អត្ថបទពាណិជ្ជកម្ម
ធនាគារអេស៊ីលីដា បើកការិយាល័យថ្មីនៅស្រុកឱរ៉ាល់ ដើម្បីនាំសេវាកម្មធនាគារឲ្យ​ដល់ទីកន្លែង​នៅតំបន់ឱរ៉ាល់ទាំងមូល
06, Apr 2022 , 5:32 pm        
រូបភាព
 កំពង់ស្ពឺ៖ ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនប្រើប្រាស់សេវាកម្មធនាគារឲ្យកាន់តែមានភាពងាយស្រួល ក៏ដូច​ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក្នុងការបម្រើសេវាកម្មធនាគារឲ្យកាន់តែកៀកអតិថិជនក្នុងតំបន់រស់នៅ ធនាគារ អេស៊ីលីដា បានសម្រេចបើកសាខាការិយាល័យថ្មីមួយទៀតដែលការិយាល័យនេះ ស្ថិត​នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលនេះគឺជាសាខាធនាគារអេស៊ីលីដា ទី២៦៣  ហើយដែលបើកបម្រើ​សេវាកម្មធនាគារ​គ្រប់ប្រភេទជូនអតិថិជន។
 
ធនាគារ អេស៊ីលីដាតែងគិតពីការបម្រើសេវាកម្មជូនអតិថិជន ឲ្យមានភាពងាយស្រួលដោយ​ពង្រីក​នូវវិសាលភាព​ហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលាយ នៅកៀកនឹងអតិថិជនងាយស្រួលក្នុងការធ្វើ ប្រតិបត្តិការ​សេវាធនាគារ គ្រប់ពេលវេលា និប្រកបដោយសុវត្ថិភាពខ្ពស់។ 
 
សម្រាប់ទីតាំងការិយាល័យ​ថ្មីនេះ គឺមាន​អាសយដ្ឋានសាខាស្រុកឱរ៉ាល់-ឃុំសង្កែសាទប  ភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ក្រៅពីការិយាល័យនៅជិតផ្ទះពួកគាត់ ធនាគារ អេស៊ីលីដា ក៏មានអេស៊ីលីដាម៉ូបាល ដែលជាអេបមួយ​ងាយស្រួលប្រើប្រាស់ដូចជា ផ្ទេរប្រាក់បង់ថ្លៃទឹកភ្លើង បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ័ដៃ និង​ទូទាត់​ចំណាយផ្សេងៗទៀតដោយមិនចាំបាច់ចេញពីផ្ទះ បានយ៉ាងងាយស្រួលផងដែរ។
 
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង)សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com