ពីនេះ ពីនោះ
បោរីភាសា មានន័យថា ភាសាអ្នក​បុរី ភាសាអ្នកក្រុង
12, Apr 2022 , 7:29 am        
រូបភាព
“បោរីភាសា” អានថា ប៉ោរ៉ី-ភាសា។ តាមពិតទៅពាក្យនេះ មិន​ត្រូវបាន​ប្រើ​ប្រាស់ជាទូទៅនោះឡើយ ប៉ុន្តែសារព័ត៌មានថ្មីៗ សូម​លើក​យកមកពន្យល់​ដោយផ្អែកតាមវចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
បោរីភាសា មានន័យ​យ៉ាងខ្លីថា ភាសា, សម្តីនៃអ្នក​បុរី, អ្នក​ក្រុង។ តាមការពន្យល់​ បោរីភាសា គឺ​សម្តីដែល​ត្រឹមត្រូវ​តាម​សូរសព្ទអក្សរ។
 
ឧទាហរណ៍៖ ការនិយាយថា ថ្ងៃ, មក, យក, រក  ត្រូវបាន​ចាត់ជា​បោរីភាសា រីឯ ង៉ៃ, ម ឬ ម៉ុះ, យ, រ ត្រូវបាន​ហៅថាជា គ្រាមភាសា ( ពាក្យអ្នកស្រុកធម្មតា ) ឬជា សាមញ្ញភាសា ( ពាក្យសាមញ្ញ, ពាក្យផ្សារ )។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com