ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បើប្រើពាក្យ «សង្រ្កាន្ត» មិនចាំបាច់ប្រើពាក្យ «ចូលឆ្នាំថ្មី»
13, Apr 2022 , 2:59 pm        
រូបភាព
សៀមរាប៖ ការប្រើប្រាស់ពាក្យ «សង្រ្កាន្ត» មានសភាពផុសផុលខ្លាំងនាពេលបច្ចុប្បន្ន។ តើពាក្យនេះមានអត្ថន័យបែបណា? តាមពិតទៅ សង្រ្កាន្ត ជាភាសាសំស្រ្កឹត ដែលមានន័យថា ដំណើរគោចររបស់ព្រះអាទិត្យវិលបានមួយជុំ ឬមួយវដ្ដ (មួយឆ្នាំ) នៃចក្រវាល។ ភាសាខ្មែរហៅសាមញ្ញថា «ចូលឆ្នាំថ្មី»។

 
តាមទំនៀមប្រពៃណីខ្មែរ ពាក្យសង្រ្កាន្ត មានប្រើប្រាស់យូរលង់មកហើយ ចាប់ពីយើងទទួលឥទ្ធិពលអារ្យធម៌ឥណ្ឌា។ បុរាណវិទូ និងជាអ្នកស្រាវជ្រាវពន្យល់ថា គេប្រើពាក្យសង្រ្កាន្ត មានន័យថាពេលវេលាឆ្នាំចាស់បានចប់ ហើយវេលាថ្មីនឹងចូលមកដល់។ យើងបានប្រើពាក្យនេះ យ៉ាងទូលំទូលាយ តាំងពីបុរាណកាលមក។ពាក្យនេះសោត មានន័យដូចគ្នាទៅនឹងពាក្យខ្មែរថា ចូលឆ្នាំថ្មីដែរ ដែលកន្លងមក យើងមិនអាចភ្ជាប់ពាក្យទាំងពីរនេះចូលគ្នាទេ។
 
«យើងប្រើមួយណាក៏បាន ប៉ុន្តែមិនត្រូវប្រើពីរជាន់គ្នាទេ។ សង្រ្កាន្តឆ្នាំថ្មី វាខុសបាត់។ វាជាន់គ្នា វាមិនអាចប្រើទាំងពីរទេ ប្រើទាំងពីរចូលឆ្នាំថ្មី...សង្រ្កាន្ត និងចូលឆ្នាំ គឺពាក្យតែមួយ ប្រើតាមខ្មែរក៏បាន...ប៉ុន្តែអ្វីដែលខុសនោះ ដែលយកសង្រ្កាន្តមកបូកជាមួយស្អីៗណោះ...មើលទៅដូចវាបង្កើតថ្មី មើលទៅវាមិនត្រឹមត្រូវតាមក្បួន តាមច្បាប់ តាមភាសារបស់យើង...»។ នេះជាការពន្យល់របស់លោក អ៊ឹម សុខរិទ្ធី៕
 
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ជាមួយលោក អ៊ឹម សុខរិទ្ធី បុរាណវិទូ ដូចតទៅនេះ៖
 

Tag:
 សង្រ្កាន្ត
  ចូលឆ្នាំថ្មី
  អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com