COVID-19
ជាតិ
ក្រសួងសម្រេចបន្ថយចត្តាឡីស័កត្រឹម៧ថ្ងៃ សម្រាប់អ្នកដំណើរពីក្រៅប្រទេស ដែលមិនបានចាក់វ៉ាក់សាំង
21, Apr 2022 , 11:20 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះពិនិត្យការចាក់វ៉ាក់សាំងនាពេលកន្លងមក។ រូបពី ក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះពិនិត្យការចាក់វ៉ាក់សាំងនាពេលកន្លងមក។ រូបពី ក្រសួងសុខាភិបាល
 ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ ក្រសួងសុខាភិបាល សម្រេចកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កពី ១៤ថ្ងៃ មកនៅត្រឹម ៧ថ្ងៃប៉ុណ្ណោះ សម្រាប់អ្នកដំណើរពីបរទេស ដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយធ្វើដំណើរចូលមកកម្ពុជា។

 
សេចក្ដីប្រកាសរបស់ក្រសួង បានបញ្ជាក់ថា អ្នកដំណើរមកពីបរទេស ដែលមិនបានចាក់វ៉ាក់សាំង ឬពុំទាន់បានចាក់វ៉ាក់សាំងគ្រប់ចំនួន សម្រេចកែសម្រួលឲ្យធ្វើចត្តាឡីស័កត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ។ ក្រសួង បានបន្ថែមថា គ្រប់អ្នកដំណើរមកពីក្រៅប្រទេស គឺតម្រូវឲ្យធ្វើតេស្តរហ័សចំនួនពីរលើក ក្នុងនោះលើកទី១ ត្រូវធ្វើតេស្តមួយថ្ងៃមុនពេលចូលមណ្ឌលចត្តាឡីស័ក និងលើកទី២ ថ្ងៃចុងក្រោយនៃការចត្តាឡីស័ក ដើម្បីបញ្ជាក់លទ្ធផល។
 
លិខិតដដែលរបស់ក្រសួង ដែលបានចេញថ្ងៃទី២១មេសានេះ បានអំពាវនាវដល់អាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តរក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឬដូសទី២ ដូចដែលបានអនុវត្តកន្លងមក ដល់ប្រជាពលរដ្ឋ និងពលករ ដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីមណ្ឌលចត្តាឡីស័ក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com