អត្ថបទពាណិជ្ជកម្ម
ទិវាអ្នកម្តាយជិតមកដល់ហើយ…ហ៊ាននិយាយពាក្យស្រលាញ់ទៅកាន់ម្តាយឬអត់? ហើយបានត្រៀមពាក្យជូនពរទៅកាន់ម្តាយហើយនៅ?
27, Apr 2022 , 3:20 pm        
រូបភាព
តើកូនៗបានត្រៀមពាក្យស្រលាញ់ និងពាក្យអរគុណ និយាយទៅកាន់អ្នកម្តាយហើយឬនៅ? ឈប់អៀនទៀត… តោះ! និយាយពាក្យស្រលាញ់ទៅកាន់អ្នកម្តាយ ហើយកុំភ្លេចត្រៀមពាក្យជូនពរ និងអរគុណដល់អ្នកម្តាយផងណា៎ ។
 
ទិវាអ្នកម្តាយខិតជិតដល់ហើយ! តើអ្នកទាំងអស់គ្នា បានត្រៀមពាក្យពេចន៍ ដើម្បីនិយាយទៅកាន់អ្នកម៉ាក់ឬនៅ? អត់ពិបាកទេ មែនអត់ដោយគ្រាន់តែនិយាយពាក្យថា «ម៉ាក់! កូនស្រលាញ់ម៉ាក់ជាងគេលើលោកនេះ» ក្នុងនោះជឿថា មានកូនៗជាច្រើន គ្មានភាពក្លាហានក្នុងការនិយាយពាក្យស្រលាញ់ និងអរគុណទៅកាន់ម៉ាក់ ប៉ុន្តែមិនមែនមានន័យថា កូនមិនស្រលាញ់ម៉ាក់នោះទេ គ្រាន់តែកូនមានអារម្មណ៍ថាអៀន និងមិនហ៊ាននិយាយដោយផ្ទាល់។
 


កូនៗទាំងអស់គ្នាដឹងទេ? អ្នកម៉ាក់ គឺជានារីដ៏អស្ចារ្យ អង់អាចក្លាហានបំផុតសម្រាប់កូនៗ ម៉ាក់ហ៊ានជម្នះនូវរាល់ឧបសគ្គ ឆ្លងកាត់រឿងរ៉ាវជាច្រើនរាប់មិនអស់ ម៉ាក់អាចធ្វើអ្វីៗបានគ្រប់សព្វយ៉ាង ដោយមិនខ្លាចនឿយហត់ និងគ្មានពាក្យថាចុះចាញ់ ប៉ុន្តែមានដឹងទេ កាលពីគាត់នៅជាក្មេងស្រី ជាយុវវ័យ មុនពេលមានគ្រួសារ និងមុនពេលពពោះ អ្នកម៉ាក់គ្រប់រូបតែងតែមានក្តីស្រមៃ មានក្តីប្រាថ្នា ចង់ឲ្យក្តីសុបិន អ្វីមួយក្លាយជាការពិត គាត់ចង់បានជីវិតមួយដ៏ស្រស់បំព្រង ជីវិតរស់នៅឯករាជ្យ និងមានការងារល្អជាដើម ប៉ុន្តែនៅពេលដែលគាត់ក្លាយជាម្តាយ អ្វីៗបានផ្លាស់ប្តូរទាំងស្រុង ហើយគាត់បានលះបង់គ្រប់យ៉ាង សូម្បីតែរូបសម្រស់ ពេលវេលាផ្ទាល់ខ្លួន និងក្រុមគ្រួសារ គឺដើម្បីតែកូនៗមួយគត់ ដែលការលះបង់នេះពិតជាធំធេងខ្លាំងណាស់ អាចនិយាយបានថា ការលះបង់បែបនេះ គឺមានសម្រាប់តែម្តាយចំពោះកូនតែប៉ុណ្ណោះ។
 


