ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ញាណ ភឿន ពន្យល់៖ ហេតុអ្វី ពិធីបុណ្យចូល​ឆ្នាំខ្មែរ មានរយៈពេល​៣ឬ៤​ថ្ងៃ?
15, Apr 2022 , 10:39 am        
រូបភាព
​ភ្នំពេញ​៖ ភាគ​ច្រើន​ ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ​មាន​៣​ថ្ងៃ និងអាច​មាន​៤​ថ្ងៃ។ ​ប៉ុន្តែ​ប្រមាណ​ជា​៦០​ឆ្នាំ ទើបបុណ្យចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ ​កើត​មាន​ម្ដង។ តើ​មូល​ហេតុ​អ្វី​បាន​ជា​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​ខ្លះ​​មាន​៣​ថ្ងៃ ហើយ​ឆ្នាំ​ខ្លះ​មាន​៤​ថ្ងៃ​?


 
លោក ញាណ ភឿន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ និង​សាសនា បាន​ពន្យល់​ថា មូល​ហេតុ​ដែល​ថ្ងៃ​ចូល​ឆ្នាំ​មាន​៣​ថ្ងៃ ហើយ​ឆ្នាំ​ខ្លះ​មាន​៤​ថ្ងៃ គឺ​​មក​ពីការ​គន់​គូរ​​តាម​ក្បួន ដែល​បាន​ចង​ទុក​តាំង​ពី​​បុរាណ។​​ លោក​បន្ថែម​ថា ការ​គន់​គូរឫក​ពារ​​ឆ្នាំ​ខ្លះ បាន​៣​ថ្ងៃ ហើយ​ឆ្នាំ​ខ្លះ​បាន​៤​ថ្ងៃ​។ លោក បញ្ជាក់ថា ក្បួន​នោះ​គន់​គូរ​ច្បាស់​លាស់​តាម​ក្រិត​ក្រម​ តាម​គណិត​សាស្ត្រ។
 
ដើម្បី​ឈ្វេង​យល់​បន្ថែម តទៅ​នេះ សូម​អស់​លោក​ លោក​ស្រី អញ្ជើញ​ស្ដាប់​ការ​បក​ស្រាយ​របស់​លោក ញាណ ភឿន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ​ និង​សាសនា ដោយ​ក្ដី​សោមនស្ស៖

 
 

Tag:
 ចូល​ឆ្នាំ​
  វប្បធម៌​
  ប្រពៃណី​
  ទំនៀម​ទម្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com