អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ហ្គ្រេដ របស់សហរដ្ឋអាម៉េរិកប្រកាសសម្ពោធជាផ្លូវការក្នុងទីផ្សារកម្ពុជា
11, Apr 2022 , 3:07 pm        
រូបភាព
 ភ្នំពេញ៖ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ហ្គ្រេដ របស់សហរដ្ឋអាម៉េរិក បាន​ប្រកាសសម្ពោធជាផ្លូវការ ក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការនាំមកនូវបច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យគ្រឿងបរិក្ខារម៉ាស៊ីនត្រជាក់ ដើម្បីច្បាមយកចំណែកទីផ្សារពីដៃគូប្រកួតប្រជែង។ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ហ្គ្រេដ របស់សហរដ្ឋអាម៉េរិក ចូលទីផ្សារកម្ពុជា ភ្លាម ទាក់ទាញយកតារារូបស្រស់ នែប  ព្រំរិទ្ធិកា ជាទូតតំណាងផលិតផលភ្លែត។​ ​
 
ក្នុងថ្ងៃដាក់សម្ពោធជាផ្លូវការ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ហ្គ្រេដ បាន​ណែនាំនូវប្រភេទម៉ាស៊ីនត្រជាក់ ច្រើនម៉ូដែល ច្រើនជម្រើស ចាប់ពីការប្រើប្រាស់លក្ខណៈគ្រួសារ រហូតដល់ខ្នាតធំសម្រាប់បំពាក់ នៅក្នុងអាគារពាណិជ្ជកម្មធំៗ ។
 


លោក គង់​ គីរី​ ដែលជាប្រធានក្រុមប្រឹក្សារភិបាលនៃក្រុមហ៊ុន​ ហ្គ្រេត​ អេស៊ី​ ខេមបូឌា​ ឯ.ក ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខ នូវផលិតផលម៉ាស៊ីនត្រជាក់ម៉ាក ហ្គ្រេដ បានថ្លែងឲ្យដឹងនៅថ្ងៃបើកសម្ពោធនោះថា៖ « ម៉ាកស៊ីនត្រជាក់ ហ្គ្រេដ អាចជាម៉ាកផលិតផលថ្មីសម្រាប់អ្នកប្រើប្រាស់កម្ពុជា ខណៈម៉ាកផលិតផលនេះ ទើបតែឈានជើងចូលទីផ្សារបានមិនទាន់ដល់ ២ ឆ្នាំត្រឹមត្រូវនៅឡើយទេ»។ 
  


លោកបន្តថា ក្រុមហ៊ុនគ្រោងរៀបចំពិធីសម្ពោធតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ប៉ុន្តែកម្មវិធីត្រូវខកខាន ដោយបញ្ហាជំងឺកូវីដ -១៩ ហើយបន្តពន្យារពេលមកដើមឆ្នាំ២០២២ ទើបអាចបើកសម្ពោធជាផ្លូវការ។ ទីផ្សារក្មេងខ្ចី ប៉ុន្តែគុណភាពផលិតផល និងសេវាកម្ម របស់ ហ្គ្រេដ ត្រូវបានទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់។
 
«វាជារឿងមួយដ៏គួរឲ្យរំភើប និងអស្ចារ្យបំផុត ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ ម៉ាស៊ីនត្រជាក់ ហ្គ្រេដ ត្រូវបានទទួលស្គាល់ ពីអ្នកប្រាស់គ្រប់លំដាប់ថ្នាក់។ ផ្ដើមពីការសាកល្បងប្រើជាលក្ខណៈខ្នាតតូចៗ មិនយូរប៉ុន្មាន យើងក៏ទទួលបានការបញ្ជាទិញជាគម្រោង សម្រាប់អាគារធំៗ។ ដែលនេះជារឿងដែលនឹកស្មានមិនដល់»។ លោក គង់​ គីរី​ ​ ប្រធានក្រុមប្រឹក្សារភិបាលនៃក្រុមហ៊ុន​ ហ្គ្រេដ អេស៊ី​ ខេមបូឌា​ ឯ.ក ដែរជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវផលិតផលម៉ាស៊ីនត្រជាក់ម៉ាក ហ្គ្រេដបញ្ជាក់បន្ថែមដូច្នេះ។ 


 
ជាមួយគ្នានោះដែរ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ ហ្គ្រេដ ក៏បានរៀចំពិធីចុះហត្ថលេខា ទូតតំណាងផលិតផលម៉ាស៊ីនត្រជាក់ហ្គ្រេដ ដោយមាន កញ្ញា នែប  ព្រំរិទ្ធិកា ជាអ្នកតំណាង ដើម្បី​ផ្សព្វផ្សាយផលិតផល ហ្គ្រេដ ឲ្យកាន់តែមានភាពល្បីល្បាយថែមមួយកម្រិតទៀត ក្នុងទីផ្សារប្រទេសកម្ពុជា។ 
 
ចំពោះម៉ាស៊ីនត្រជាក់ហ្គ្រេដ គ្រប់សេរី ត្រូវបានបំពាក់ជាមួយសមត្ថភាពបញ្ចេញខ្យល់ត្រជាក់ បានឆាប់រហ័ស ជួយសន្សំសំចៃភ្លើង នាំមកនូវភាពរីករាយ និងភាពងាយស្រួលសម្រាប់គ្រួសារសម័យថ្មី។ ហ្គ្រេដ បានផ្តល់ខ្យល់បរិសុទ្ធ ស្រស់ថ្លា បែបធម្មជាតិ មានប្រព័ន្ធបន្សុទ្ធខ្យល់ សន្សំសំចៃភ្លើងបានច្រើន ថែទាំសុខភាពគ្រប់គ្រួសារអ្នកបានល្អ ដោយផ្អែកលើគុណភាពស្ដង់ដារពីសហរដ្ឋអាម៉េរិក ផ្តល់ជូនលោកអ្នកនូវគុណភាព សោភ័ណភាព និងការសន្សំសំចៃឈានមុខគេ៕
 









(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com