យ៉ាងណាមិញឃើញថា ជារៀងរាល់ឆ្នាំ «ទិវាអ្នកម្តាយ» ឬហៅថា Mother’s Day ជាបុណ្យដ៏ធំមួយទូទាំងសកលលោក ដែលគេប្រារព្ធឡើង ដើម្បីរំឭកពីគុណដ៏ធំធេង និងដើម្បីបង្ហាញពីសេចក្តីស្រលាញ់ ចំពោះអ្នកម្តាយគ្រប់រូប។ ក្នុងនោះយើងឃើញថា ក្នុងប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ កូនៗប្រារព្ធឡើងជាការដឹងគុណចំពោះអ្នកម្តាយ គឺបានចំណាយពេលវេលាជាមួយអ្នកម្តាយ ជូនកាដូដល់អ្នកម្តាយជាដើម។ ចំណែកឯកូនៗផ្សេងទៀត ក៏បានបង្ហោះរូបភាព អមសារបង្ហាញក្តីស្រលាញ់ និងជូនពរតាមរយៈហ្វេសប៊ុក។
  


ដូចនេះ អ្វីដែលកត់សម្គាល់ខណៈ «ទិវាអ្នកម្តាយ» ជិតខិតចូលមកដល់ ស្រាប់តែប៉ុន្មានថ្ងៃនេះឃើញតារាៗជាច្រើន នាំគ្នាសម្រុកបង្ហោះរូបភាពស្អាតៗជាមួយអ្នកម្តាយ អមទាំងសំណេររៀបរាប់ ពីអារម្មណ៍រៀងៗខ្លួនទៅកាន់អ្នកម្តាយ ដោយសារតែពេលខ្លះកូនៗ គឺមិនមានភាពក្លាហាន និយាយពាក្យស្រលាញ់ទៅកាន់អ្នកម្តាយ ហើយកូនៗខ្លះទៀត កំពុងរស់នៅឆ្ងាយពីអ្នកម្តាយ ទើបមានតែបង្ហោះសារជូនពរ និងសរសេរសំណេររៀបរាប់អារម្មណ៍ទៅកាន់អ្នកម្តាយតាមរយៈហ្វ៊េសប៊ុក ដោយភ្ជាប់ជាមួយ #multiFacetedMom #HappyMom'sDaywithReno7 ។
 
យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា OPPO Reno Series ជាត្រកូលស្មាតហ្វូនល្បីខាងថតរូប រហូតក្លាយជា «អ្នកជំនាញ Portrait» ហើយពីមួយជំនាន់ទៅមួយជំនាន់ ការវិវត្តន៍នៃសមត្ថភាពថតរូប បែប Portrait លើស្មាតហ្វូនកាន់តែខ្លាំង កាន់តែទំនើប ជាពិសេសនៅលើស្មាតហ្វូនស៊េរីថ្មី ជំនាន់ថ្មីចុងក្រោយបង្អស់ OPPPO Reno7 Series បាននាំមកនូវភាពលេចធ្លោ អស្ចារ្យ ប្រកបដោយភាពជឿជាក់។ 
 


តោះ! រីករាយទិវាអ្នកម្តាយ លោកអ្នកក៏អាចមានឱកាសឈ្នះទូរស័ព្ទ OPPO Reno7 ដោយគ្រាន់តែបង្ហោះរូបម៉ាក់ និងសរសេរ «ម៉ាក់ខ្ញុំ….ជាងគេ» និងគោរពតាមលក្ខខណ្ឌងាយៗ ៖ 
 
1. ចុច Like / Follow ផេគ OPPO / Share ផុសមួយនេះ
2. បង្ហោះរូបម៉ាក់ជាមួយ Caption « ម៉ាក់ខ្ញុំ...ជាងគេ» លើហ្វេសប៊ុករបស់អ្នកជាសាធារណៈ (ឧទាហរណ៍៖ ម៉ាក់ខ្ញុំស្អាតជាងគេ/ ម៉ាក់ខ្ញុំរឹងមាំជាងគេ -ល-) ភ្ជាប់ #MultiFacetedMom #HappyMotherDayWithReno7  និង tag ទៅកាន់ម៉ាក់ ហើយ Screenshot យកមក Comment ខាងក្រោម
3. ឈ្មោះអ្នកចូលរួមទាំងអស់ នឹងត្រូវបានចាប់ផ្សងសំណាង (Random) ស្វែងរកអ្នកឈ្នះទូរស័ព្ទ OPPO Reno7 ចំនួន ២ រង្វាន់។
 
តោះៗៗ…ចាប់ផ្តើមលេងពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២។ សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចចូលទៅកាន់ផេកហ្វេសប៊ុករបស់ OPPO៕ 


 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com