អត្ថបទពាណិជ្ជកម្ម
កាន់តែអស្ចារ្យ! ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត លើសេវាធនាគារចល័តជំនាន់2.5 របស់​​​PPCBank អតិថិជនអាចបើកគណនីដោយខ្លួនឯង(e-KYC) និងទូទាត់បានគ្រប់ធនាគារ (KHQR)
12, Apr 2022 , 9:59 am        
រូបភាព
 ភ្នំពេញ៖ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២​​​​​ ធនាគារ ​​​PPCBank បានដាក់ចេញនូវកំណែទម្រង់ថ្មីដ៏សំខាន់មួយ នៃសេវាធនាគារ​ចល័តរបស់ខ្លួន ដើម្បីផ្ដល់នូវការធ្វើប្រតិបត្តិការកាន់តែមាន ភាពងាយស្រួលជាងមុន និងដើម្បីជាជំនួយដល់ធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើង នូវកម្រិតនៃការយល់ដឹងផ្នែកហិរញ្ញវត្ថុ ដែលផ្ដោតសំខាន់ទៅលើអ្នក​ពុំទាន់មានគណនីធនាគារ ឲ្យមានគណនីប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិការដោយខ្លួនឯង និងត្រឹមត្រូវស្របតាមប្រព័ន្ធធនាគារ របស់ព្រះរាជាណាចក្រកម្ពុជា។
 
លក្ខណៈពិសេសនៃសេវាធនាគារចល័តជំនាន់2.5 គឺបានបញ្ចូលនូវមុខងារថ្មីដែល អនុញ្ញាតឲ្យអតិថិជនបើកគណនីដំបូង បានដោយខ្លួនឯង ដោយមិនចាំបាច់អញ្ជើញ ទៅកាន់សាខាផ្ទាល់ឡើយ។ ជាងនេះទៅទៀត កំណែទម្រង់ថ្មីនេះ បានផ្ដល់នូវភាពងាយស្រួលសម្រាប់អាជីវករក្នុងការទូទាត់ប្រាក់ តាមកូដ KHQR ការធ្វើឲ្យប្រសើរឡើងនូវសារជូនដំណឹង និងមុខងារស្កេនមុខ Face ID ព្រមទាំងផ្ទាំងកម្មវិធីថ្មីទាំងមូលផងដែរ។
 


មុខងារបើកគណនីដំបូងដោយខ្លួនឯង (e-KYC)
 
