English-Français
ជាតិ
រថយន្ត
ឡានធំ​ម៉ាក​КамАЗ ដែល​​​ជិះលែងបាន ភាគច្រើន​ត្រូវបានបំបែកគ្រឿងលក់អេតចាយ
18, Apr 2022 , 7:59 pm        
រូបភាព
​បាត់ដំបង៖ ប្រហែល១០ឆ្នាំ​មុន ក្នុង​ចំណោម​រថយន្ដ​ធុនធ្ងន់ស៊ីវិលដែលដឹក​ទំនិញ​ក្នុង​ប្រទេស ច្រើន​ជាឡាន​ធំ​ម៉ាក​សូវៀត КамАЗ ពណ៌​ស ឬពណ៌​ផ្ទៃ​មេឃ។ ដោយ​ឡែក​ពេល​បច្ចុប្បន្ន​ ​រថយន្តធំប្រភេទនេះ ដែលអាចជិះបាន នៅសល់​​ចំនួន​តិចណាស់។  រថយន្ដ​ធុនធ្ងន់ទាំងអស់នោះ​​ពេល​នេះជា​អេតចាយ ស្ទើរតែ​ទាំង​អស់​ជា КамАЗ ជំនាន់​ទី​មួយ ហៅ​ជា​អក្សរកាត់​ថា К1 ។



ពីឆ្នាំ​១៩៧៦ ដល់​ឆ្នាំ​២០០០ រថយន្ដរបស់ КамАЗ ប្រភេទ​អ្វី​ក៏ដោយ មានកាប៊ីន​រូបរាង​ដូចគ្នាទាំងអស់ ដែលគេ​ហៅ​ថា ជំនាន់ទី​មួយ។ ក្នុង​ប្រទេស​កម្ពុជា មាន КамАЗ ប្រភេទ​ផ្សេងៗ : បង្វិល​កង់៤លើ​៦ បង្វិល​កង់៦លើ​៦  កាប៊ីនវែង កាប៊ីនខ្លី សណ្ដោង​រ៉ឺម៉ក ដឹកសំរាម បែន​អាចលើក​បាន​ បែនជាប់​នឹង​សាស៊ី​ជាមួយដងសន្ទូច​។ ក៏ប៉ុន្តែ​ភាគច្រើន ​​បំពាក់​ម៉ាស៊ីន КамАЗ 740 ដូចជាប្រភេទ 55111​ ម៉ូឌែល 15 ដែល​មាន​ម៉ាស៊ីន 7403.10 260 HP V8 Turbo Евро 0 ។
 

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖
 
​КамАЗ-55111 ត្រូវ​បាន​ផលិត​ពីខែ​មករា ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​២០០០។ ឆ្នាំ​ដំបូង វា​មាន​កៅអី៣ជាប់គ្នា​ក្នុង​កាប៊ីន ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​១៩៩០ មាន​កៅអី​តែ​២​ប៉ុណ្ណោះ។ យ៉ាងណា КамАЗ-55111 មាន​តែ​កាប៊ីន​ខ្លី ដែលគ្មាន​កន្លែង​ដេក​ក្រោយ​កៅអីទេ។ រថយន្ដ​ КамАЗ-55111 បង្វិល​កង់៤លើ​៦។ វា​មាន​បែន​ ដែល​អាច​លើក​ទៅ​ក្រោយ​​បាន។ វា​អាច​ដឹក​ទម្ងន់​បាន​រហូត​ដល់១៣​តោន​។ ម៉ាស៊ីន​​វា​ប្រើ​ម៉ាស៊ូត ហើយ​ធុង​អាច​ចាក់​បាន​២៥០​លីត្រ។ ក្រៅ​ពី​ម៉ូឌែល 15 ក៏មាន​ម៉ូឌែល 13 ម៉ូឌែល 2 និង​ម៉ូឌែលដើម ដែលខុស​គ្នា​តែ​ម៉ាស៊ីន​ប៉ុណ្ណោះ។
 
