កីឡាអន្តរជាតិ
អន្តរជាតិ
Rangnick ថានឹងគាំទ្រការដឹកនាំរបស់ Ten Hag តែមិនច្បាស់ពីអនាគតខ្លួននៅបិសាចក្រហម
23, Apr 2022 , 5:39 pm        
រូបភាព
លោក Ralf Rangnick នាថ្ងៃទី២៣ ខែមេសា បានបដិសេធមិននិយាយរឿងអនាគតលោកនៅក្លិប Manchester United នឹងទៅជាយ៉ាងណា តែលោកបានផ្តល់ការគាំទ្រយ៉ាងខ្លាំងចំពោះការមកដឹកនាំរបស់ Erik ten Hag។


កាលពីថ្ងៃទី២១ ខែមេសា ក្រុមបិសាចក្រហមបានប្រកាសផ្លូវថាលោក Erik ten Hag គ្រូបង្វឹកក្រុម Ajax Amsterdam នឹងមកដឹកនាំក្រុមបន្ទាប់ពីលោក Rangnick សម្រាប់កៅអីគ្រូបង្វឹកដែលមានតែកម្តៅជាង១០ រដូវកាលមកនេះ ចាប់ពីរដូវកាលក្រោយទៅ។ 
 
អ្នកចាត់ការសញ្ជាតិហូឡង់បានដឹកនាំក្រុម Ajax ទទួលបានជោគជ័យដល់ទៅ ៧៣.៨ ភាគរយពីការប្រកួតចំនួន២១០លើក នឹងក្លាយជាអ្នកចាត់ការទូទៅពេញសិទ្ធិទី៥ របស់ក្រុម Man Utd បន្ទាប់ពីការចាក់ចេញរបស់ Sir Alex Ferguson តាំងឆ្នាំ ២០១៣។
 
ទោះបីជាមិនធ្លាប់បានជួបគ្នាក្នុងលក្ខណៈផ្ទាល់ខ្លួន លោក Rangnick ថាលោកគឺជាអ្នកគាំទ្រម្នាក់ចំពោះទម្រង់លេងរបស់លោក Ten Hag កន្លងមក។
 
«យើងមិនដែលធ្លាប់ស្គាល់គ្នាឡើង និងមិនដែលជួបពិភាក្សាផ្ទាល់ខ្លួនឡើយ ប៉ុន្តែខ្ញុំដឹងពីការនិយាយអំពីតំណែងអ្នកចាត់ការថ្មីដែលខាងប្រតិបត្តិក្លិបបាននិយាយប្រាប់ខ្ញុំ។ ខ្ញុំគិតថា Ten Hag គឺជាជម្រើសដ៏ល្អបំផុតពេលនេះ ខ្ញុំចូលចិត្តទម្រង់លេងរបស់គាត់ តែយ៉ាងណាខ្ញុំក៏មិនដឹងថានឹងអាចបន្តនៅធ្វើការងារបន្តជាមួយគ្នាឬយ៉ាងណា»។លោក Rangnick និយាយក្នុងសន្និសីទមុនការប្រកួតទល់ក្រុម Arsenal បែបនេះ។
 
លោក Rangnick បានចូលមកដឹកនាំ Man Utd ក្នុងនាមជាអ្នកចាត់ការក្រុមបណ្តោះអាសន្ន ក្រោយពេលលោក Ole Gunnar Solskjaer ត្រូវបណ្តេញចេញពាក់កណ្តាលរដូវកាល។ 
យ៉ាងណាមិញលោក Ten Hag នឹងចូលដឹកនាំបិសាចក្រហមដែលជាក្រុមបាត់បង់ភាពជាក្រុមដែលមិនធ្លាប់ឈ្នះពានរង្វាន់អ្វី ក្នុងរយៈពេល៥ឆ្នាំចុងក្រោយរួមទាំងការចាកចេញរបស់កីឡាករជាច្រើនរូបក្នុងរដូវកាលក្រោយផងដែរ៕
 

Tag:
 Ralf Rangnick
 Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com