ជាមួយនឹងមុខងារបើកគណនីដំបូងដោយខ្លួនឯង​ ដែលមាននៅក្នុងសេវាធនាគារចល័ត ជំនាន់​2.5 អតិថិជនអាចបើកគណនីដំបូងបានដោយខ្លួនឯង ឬ​ហៅថា e-KYC តាមរយៈ PPCBank Mobile App ដោយមិនចាំបាច់អញ្ជើញទៅកាន់សាខាផ្ទាល់។ ការធ្វើប្រតិបត្តិការ ដោយគ្មានក្រដាសស្នាមនេះ មិនត្រឹមតែជួយសន្សំសំចៃពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការចំណាយផងដែរ។ អតិថិជនគ្រាន់តែថតអត្តសញ្ញាណប័ណ្ណ ឬ លិខិត​ឆ្លងដែន រួចថតមុខរបស់អ្នក នោះប្រព័ន្ធផ្ទៀងផ្ទាត់ឆ្លាតវៃ PPCBank នឹងបញ្ជាក់ថា អតិថិជនពិតជាកំពុងធ្វើប្រតិបត្តិការ ក្នុងការបើកគណនីពិតប្រាកដមែន។ ប្រសិនបើអតិថិជនចង់រីករាយជាមួយអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត អតិថិជនគ្រាន់តែអញ្ជើញ ទៅកាន់ធនាគារ PPCBank ដើម្បីបញ្ជាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់លោកអ្នក ជាការស្រេច។ នៅពេលដែលអតិថិជនបានបំពេញគ្រប់លក្ខខណ្ឌ ក្នុងការបើកគណនីរួចហើយ អតិថិជនអាចរីករាយជាមួយនឹងការប្រើប្រាស់សេវាកម្មជាច្រើនទៀត នៅក្នុង PPCBank Mobile App ដោយសេវាកម្មទាំងនោះ ត្រូវបានរចនាឡើងដើម្បីបំពេញ តម្រូវការរបស់អតិថិជន ដូចជាការបើកគណនីបញ្ញើសន្សំថេរ ការដាក់ប្រាក់បញ្ញើ ឬការទទួលបានកម្ចីរហ័សជាមួយវត្ថុបញ្ចាំ។ ការដាក់ឲ្យប្រើប្រាស់មុខងារនេះ គឺផ្តល់ភាព ងាយស្រួលមួយសម្រាប់អតិថិជន ដែលពុំទាន់មានគណនីធនាគារពីមុនមក។ ការបើក គណនីដំបូងជាមួយ PPCBank ឥឡូវនេះអតិថិជនអាចបើកបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ក្នុងរយៈពេលតិចជាង៥នាទី​។ PPCBank សង្ឃឹមថា សេវាធនាគារចល័ត ជំនាន់ថ្មីនេះនឹងកាន់តែផ្ដល់ភាពងាយស្រួលបន្ថែមទៀតជាមួយប្រព័ន្ធឌីជីថល ដើម្បីលើកទឹកចិត្តដល់ប្រជាជនកម្ពុជាកាន់តែច្រើនឡើង ក្នុងការទទួលបានទំនុកចិត្ត និងសុវត្ថិភាព សម្រាប់ការបើកគណនីខ្លួនឯងជាលើកដំបូង​។
 


សេវាទូទាត់ KHRQ
 
PPCBank បានសហការយ៉ាងជិតស្និទ្ធ ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើទំនើបកម្ម ប្រព័ន្ធធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកកម្ពស់កម្រិតនៃការតភ្ជាប់ ឌីជីថលអន្តរធនាគារ។ ក្នុងនោះផងដែរ ធនាគារជាតិនៃកម្ពុជាបានដាក់ដំណើរការប្រព័ន្ធ បាគងសម្រាប់ការផ្ទេរប្រាក់ រវាងធនាគារមួយទៅធនាគារមួយ ឬទៅក្រុមហ៊ុនផ្តល់សេវាទូទាត់ផ្សេង​ៗទៀត និងការដាក់ឲ្យប្រើប្រាស់មុខងារថ្មីតាមប្រព័ន្ធ QR ថ្នាក់ជាតិសម្រាប់ អាជីវករ​ដែលហៅថា KHQR។ បច្ចុប្បន្នប្រព័ន្ធនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ផងដែរ នៅលើកម្មវិធីទូរស័ព្ទជំនាន់2.5 របស់ PPCBank។ KHQR ផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់ ធ្វើការទូទាត់ដោយកូដ QR តាមរយៈ PPCBank Mobile App ទៅកាន់អ្នកដទៃ ឬអាជីវករ ដែលប្រើប្រាស់គណនីរបស់ធនាគារ ​PPCBank និង​ធនាគារផ្សេងបានដោយងាយស្រួល។ អតិថិជនគ្រាន់តែធ្វើការស្កេនកូដ QR របស់អាជីវករ និងធ្វើការទូទាត់ ទឹកប្រាក់នឹងត្រូវ បានផ្ទេរភ្លាមៗ។ កំណែទម្រង់ចុងក្រោយនេះ មានន័យថាអតិថិជន ឬអាជីវកររបស់ PPCBank អាចទទួល និងទូទាត់ QR កូដពីអតិថិជនដែលប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ ធនាគារដទៃបានដូចគ្នា។
 