ចាប់​ពី​ឆ្នាំ​២០០០ КамАЗ ផ្លាស់ប្ដូរ​រូបរាង​កាប៊ីនឡានធំ ​គ្រប់ប្រភេទ ដែលគេ​ហៅ​ថា ជំនាន់ទីពីរ​។ ​រថយន្ដជំនាន់​ទីបី ត្រូវ​បាន​ផលិតពីឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៨ ​ស្រប​ពេលគ្នានឹងការផលិត​រថយន្ដ​​ជំនាន់​ទីពីរដែរ។ សព្វថ្ងៃ​នេះ រថយន្ដ​ធុនធ្ងន់របស់ КамАЗ មានរូបរាង​ផ្សេងពី​គ្នា ​២ជំនាន់ : ជំនាន់​ទីបួន (តាំង​ពី​ឆ្នាំ២០០៩) និង​ជំនាន់​ទីប្រាំ (តាំងពី​ឆ្នាំ​២០១៤)។
 
អត្ថបទទាក់ទង


 
ក្រុមហ៊ុន КамАЗ ត្រូវ​បាន​បង្កើត​ឡើង​ឆ្នាំ​១៩៦៩ នៅ​សហភាព​សូវៀត។ អក្សរ​ពេញ Ка́мский автомоби́льный заво́д បកប្រែ​ជា​ភាសា​ខ្មែរ​ថា រោងចក្រ​រថយន្ដ​នៃស្ទឹង Кама ។ ឆ្នាំ​១៩៩០ ត្រូវបាន​លក់​ភាគហ៊ុន ៥០,១% ទៅ​ឱ្យ​ក្រុមហ៊ុនឯកជនវិញ។ ក្រៅ​ពី​​រថយន្ដ​ធុនធ្ងន់ស៊ីវិល និង​យោធា КамАЗ ក៏​ផលិត​ឡាន​ធំ​បែប​រ៉ាលី ដើម្បី​ប្រណាំង​លើផ្លូវឧបសគ្គ និងផលិត​រថយន្ដ​ក្រុង​ផងដែរ៕
 
បទយកការណ៍​ជាភាសា​បារាំង
 
Des coureurs enflamment la terre à l'occasion de la journée internationale du sport
 
Le 6 avril dernier, à l'occasion de la journée internationale du sport pour le développement et la paix, l'ambassade de France à Phnom Penh a reçu le bâton de son homologue de Manille. Il s'agissait du relais autour du monde, une série d'événements sportifs organisés durant une journée à tour de rôle tout autour de la planète. Ce relais symbolique prenait place dans le cadre de la campagne Terre de Jeux 2024. Cette initiative vise à promouvoir les jeux olympiques et paralympiques d'été de Paris.
 
Dès avant 7 heures du matin, une vingtaine de coureurs se sont regroupés devant l'entrée du lycée français René Descartes de Phnom Penh. Le départ de la course fut donné dans l'enceinte de l'établissement scolaire en compagnie d'élèves et de membres du personnel. À 7 heures et demi les coureurs, dont ceux de la sélection nationale athlétique, se sont élancés dans les rues de la capitale en direction du nord. M. Jacques PELLET, l'ambassadeur de France, les a accompagnés tout comme M. William TODD, ambassadeur des Etats-Unis, en tant que représentant du pays qui accueillera l'olympiade estivale suivant celle de Paris. Le parcours urbain d'un kilomètre a mené le groupe de sportifs matinaux jusqu'à l'ambassade France. Les foulées se sont ensuite enchaînées jusqu'à 8 heures dans le parc. Des étirements, une séance photos et une collation et à l'ombre du préau de la résidence de l'ambassadeur clôtura les réjouissances.
 
Les jeux de la XXXIIIe olympiade de l'ère moderne auront lieu en France, principalement dans la région Île-de-France mais aussi dans les départements des Alpes Maritimes, des Bouches du Rhône, de la Gironde, de la Loire, de la Loire Atlantique, du Nord, du Rhône et sur l'île de Tahiti. Un autre grand événement sportif mais régional, lui, aura lieu pour la première fois au Cambodge. Il s'agit des jeux du Sud-Est asiatique qui se tiendront à Phnom Penh en mai 2023.
 
អត្ថបទ​ទាក់ទង ​នឹង​កីឡា :
 

Tag:
 រថយន្តធុនធំ
  យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com