាមចិត្ត​ខ្លួន
11, Apr 2022 , 11:59 am        
រូបភាព
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
ប្រជា​ពលរដ្ឋ​ក្នុង​​ខេត្តចំនួន៤ គឺ​មិន​តម្រូវ​ពាក់​ម៉ាស់ទៀត​នោះ​ទេ​ ប៉ុន្តែទុក​លទ្ធភាព​ឱ្យ​ប្រជា​ជន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ថា​តើគួរ​ពាក់​ម៉ាស់ ​ឬ​មិន​គួរ​ពាក់​ម៉ាស់។ សម្តេច​ ហ៊ុន សែន បានប្រកាសបែបនេះ នាយប់ថ្ងៃទី១០មេសា។

 
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន លែងតម្រូវឱ្យពលរដ្ឋនៅក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ  ពាក់ម៉ាស់ទៀតឡើយ។ សម្តេច មានប្រសាសន៍ថា ៖«ការធ្វើ​ដូច្នេះ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង ​មានការ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង ដោយ​មិន​បង្ខំ​ឱ្យ​ពាក់​ម៉ាស់​ ឬក៏​មិន​ពាក់ម៉ាស់​​នោះ​ទេ គឺទុក​ឱ្យ​ពលរដ្ឋ​ជ្រើស​រើស​ខ្លួន​ឯង​»។
 
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា អ្នក​ដែល​ដំណើរចេញ​ពីខេត្ត​ទាំង​៤​ខាងលើ​ទៅកាន់​ខេត្ត​ផ្សេងៗទៀត គឺ​ត្រូវ​តែពាក់​ម៉ាស់ ប៉ុន្តែ​អ្នក​ដែល​មក​ពី​ខេត្ត​ផ្សេង​ចូល​ក្នុង​ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ  គឺអាច​សម្រេច​ចិត្ត​បាន​ដោយ​ខ្លួន​ឯង​ផង​ដែរ​ ថា​គួរ​ពាក់​ឬ​មិន​ពាក់​ម៉ាស់​។  
 
សម្តេច បន្តបានសង្កត់ធ្ងន់ដូច្នេះ៖«ពលរដ្ឋក្រោយ​ការ​ចាក​ចេញ​ពីខេត្ត​ទាំង​៤​នេះ គឺត្រូវ​តែ​ពាក់​ម៉ាស់​​ជា​កាតព្វ​កិច្ច​ដែល​ស្ថិត​នៅ​ក្នុង​វិធានការ​សុខា​ភិបាល​៣​ការពារ​ និង​៣កុំ​»៕
 

Tag:
 COVID-19
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com