ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ឃុំលោក សៀម ភ្លុក ស្ថាបនិកបក្សបេះដូងជាតិ
28, Apr 2022 , 10:34 am        
រូបភាព
ដោយ៖ ទេពញាណ

លោក លិ សុខា ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ បានសម្រចឃុំលោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ជាបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ម១) នៃពន្ធនាគារព្រៃស។ ដីកាបង្គាប់ឲ្យឃុំលោក សៀម ភ្លុក ចេញនៅថ្ងៃ២៧ ខែមេសា ឆ្នាំ២០២២។



លោក ជូង ជូងី មេធាវីរបស់លោក សៀម ភ្លុក ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា កូនក្តីរបស់លោក ត្រូវបានសមត្ថកិច្ច នាំទៅឃុំនៅម១ កាលពីល្ងាចថ្ងៃទី២៧ ខែមេសា។ លោក អះអាងដូច្នេះថា៖«ខ្ញុំ នឹងទៅជួបពិភាក្សាជាមួយគាត់ ដើម្បីប្តឹងតវ៉ា។ តាមគម្រោង ខ្ញុំ នឹងជួបគាត់នៅថ្ងៃស្អែក»។

លោក សៀម ភ្លុក ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង។ លោក រងបទចោទទាំង២នេះ ដោយសារក្រសួងមហាផ្ទៃ រកឃើញថា លោក និង មន្រ្តីផ្សេងទៀតនៃគណបក្សបេះដូងជាតិ ក្លែងបន្លំស្នាមមេដៃ ក្នុងការសុំបង្កើតគណបក្សនេះ។ មន្រ្តីជាង២០នាក់ទៀតនៃគណបក្សបេះដូងជាតិ ក៏រងការចោទប្រកាន់ពីបទបន្លំ និងបទប្រើប្រាស់លិខិតក្លែងដែរ។

ដោយសាររកឃើញថា ស្ថាបនិកគណបក្សបេះដូងជាតិ ក្លែងបន្លំស្នាមមេដៃ ក្រសួងមហាផ្ទៃ សម្រេចមិនចុះឈ្មោះឲ្យគណបក្សនេះ ចូលទៅក្នុងបញ្ជីគណបក្សនយោបាយ៕

Tag:
 សៀម ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com