អត្ថបទពាណិជ្ជកម្ម
ធនាគារ អ៊ូរី ប្រកាសជាផ្លូវការ អ្នកឈ្នះរង្វាន់ពីកម្មវិធីចាប់រង្វាន់ធំ
27, Apr 2022 , 10:06 am        
រូបភាព
ភ្នំពេញ ថ្ងៃទី 26 ខែមេសា ឆ្នាំ 2022- ដើម្បីអបអរការវិវត្តន៍ខ្លួនជាផ្លូវការ ជាធនាគារ ពាណិជ្ជ ធនាគារ អ៊ូរី បានរៀបចំការផ្តល់ជូនពិសេសៗជាច្រើន ដល់អតិថិជន និងសាធារណជន។
 
មួយក្នុងចំណោមការផ្តល់ជូនដ៏ពិសេសនោះ គឺកម្មវិធីចាប់រង្វាន់ ដែលអតិថិជន និងសាធារណជនទាំងអស់ មានឱកាសឈ្នះរង្វាន់ជាច្រើន ដោយគ្រាន់តែបញ្ចូលសន្លឹកឆ្នោត បែបឌីជីថល ដើម្បីឈ្នះរង្វាន់ជាច្រើនដូចជា៖ (SsangYong Tivoli 2022 ម៉ូតូ IPhone 13 ទូរទស្សន៍ Smart TV ប័ណ្ណសាំង Smart 1 year package  និងរង្វាន់ជាសាច់ប្រាក់ជាច្រើនទៀត) សរុប 318 រង្វាន់ដែលស្មើនឹងជាង 7  ម៉ឺនដុល្លារអាម៉េរិក។
 
អ្នកឈ្នះរង្វាន់ ត្រូវបាន​រកឃើញ​ហើយ ក្នុងកម្មវិធីផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ធនាគារ អ៊ូរី កាលពីថ្ងៃទី 25 ខែមេសា ឆ្នាំ2022 ក្រោមអធិបតីភាពរបស់ លោក គីម ហុង ជូ អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី, លោក ហ៊ុន សុភ័ក្រ្ដ អគ្គនាយកប្រតិបត្តិការអាជីវកម្មក្រុម១  និងលោក ព្រាប ពិសិដ្ឋ អគ្គនាយកប្រតិបត្តិការអាជីវកម្មក្រុម២ ដែលនឹងអញ្ជើញផ្តល់ការថ្លែងសុន្ទរកថា កិច្ចសំណេះសំណាល និងជាគណៈកម្មាធិការចាប់ឆ្នោតផ្សងសំណាង។ 
 
“កម្មវិធីចាប់រង្វាន់រំឭកដល់ការវិវត្តន៍ខ្លួន ជាផ្លូវការជាធនាគារពាណិជ្ជ ក្រោមឈ្មោះថា ធនាគារ អ៊ូរី  កាលពីថ្ងៃទី 3 ខែមករា ឆ្នាំ 2022 និង ជាថ្ងៃដែលយើងបង្ហាញ អំពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជន និងសាធារណជនជាច្រើន ដែលបានប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ របស់ ធនាគារ អ៊ូរី ក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ចំពោះការគាំទ្រ និងការជឿជាក់ឥតងាករេរបស់លោកអ្នក។  សូមចូលរួមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ ទាំងអស់ពីកម្មវិធីចាប់រង្វាន់របស់ ធនាគារ អ៊ូរី ។ ធនាគារ អ៊ូរី នឹងបន្តផ្តល់សេវាកម្ម និងផលិតផលកាន់តែប្រសើរដល់អតិថិជន” ។ នេះជាប្រសាសន៍របស់លោក គីម ហុង ជូ អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី។
 
 
តារាងឈ្មោះអ្នកឈ្នះ និងព័ត៌មានអំពីការប្រគល់រង្វាន់ត្រូវបានបង្ហាញនៅ ៖ bit.ly/WooribankwinnerKH
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 023 963 333 / 081 331 333. ឬលោកអ្នកចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការ www.facebook.com/wooribankkhឬគេហទំព័រវែបសាយផ្លូវការរបស់ធនាគារ អ៊ូរី ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com