កីឡាអន្តរជាតិ
អន្តរជាតិ
Gary Neville ៖ Man Utd ជាក្រុមដែលខូចខាតរចនាសម្ព័ន្ធទាំងក្នុងនិងក្រៅទីលាន
20, Apr 2022 , 11:37 am        
រូបភាព
លោក Gary Neville ថ្ងៃទី២០ ខែមេសា រិះគន់ក្លិប Manchester United ថា ជាក្លិបដែលខូចខាតរចនាសម្ព័ន្ធទាំងក្នុងទីលាននិងក្រៅទីលាន បន្ទាប់ពីប្រកួតចាញ់ក្រុម Liverpool លទ្ធផល ៤-០។


៤គ្រាប់ របស់ម្ចាស់ផ្ទះរកបានដោយ Luiz Diaz, Mohamed Salah និង​ Sadio Mane។ បរាជ័យនេះ  បានធ្វើឱ្យក្រុមបិសាចក្រហមរងសម្ពាធជាថ្មីពីការប្រជែងកៅអីទៅ UEFA Champions League រដូវកាលក្រោយ។
 
យ៉ាងណាមិញ ជ័យជម្នះលើក្រុម Man Utd បានរុញច្រានក្រុមហង្សក្រហមឡើងឈរកំពូលតារាង Premier League មាន៧៦ពិន្ទុលើក្រុម Manchester City ៧៤ពិន្ទុ។ Man City  នឹងត្រូវប្រកួតទល់ក្រុម Brighton and Hove Albion ថ្ងៃទី២១ ខែមេសាវេលា។
 
ក្រោយឃើញអតីតក្លិប រងបរាជ័យយ៉ាងចាស់ដៃ លោក Gary Neville ជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៍ Sky Sports បាននិយាយថា រយៈពេល១០ឆ្នាំមកនេះ ក្លិបផ្តល់សិទ្ធិឱ្យកីឡាករខ្លាំងជាងគ្រូបង្វឹក ហើយក្លិបកំពុងខូចខាតទាំងក្នុងនឹងក្រៅទីលាន។
 
«តើ Man Utd បាននាំចូលកីឡាករណាមកខ្លះ? ក្លិបលើកតម្លៃកីឡាករខ្លាំងជាងគ្រូបង្វឹកទៅទៀត មិនដូចក្រុមគូប្រជែងដទៃ អ្នកចាត់ការមើលការខុសត្រូវទាំងអស់។ រយៈពេល១០ឆ្នាំមកនេះ តើនឹងមាននរណាជួយកសាងក្លិបបន្ទាប់ពី Ole នឹង Rangnick ។ ក្លិបបិសាចគឺខូចខាតទាំងក្នុងនិងក្រៅទីលាន»។ លោក Neville និយាយអំឡុងពេលវិភាគក្នុងទូរទស្សន៍ Sky Sports បែបនេះ។
 
ពេលបច្ចុប្បន្ន Manchester United កំពុងស្ថិតនៅលំដាប់លេខ៧ មាន ៥៤ពិន្ទុស្មើក្រុម Arsenal ដែលនឹងត្រូវជួបតទល់គ្នានៅថ្ងៃទី២៣​ ខែមេសាខាងមុខ៕
 

Tag:
 Gary Neville
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com