អត្ថបទពាណិជ្ជកម្ម
OPPO Reno7 Series បើកឲ្យPre-Order ជាមួយ២ជម្រើស គឺ Reno7 4G និង Reno7 Z 5G!
03, Apr 2022 , 4:18 pm        
រូបភាព
ទីបំផុតស្មាតហ្វូនស៊េរីថ្មី តួខ្លួនជ្រុង ការរចនាបថរូបរាងថ្មី ដែលជារូបរាងទូរស័ព្ទក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់ គឺ OPPO Reno7 Series បានប្រកាសឲ្យកក់ទុក (Pre-order) នៅលើទីផ្សារកម្ពុជាហើយ ក្នុងរយៈប៉ុន្មានថ្ងៃនេះ បន្ទាប់ពីសម្ពោធ និងប្រកាសតម្លៃជាផ្លូវការ។ ក្នុងនោះ OPPO Reno7 Series មាន ២ជម្រើស សម្រាប់ជ្រើសរើស ជាមួយនឹងចំណុចលេចធ្លោរៀងៗខ្លួន។ តើស្មាតហ្វូនទាំង២ជម្រើសនេះ មានលក្ខណៈពិសេសអ្វីខ្លះ? តើវាមានចំណុចអ្វីខ្លះដូចគ្នា?


 



អ្វីដែលបងប្អូន OPPO Reno7 Series បំពាក់មកដូចគ្នា គឺថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33W ជួយបំពេញថាមពលកាន់តែរហ័ស សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរ ដោយមិនបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម និងចំណាយពេលសាកថ្មយូរឡើយ។ កាន់តែពិសេស Reno7 Series បានប្រើប្រាស់សិល្បៈក្នុងការផលិត កាន់តែល្អឯក យ៉ាងប្រណិត ប្រកបដោយភាពច្នៃប្រឌិត រាងស្តើង បែប Retro អមជាមួយកងបំភ្លឺដំណឹងដ៏ថ្មីសន្លាង លើកាមេរ៉ាក្រោយ ផ្តល់ឲ្យអ្នក នូវអារម្មណ៍អស្ចារ្យ និងទាក់ទាញ រាល់ពេលចាប់កាន់។ ក្រៅពីនេះ Reno7 និង Reno7 Z 5G ក៏មានចំណុចលេចធ្លោរៀងខ្លួនៗ ដល់អ្នកទាំងអស់គ្នា ក្នុងការជ្រើសរើសដែរ។
 
សម្រាប់ OPPO Reno7 តម្លៃ $369 បានបំពាក់សេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើសកលលោក និងជាការសហការ រវាងក្រុមហ៊ុន OPPO និង Sony ដើម្បីផ្តល់នូវបទពិសោធន៍ថតរូបស៊ែលហ្វី កាន់តែល្អឥតខ្ចោះ ភ្លឺច្បាស់ និងលេចធ្លោគ្រប់ពេល ទោះស្ថិតនៅទីងងឹត ឬកុងពន្លឺយ៉ាងណាក៏ណាដោយ។ បន្ថែមពីនេះ Reno7 មាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ Sunset Orange ស្ទីលរចនាដ៏ទាន់សម័យ ជាមួយស្បែកគុណភាពខ្ពស់ Fiberglass និងពណ៌ Cosmic Black បង្ហាញភាពសាមញ្ញ និងរឹងមាំ អមដោយស្ទីលរចនាបែប OPPO Glow។ លើសពីនេះ Reno7 បំពាក់កម្លាំងធំ ទំហំផ្ទុកធំ RAM 8GB + ROM 256GB ព្រមទាំងមុខងារបន្ថែម RAM ឲ្យធំជាងមុន រហូតដល់ 5GB។ ដូចនេះមិនបាច់បារម្ភពីដំណើរការទូរស័ព្ទ ឬទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយ។
 


ចំណែក OPPO Reno7 Z 5G តម្លៃ $429 ក៏មិនណយដែរ។ វាបានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 695 5G ជាមួយខ្នាតដំណើរការ 6nm ដែលជាបន្ទះឈីបល្បីល្បាញ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើប ប្រើប្រាស់ថាមពលថ្មតិច និងផ្តល់ភាពងាយស្រួល គ្រប់គ្រងស្ថានភាពផ្សេងៗ ទាំងការលេងហ្គេម មើលវីដេអូ មិនរអាក់រអួលជាមួយល្បឿនអ៊ីនធឺណិត 5G។ សម្រាប់ Reno7 Z 5G ក៏មាន 2 ពណ៌សម្រាប់ជ្រើសរើស គឺ Cosmic Black ពណ៌ខ្មៅស្រងាត់ អមដោយពន្លឺព្រិចៗ ប្រៀបបានទៅនឹងហ្វូងតារា ប្រជែងគ្នារះ។ រីឯពណ៌  Rainbow Spectrum រស្មីដ៏ស្រទន់ នៃព្រះអាទិត្យចែងចាំង កាត់ពពកបញ្ចេញពន្លឺចម្រុះពណ៌។   
 
តោះនៅចាំអីទៀត? កក់ទុក (Pre-Order) ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 Series ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ០៥ មេសា ២០២២ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាដូពិសេស យ៉ាងច្រើនរួមមាន៖



Reno 7 តម្លៃ $369 ថែមកាដូតម្លៃ $187 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
Reno 7 Z 5G តម្លៃ $429 ថែមកាដូតម្លៃ $272 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) បណ្ណធានាអេក្រង់រយៈពេល 6ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
OPPO Watch Free នាឡិកាវៃឆ្លាតចុងក្រោយបង្អស់ ភ្ជាប់មកនូវមុខងារការពារសុខភាព រួមទាំងសមត្ថភាពផ្នែកកីឡាដ៏ពេញលេញ អាចទិញបានហើយក្នុងតម្លៃត្រឹមតែ $89 ប៉ុណ្ណោះ។
OPPO Enco Air2 កាសឥតខ្សែជំនាន់ថ្មីដែលមាន Dynamic Bass ខ្នាត 13.4mm សំឡេងពីរោះ ច្បាស់ ជាមួយនឹងការរចនាគម្របថ្លា បែបចាហួយដ៏ស្អាតទាក់ទាញ អាចទិញបានក្នុងតម្លៃ $49។
  


កាន់តែពិសេស សម្រាប់អតិថិជនកក់ទុក OPPO Reno7 Series ទាំងអស់ អាចមានឱកាសឈ្នះទូរស័ព្ទ OPPO Reno7 ភ្លាមៗ គ្រាន់តែបង្ហោះរូបកក់ទុករបស់អ្នក លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន រួច Screenshot យកមក Comment ក្នុងផេករបស់ OPPO ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៥ មេសា ២០២២។ ចំពោះព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់ផេកហ្វេសប៊ុករបស់ OPPO៕ 
 

(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com