អត្ថបទពាណិជ្ជកម្ម
ឡូយអស់ស្ទះ! ស្មាតហ្វូនស៊េរីថ្មីកំពុងល្បីកក្រើកដើមឆ្នាំ២០២២ ត្រូវបានវេបសាយបច្ចេកវិទ្យាល្បីៗ និងអ្នកReview នាំគ្នាបញ្ចេញមតិ និងណែនាំដល់អ្នកចង់ប្តូរទូរស័ព្ទឡើងស៊េរី ជៀសវាងស្តាយក្រោយ!
11, Apr 2022 , 5:15 pm        
រូបភាព
 ជៀសវាងស្តាយក្រោយ! មកស្គាល់ស្មាតហ្វូនស៊េរីថ្មី ឌីហ្សាញអេម តម្លៃសមរម្យ ឯគុណភាពលើសពីតម្លៃទៀត ត្រូវបានបច្ចេកវិទ្យាល្បីៗនិងអ្នក Review ណែនាំឲ្យទិញប្រើ ព្រោះស្មាតហ្វូននេះលក់ដាច់សាហាវខ្លាចអស់ស្តុក!   ពិតទេ? ឮគេនិយាយតៗគ្នាថា ស្មាតហ្វូនស៊េរីថ្មីមួយនេះ កំពុងល្បីរន្ទឺខ្លាំង ក្លាយជាប្រធានបទក្ដៅគគុក ក្នុងដើមឆ្នាំ២០២២នេះ។ 
 
នៅដើមឆ្នាំ២០២២ សង្កេតឃើញមានស្មាតហ្វូនជាច្រើន បានប្រកាសដាក់លក់លើទីផ្សារប្រកបដោយសមត្ថភាពខ្លាំងៗ និងមុខងារថ្មីៗយ៉ាងសម្បូរបែប ក្នុងនោះមានវេបសាយព័ត៌មានបច្ចេកវិទ្យាល្បីៗជាច្រើន បាននិយាយសរសើរមិនដាច់ពីមាត់ ថែមទាំងបានណែនាំប្រិយមិត្ត ឲ្យមកចាប់អារម្មណ៍នូវស្មាតហ្វូនស៊េរីថ្មីចុងក្រោយបង្អស់ ដែលជាស្មាតហ្វូនកំពុងទទួលបានការពេញចិត្ត និងមានសន្ទុះគាំទ្រខ្លាំង ពីអតិថិជនគ្រប់ទិសទីក្នុងប្រទេសកម្ពុជា។ កាន់តែងឿងឆ្ងល់ហើយ តើស្មាតហ្វូននោះម៉ូដែលអ្វី? តម្លៃប៉ុន្មានដែរ? ហើយវាមានសមត្ថភាព និងបច្ចេកវិទ្យាទំនើបអ្វីខ្លះ?
 

 
នៅសល់តែប៉ុន្មានថ្ងៃទៀត ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងចូលមកដល់ហើយ។ យើងបានដឹងពីតម្រូវការអ្នកទាំងអស់គ្នា ហើយក៏ដឹងថា អ្នកកំពុងពិបាកសម្រេចចិត្ត មិនដឹងគួរជ្រើសរើសយកស្មាតហ្វូនមួយណា ដែលមានតម្លៃសមរម្យ និងរូបរាងស្អាត។ ដូចនេះ យើងនឹងក្លាយជាទីប្រឹក្សាណែនាំ នូវផលិតផលល្អ គុណភាពអេម សមត្ថភាពខ្លាំង មុខងារឡូយ បច្ចេកវិទ្យាទំនើប និងទូរស័ព្ទ ដែលទើបដាក់លក់លើទីផ្សារក្តៅៗ គឺ OPPO Reno7 តម្លៃ $369 | OPPO Reno7 Z 5G តម្លៃ $429។ តោះឥឡូវ មកដឹងពីលក្ខណៈពិសេសរបស់វាវិញម្តង!
 


OPPO Reno7 | OPPO Reno7 Z 5G បំពាក់នូវលក្ខណៈពិសេសដូចគ្នាមួយចំនួន និងចំណុចពិសេសរៀងៗខ្លួនមួយចំនួន ៖ 
·         សម្រាប់ Reno7 បំពាក់ជាមួយកាមេរ៉ាសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើពិភពលោក ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូបភ្លឺច្បាស់ ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។ Reno7 មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើស គឺ Sunset Orange ផលិតចេញពីស្បែក Fiberglass គុណភាពខ្ពស់ និងពណ៌ Cosmic Black ស្ទីលរចនាបែប OPPO Glow ដែលរចនាបែបកញ្ចក់ និងលោហធាតុ។ អ្វីដែលពិសេស Reno7 បំពាក់នូវកម្លាំងម៉ាស៊ីនធំ និងទំហំផ្ទុកធំទ្វេដង 8GB+256GB ព្រមទាំងមុខងារបន្ថែម RAM ឲ្យធំជាងមុនរហូតដល់ 5GB ដូចនេះមិនបាច់បារម្ភពីដំណើរការទូរស័ព្ទ ឬទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយ។


