អត្ថបទពាណិជ្ជកម្ម
អុីអន ខេមបូឌា បង្កើតសេវាដឹកជញ្ជូនទូទាំងប្រទេសសម្រាប់អាជីវកម្មអនទ្បាញរបស់ខ្លួន
26, Apr 2022 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
សេវាកម្មដឹកជញ្ជូនទូទាំងប្រទេសរបស់អុីអន ដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ដោយមានសេវាកម្មដឹកជញ្ជូនទូទាំងប្រទេស លើកលែងតែខេត្តមណ្ឌលគីរី និងខេត្តស្ទឹងត្រែង។
 
 
បច្ចុប្បន្នអតិថិជនដែលនៅតាមបណ្ដាខេត្តនានា អាច​របញ្ជាទិញទំនិញជាច្រើនប្រភេទ ពីផ្សារទំនើបអុីអនបានដោយសុវត្ថិភាព និងមានភាពងាយស្រួល ដោយពុំចាំបាច់ធ្វើដំណើរមកកាន់ទីតាំងផ្ទាល់ទ្បើយ។ យើងនឹង​ដឹកជញ្ជូនទំនិញជូនដល់គេហដ្ឋាន របស់អតិថិជនដោយផ្ទាល់នៅថ្ងៃបន្ទាប់។  
 
យើងនឹង​ដឹកជញ្ជូនទំនិញជូនដល់អតិថិជនរបស់យើង ប្រកបដោយសុវត្ថិភាព និងរហ័ស ដោយមានទំនិញជាច្រើនប្រភេទ រហូតដល់​១០ ០០០ មុខ រាប់ចាប់ពីអាហារ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ ដើម្បីបំពេញនូវសេចក្ដីត្រូវការរបស់អតិថិជនគ្រប់រូប។ 
 
អតិថិជនគ្រប់រូប ក៏អាចរីករាយជាមួយការផ្ដល់ជូនពិសេសផងដែរ ដោយទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ ៣១ ខែឧសភា។ 
 

 
លោក Tahara Masaki ប្រធានគ្រប់គ្រងទូទៅអុីអន អនទ្បាញ បានមានប្រសាសន៍ថា​សេវាកម្មដឹកជញ្ជូន ទូទាំងប្រទេស គឺជាសម្ធិផលថ្មីមួយទៀត របស់អុីអន ក្នុងការផ្សារភ្ជាប់កម្រិតជីវភាពរស់នៅរបស់ប្រជាជន នៅជនបទ និងនៅទីក្រុង។ ​“យើងមានបំណងនាំយកនូវបទពិសោធថ្មីៗ ក្នុងការទិញទំនិញទៅកាន់អតិថិជន គ្រប់រូប ដែលរស់នៅតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា ដើម្បីឲ្យពួកគាត់មានអារម្មណ៍ថា ពួកគាត់ក៏អាចទិញទំនិញដោយមានភាពងាយស្រួល និងសុវត្ថិភាព” ។ នេះជាការលើកទ្បើងបន្ថែមរបស់លោក Tahara Masaki ប្រធានគ្រប់គ្រងទូទៅអុីអន អនទ្បាញ។ 
 
លោកក៏បានបន្ថែមទៀតថា ពិភពលោកកំពុងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ហើយយើងនៅមានចំណុចខ្វះខាតជាច្រើន ដែលត្រូវកែលម្អ។ យើងទទួលយកនូវរាល់មតិយោបល់របស់អតិថិជនរបស់យើង និង​កែលម្អជាប្រចាំ ដើម្បីបំពេញតម្រូវការពួកគេ។ យើងមានការសប្បាយរីករាយ ប្រសិនបើអតិថិជនរបស់យើងភាគច្រើន អាចប្រើប្រាស់សេវាកម្មរបស់យើង កាន់តែមានភាពងាយស្រួលជាងមុន។​
 

លោក Tahara Masaki ប្រធានគ្រប់គ្រងទូទៅអ៊ីអន អនទ្បាញ
 
គួររំឭកផងដែរថា ក្រុមហ៊ុនអុីអន​ ខេមបូឌា បានបង្កើតអាជីវកម្មអនទ្បាញរបស់ខ្លួន ដោយមានឈ្មោះថា “AEON Online” នៅក្នុងឆ្នាំ ២០១៩ ស្របពេលមានការរីកចម្រើនយ៉ាងខ្លាំង នៃទីផ្សារអាជីវកម្មអនទ្បាញ លើពិភពលោក ក៏ដូចជាការរីកចម្រើនគួរឲ្យកត់សម្គាល់ នៃបច្ចេកវិទ្យានៅលើទីផ្សាររបស់ប្រទេសកម្ពុជា។
 
លើសពីនេះទៅទៀត យើងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អតិថិជនរបស់យើង ដោយសារបទពិសោធន៍ក្នុងការជាវទំនិញអនទ្បាញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងសេវាកម្មរហ័សទាន់ចិត្ត។
 
គួរបញ្ជាក់ផងដែរថា ដោយសារកត្តាការរីកចម្រើន នៃជីវភាពរស់នៅក្នុងពេលបច្ចុប្បន្ន កាន់តែមានភាពទំនើបក្នុងបរិយាកាសនៃជំងឺឆ្លង រួមទាំងការរីកចម្រើនយ៉ាងខ្លាំងនៃបច្ចេកវិទ្យា និងសេវាអ៊ីនធឺណិតគ្របដណ្ដប់ទូទាំងប្រទេស បានជំរុញឲ្យអុីអន ពង្រឹង និងពង្រីកបន្ថែមនូវសេវាកម្មរបស់ខ្លួន ដែលអាចមានវិសាលភាពដឹកជញ្ជូនទូទាំងប្រទេស។ 
អតិថិជនអាច​បញ្ជាទិញទំនិញជាច្រើនមុខ តាមរយៈ ៖ www.aeononlineshopping.com
សម្រាប់ព័ត៌មានបន្ថែម៖
ហ្វេសប៊ុកផេក៖ AEON Online Cambodia
អ៊ីម៉ែល៖​ [email protected]
ទូរស័ព្ទ៖ +855 81/86 760 761 ៕
 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 AEON
© រក្សាសិទ្ធិដោយ thmeythmey.com