អត្ថបទពាណិជ្ជកម្ម
សិក្សាតាមអនឡាញដោយមិនគិតថ្លៃ តាមរយៈកម្មវិធីលើទូរស័ព្ទដៃមួយនេះ
29, Apr 2022 , 3:34 pm        
រូបភាព
 សិស្សានុសិស្ស បានយល់ដឹងកាន់តែច្បាស់ អំពីការសិក្សាតាមរយៈអនឡាញ នាពេលបច្ចុ​ប្ប​ន្ន បន្ទាប់ពីរងការលុកលុយ ពីជំងឺកូវីដ-១៩ កន្លងទៅ។ បើនិយាយដល់ប្រព័ន្ធផ្សព្វផ្សាយ ឬប្រព័ន្ធអនឡាញ មានច្រើនទម្រង់សម្រាប់ការកម្សាន្ត និងរៀនសូត្រជាដើម។
 
ដោយមើលឃើញពីឥទ្ធិពល នៃប្រព័ន្ធផ្សព្វផ្សាយអនឡាញ ដែលមានដូចជា ហ្វេសប៊ុក យូធូប និងកម្មវិធីផ្សេងៗជាច្រើនទៀតនោះ បានធ្វើឱ្យយុវជនបានកម្សាន្ត និងសិក្សាបន្ថែមទៀត កាន់តែងាយស្រួល និងមិនត្រូវចំណាយថវិកាច្រើន និងចំណាយពេលធ្វើដំណើរទៅសិក្សាផងដែរ។ ដោយមើលឃើញថា កត្តាដែលយុវជនចូលចិត្តកម្សាន្ត ច្រើនជាងសិក្សា បានធ្វើឱ្យ លោកគ្រូ ឃីម សុខហេង បានបង្កើតកម្មវិធីលើទូរស័ព្ទដៃ ដាច់ដោយលែកសម្រាប់ចែករំលែកចំណេះដឹងបន្ថែម ពីលើបណ្ដាញទាំងនោះផងដែរ។


 
គួរបញ្ជាក់ថា ការបង្កើតកម្មវិធីនេះ «KHiM SOK HENG» គឺជួយបង្កើនស្មារតី​យុវជនបន្ថែមទៀត ដើម្បីយកពេលវេលា មកសិក្សាជំនួសការកម្សាន្តរបស់ពួកគេវិញ។ ​ម្យ៉ាងវិញទៀត គឺក្នុងកម្មវិធីនោះ មិនមែនសម្រាប់តែយុវសិស្ស ឬយុវជននោះទេ គឺសម្រាប់សាធារណជនទូទៅតែម្ដង ដោយសារក្នុងនោះមានមេរៀនជាច្រើនដូចជា វិធីសាស្ត្រធ្វើជំនួញ មេរៀនលើកទឹកចិត្ត មេរៀនជជែកពីជីវិតគ្រួសារជាដើម និងមានច្រើនទៀត។ 
  


លោកអ្នក អាចចូលទាញយក តាមរយៈតំណនេះ «KHiM SOK HENG» ឬ http://onelink.to/dr8tm3
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com