·         សម្រាប់ OPPO Reno7 Z 5G បំពាក់នូវបន្ទះឈីប Qualcomm Snapdragon 695 5G ជាមួយខ្នាតដំណើរការ 6nm ដែលជាបន្ទះឈីបល្បីល្បាញ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើប ប្រើប្រាស់ថាមពលថ្មតិច និងផ្តល់ភាពងាយស្រួលគ្រប់គ្រងស្ថានភាពផ្សេងៗ ទាំងការលេងហ្គេម មើលវីដេអូ មិនរអាក់រអួលជាមួយល្បឿនអ៊ីនធឺណិត 5G។ Reno7 Z 5G មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើស គឺ Cosmic Black ពណ៌ខ្មៅស្រងាត់អមដោយពន្លឺព្រិចៗ ប្រៀបបានទៅនឹងហ្វូងតារាប្រជែងគ្នារះ។ រីឯពណ៌  Rainbow Spectrum រស្មីដ៏ស្រទន់នៃព្រះអាទិត្យចែងចាំង កាត់ពពកបញ្ចេញពន្លឺចម្រុះពណ៌។   
ចំណែកលក្ខណៈពិសេសដូចគ្នា រវាង OPPO Reno7 និង Reno7 Z 5G ដែលលេចធ្លោជាងគេ គឺវាបានផ្លាស់ប្តូររូបរាងឌីហ្សាញ ជាមួយគែមជ្រុងដ៏ល្អឯកយ៉ាងប្រណិត ប្រកបដោយភាពច្នៃប្រឌិតបែប Retro រាងស្តើង​ ទម្ងន់ស្រាល មិនចុកដៃ និងងាយស្រួលចាប់កាន់ប្រើដោយដៃម្ខាង​។ បន្ថែមពីនេះ លើបណ្តុំកាមេរ៉ាក្រោយ វាបានបំពាក់នូវកងបំភ្លឺដំណឹង ផ្តល់ដំណឹងជាមួយពន្លឺជុំវិញកញ្ចក់កាមេរ៉ា ដ៏ទាន់សម័យយ៉ាងវិសេស ខុសប្លែកពីគេផ្តល់នូវអារម្មណ៍អស្ចារ្យ គ្មានពាក្យផ្ទឹមបាន។ ជាងនេះទៅទៀត សមត្ថភាពថ្មមានទំហំធំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា SuperVOOC 33W ជួយបំពេញថាមពលកាន់តែរហ័ស សុវត្ថិភាពខ្ពស់ តម្រូវចិត្តដល់អ្នកចូលចិត្តលេងហ្គេម ទស្សនាភាពយន្ត តាមដានបណ្តាញសង្គមផ្សេងៗដោយមិនចាំបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម និងសាកថ្មយូរទៀតឡើយ។
 
ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖
https://www.facebook.com/OPPOCambodia/videos/276910357975006


មានលក់ហើយ! រួសរាន់ឡើងទិញ OPPO Reno7 តម្លៃ $369 | OPPO Reno7 Z 5G តម្លៃ $429 ឥឡូវនេះថែមកាដូ សរុបជាទឹកប្រាក់ $158 ចាប់ពីថ្ងៃទី06 ដល់ថ្ងៃទី20 មេសា ឆ្នាំ2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានា ទូទាំងប្រទេសកម្ពុជា ដែលកាដូរួមមាន កាតាបស្ពាយ (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធឺណិត 12 សប្តាហ៍។ 
 


អ្វីដែលកាន់តែពិសេសចាប់ពីថ្ងៃទី06 ដល់ថ្ងៃទី30 មេសា ឆ្នាំ2022 រាល់ការទិញ OPPO Reno7 | OPPO Reno7 Z 5G ផ្គួបជាមួយកាសឥតខ្សែ OPPO Enco Air2 ឬនាឡិកាសុខភាព OPPO Watch Free នឹងទទួលបានការផ្តល់ជូន៖ 
ចំណេញ $20 លើការទិញនាឡិកាសុខភាព OPPO Watch Free ពីតម្លៃដើម $89 មកនៅ $69 
ចំណេញ $10 លើការទិញកាសឥតខ្សែ OPPO Enco Air2 ពីតម្លៃដើម $49 មកនៅ $39 
តោះ! នៅចាំអីទៀត? បានទាំងកាដូច្រើនហើយក្លាយជាម្ចាស់ទូរស័ព្ទស៊េរីថ្មីចុងក្រោយទើបចេញលក់ថ្មីៗក្តៅៗទៀត៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com