អត្ថបទពាណិជ្ជកម្ម
វេទិការវាងសាកលវិទ្យាល័យនិងវិស័យឯកជនលើកទី១នៅសាកលវិទ្យាល័យខេមតិច
30, Apr 2022 , 10:47 am        
រូបភាព
ដោយ: ថ្មីៗ
 សាកល​វិទ្យាល័យបច្ចេកវិទ្យា និង​វិទ្យាសាស្រ្ត​កម្ពុជាបានរៀបចំវេទិកាសាកលវិទ្យាល័យនិងវិស័យឯកជនលើកទី១ក្រោមអធិបតីដោយអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ​​ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យខេមតិច និងជាប្រធាន សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងលោកជំទាវភាព​ ហៀក ស្ថាបនិកក្រុមហ៊ុនជីប​ ម៉ុងគ្រុប។​
 
មាន​​ប្រសាសន៍​បើក​កម្ម​វិធី អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានសង្កត់ពីគោលបំណងវេទិកានេះថា ជាការប្រឹក្សាយោបល់ទូលំទូលាយ និងពិភាក្សាប្រមូលធាតុចូលដើម្បីរៀបចំកម្មវិធីសិក្សាឱ្យមានស្តង់ដានិងធានាគុណភាពអប់រំដែលឆ្លើយតប​ទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា ទាំងស្ថាប័នរដ្ឋនិងឯកជន។​ 
 
បន្ថែមពីនេះទៀត ​វាជាការបង្កើតឱ្យមានក្របខណ្ឌនិងយន្តការជាក់លាក់មួយ ព្រមទាំង​បង្កើត​បរិយាកាសអំណោយផលលើកិច្ចសហប្រតិបិតិ្តការ និងភាពជាដៃរវាងសាកលវិទ្យាល័យនិងវិស័យឯកជនផ្តោតលើការអភិវឌ្ឍជំនាញ នវានុវត្តន៍ និងសហគ្រិនភាព។ ​អ្នកឧកញ៉ាបណ្ឌិត ក៏បាន​​សំណូមពរ​ឱ្យមាន​ការ​ចូល​រូម និងគាំទ្របន្ថែមពីវិស័យឯកជន ដើម្បីលើកកម្ពស់​ការអភិវឌ្ឍធនធាន​មនុស្ស ក៏ដូចជាការអភិវឌ្ឍគ្រឹះស្ថានអប់រំ និងវប្បធម៌ចែករំលេកបទពិសោធន៍ល្អៗ ក្នុង​ការជំរុញឱ្យ​មានភាព​រីកចំរើនទាំងអស់គ្នា។​​ 
 
បន្ទាប់ពីមតិថ្លែងសារគន្លិះរបស់អ្នកឧកញ៉ាបណ្ឌិត សាកលវិទ្យាល័យ​បានចុះ​អនុស្សរណៈយោគយល់​គ្នា​រវាងដៃគូឧស្សាហកម្ម ​រួមមាន៖
ធនាគារកាណាឌីយ៉ាក្រុមហ៊ុនជីប​ ម៉ុងគ្រុប 
ក្រុមហ៊ុនអាយ អេស អាយ គ្រុប មេហ្គា អាសិត មេនិចមេន

ក្នុងកម្មវិធីនេះ អ្នកឧកញ៉ាបណ្ឌិត​ ពុង ឃាវសែ ​បានចែកវិញ្ញាបនប័ត្រអាហារូបរណ៍ទេពកោសល្យស្ទែម (STEM Genius Scholarship) ជូនដល់និសិ្សតរបស់ខេមតិច។​
 
ជាកិច្ច​បញ្ចប់នៃកម្មវិធី អ្នកឧកញ៉ាលៀង ឃុនបានប្រសាសន៍ថា​សាកលវិទ្យាខេមតិចជាស្ថាប័នដែលផ្តល់នៅការអប់រំឧត្តមសិក្សា ផ្នែកបច្ចេកទេសនិងវិទ្យាសាស្រ្តជាជំនាញចាំបាច់លើគ្រប់វិស័យជាពិសេស វិស័យឯកជនក៏ជាកាជួយជំរុញលើការលូតលាស់សេដ្ឋកិច្ច និងសង្គមជាតិតរបស់ប្រទេសកម្ពុជា។​​ អ្នកឧកញ៉ាតែងតែគាំទ្រក្នុងការកែប្រែសហគមន៍អោយបានល្អ និងចូលរួមក្នុងការផ្លាស់ប្តូរសង្គមជាវិជ្ជមាន ផ្តើមចេញពីការអប់រំនិងអភិចឌ្ឍធនធានមនុស្ស។​កម្មវិធីបានបញ្ចប់ដោយជោគជ័យ និងប្រកបដោយបរិយាកាសស្និតស្នាល។​
 
















© រក្សាសិទ្ធិដោយ thmeythmey.com