បង្កើនបទពិសោធន៍ងាយស្រួលសម្រាប់អ្នកប្រើប្រាស់
 
សេវាធនាគារចល័តជំនាន់2.5 របស់ PPCBank ផ្តោតសំខាន់ទៅលើមុខងារថ្មី ដែលផ្តល់ ភាពងាយស្រួលទាំងអតិថិជន និងអាជី​វករ។ វាផ្តល់នូវរូបរាង និងអារម្មណ៍ថ្មីមួយទៀត ជាមួយនឹងផ្ទាំងកម្មវិធី ដែលត្រូ​វបានរចនាឡើងវិញផងដែរ។ ទន្ទឹមនឹងនេះ ក៏មាននូវ មុខងារពិសេសមួយទៀត គឺមុខងារផ្ទេរប្រាក់ឆ្លាតវៃ ឬ Intelligent Fund Transfer ដែល ផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់អាចធ្វើការប្រៀបធៀបបណ្តាញផ្ទេរប្រាក់ទាំងអស់ ដោយ ចំណាយពេលលឿន និងថ្លៃសេវាទាបបំផុតថែមទៀតផង។ 
 
PPCBank Mobile App ជំនាន់2.5 មានភាពលឿនជាងជំនាន់2.០ ដល់ទៅ2.5ដង ជាមួយនឹងមុខងារ និងដំណើរការសំខាន់ៗ ដោយចំណាយពេលត្រឹមតែប៉ុន្មានវិនាទី ប៉ុណ្ណោះ។ ជាមួយគ្នានេះ កម្មវិធី smartBiz ក៏មានមុខងារ Face ID សម្រាប់ស្មាតហ្វូន iOS ផងដែរ។ សារជូនដំណឹងក៏ត្រូវបានកែលម្អផងដែរ ទាំង PPCBank Mobile App និង smartBiz។ នៅក្នុង PPCBank Mobile App សារជូន​ដំណឹងអាចត្រូវបានកំណត់ទៅជា ភាសាណាមួយក្នុងចំណោមភាសាមិនតិចជាងប្រាំ (ខ្មែរ អង់គ្លេស កូរ៉េ ចិន និងជប៉ុន) ។


 
PPCBank ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការដាក់ឲ្យដំណើរការនូវសេវា ធនាគារចល័តជំនាន់2.5 របស់ខ្លួន។ ការប្រើប្រាស់កម្មវិធីសេវាធនាគារចល័តនានា កម្មវិធី smartBiz និង PPCBank Mobile App បានបង្ហាញឲ្យឃើញពីភាពរីកចម្រើនខ្លាំងនៅក្នុង រយៈពេលបីឆ្នាំចុងក្រោយនេះ ក្នុងគោលបំណងដើម្បីធ្វើឲ្យការប្រើប្រាស់សេវាធនាគារ កាន់តែមានភាពងាយស្រួលបន្ថែមទៀត។ ជំងឺរាតត្បាតបានធ្វើការផ្លាស់ប្តូរដ៏ធំមួយ ទៅកាន់ការធ្វើប្រតិបត្តិការ ដោយមិនប្រើសាច់ប្រាក់ ហើយក្នុងនោះ PPCBank មានមោទក​ភាព ក្នុងការចូលរួមចំណែកធានាឲ្យបាននូវសុវត្ថិភាព និងការប្រើប្រាស់សេវាធនាគារប្រកប​​ដោយទំនុកចិត្តជូនដល់ប្រជាជនកម្ពុជា។ ឌីជីថលភាវូបនីយកម្ម នឹងនៅតែ នាំមុខគេ ក្នុងការបន្តភាពរីកចម្រើន និងការអភិវឌ្ឍន៍របស់ធនាគារ។
 
ដើម្បីទទួលយកនូវបទពិសោធន៍ថ្មី ក្នុងការបើកគណនី និងរីករាយជាមួយអត្ថប្រយោជន៍ ជាច្រើនពី PPCBank សូមធ្វើការទាញយក PPCBank Mobile App ឥឡូវនេះពី App Store ឬ Google Play។
សូមចុចនៅលើតំណភ្ជាប់នេះ ដើម្បីទាញយកកម្មវិធី៖ https://ppcbank.com.kh/app/
 
(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 PPCBank
© រក្សាសិទ្ធិដោយ thmeythmey.com