កីឡាអន្តរជាតិ
អន្តរជាតិ
ឈ្នះពាន Bundesliga លើកទី១០ជាប់គ្នា Lewandowski ថា ជាសមិទ្ធផលដ៏ធំមួយ
25, Apr 2022 , 4:25 pm        
រូបភាព
ក្រុម Bayern Munich បន្តឈ្នះពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bundesliga នៅរដូវកាលនេះ ។ វាជាពានរង្វាន់១០លើកជាប់ៗគ្នា របស់Bayern ។ ខ្សែប្រយុទ្ធ Robert Lewandowski នាថ្ងៃទី២៤​ ខែមេសា ចាត់ទុកថា ជាសមិទ្ធផលដ៏ធំ របស់ក្លិប។



ក្រុមម្ចាស់ផ្ទះ Bayern Munich បានបំបាក់ក្រុមលេខ២ Borussia Dortmund លទ្ធផល ៣-១ ដោយបង្កើនពិន្ទុនាំមុខដាច់កំពូលតារាង និងលើសក្រុមលេខ២ ចំនួន១២ពិន្ទុ ខណៈសល់៣ ប្រកួតក្នុងដៃ នៃការបញ្ចប់រដូវកាល។ 
 
Bayern Munich ជាក្រុមឈ្នះពានរង្វាន់ Bundesliga ១០ឆ្នាំជាប់គ្នា ចាប់តាំងឆ្នាំ២០១៣មក ហើយសរុប ៣២ពានរង្វាន់លីគកំពូលអាល្លឺម៉ង់ ចាប់តាំងពីក្លិប បានចូលរួមប្រកួតក្របខណ្ឌកំពូល ក្នុងឆ្នាំ១៩៦៣មក។
 
«វាមិនមែនងាយស្រួលឡើយ ក្នុងការរក្សាទម្រង់លេងដ៏អស្ចារ្យមួយ ក្នុងក្រុមបាល់ទាត់ពេញមួយរដូវកាល។ តែយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកនេះ មនុស្សគ្រប់គ្នានឹងដឹងថាវាជាសមិទ្ធផលដ៏ធំ ដែលយើងឈ្នះពានរង្វាន់១០លើកជាប់គ្នាបែបនេះ»។ Lewandowski បានលើកឡើងបែបនេះ ក្រោយចប់ការប្រកួត៕
 

Tag:
 Robert Lewandowski
  Bundesliga
© រក្សាសិទ្ធិដោយ thmeythmey.com