អត្ថបទពាណិជ្ជកម្ម
UP បង្កើតប្រវត្តិសាស្ត្រ ម្តងទៀតហើយ! ជាសាកលវិទ្យាល័យដំបូង និងតែមួយគត់ ដែលមានវត្តមាននៅក្នុងតារាង Times Higher Education ពីរឆ្នាំជាប់គ្នា!
30, Apr 2022 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុងនាមជាសាកលវិទ្យាល័យឈានមុខគេមួយនៅកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) មានសេចក្តីសោមនស្សរីករាយ ដែលបានក្លាយជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីតារាងចំណាត់ថ្នាក់ Times Higher Education។ ចំណាត់ថ្នាក់នេះ គឺស្ថិតក្នុងចំណោមសាកលវិទ្យាល័យចំនួន១៤០៦ មកពី ១០៦ ប្រទេស (រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ជប៉ុន និងប្រទេសចិន ក៏ដូចជាប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ។
 
សាកលវិទ្យាល័យល្បីៗ នៅជុំវិញពិភពលោកប៉ុន្មានថ្ងៃនេះ កំពុងបង្ហាញអំពីសមិទ្ធិផលរបស់ពួកគេហើយឥឡូវនេះ កម្ពុជា ក៏មានវត្តមាននៅក្នុងតារាងចំណាត់ថ្នាក់នេះផងដែរ។ នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយសម្រាប់ប្រទេស កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍ។
 
វាជាមោទនភាពដ៏អស្ចារ្យដែល UP បានវិវឌ្ឈខ្លួនក្លាយជាសាកលវិទ្យាល័យក្នុងតារាងកំពូលសាកលវិទ្យាល័យទាំង ៥០០ (ស្ថិតនៅពាក់កណ្តាលកំពូលនៃសាកលវិទ្យាល័យទាំងអស់នៅទូទាំងពិភពលោក) ទាក់ទងនឹង SDG 3: សុខភាព និងសុខុមាលភាពមាំមួន (Good Health and Well-Being) និង SDG 8៖ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (Decent Work and Economic Growth)។
 
ការបន្តដាក់បញ្ចូល UP គឺជាជំហានឆ្ពោះទៅមុខមួយទៀត ទាំងសម្រាប់ UP និងសម្រាប់ចំណាត់ថ្នាក់អន្តរជាតិនៃឧត្តមសិក្សានៅកម្ពុជា ជាពិសេសដោយសារចំណាត់ថ្នាក់ក្នុងឆ្នាំនេះ បង្ហាញអំពីការបន្តជំរុញ និងចូលរួមរបស់សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដ៏សំខាន់របស់អង្គការសហប្រជាជាតិ (SDGs) ។
 

 
Times Higher Education Rankings មានកិត្យានុភាពខ្លាំង ក្នុងកម្រិតអន្តរជាតិតែមួយគត់ ដែលមានតារាងអនុវត្ត និងវាយតម្លៃសាកលវិទ្យាល័យ ជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដ៏សំខាន់របស់អង្គការសហប្រជាជាតិ (SDGs)។ អ្នកអាចស្វែងរកចំណាត់ថ្នាក់នៅក្នុងតំណរភ្ជាប់នេះ៖ Impact Rankings 2022 | Times Higher Education (THE) ដោយទទួលបានភាពជោគជ័យជាថ្មីម្តងទៀតនូវការទទួលស្គាល់នេះនៅលើឆាកអន្តរជាតិ យូភី នឹងបន្តការអភិវឌ្ឍន៍របស់ខ្លួនដើម្បីពង្រឹងបន្ថែមទាំងចំណាត់ថ្នាក់ និងកេរ្តិ៍ឈ្មោះរបស់សាកលវិទ្យាល័យ ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងកម្រិតឧត្តមសិក្សា ជាសកលនៅលើមូលដ្ឋានអចិន្ត្រៃយ៍។ ជាមួយបុគ្គលិក និងនិស្សិតឆ្នើមរបស់យើងដែលធ្វើការរួមគ្នា គ្មានអ្វីជាដែនកំណត់សម្រាប់យូភីឡើយ!
 





© រក្សាសិទ្ធិដោយ thmeythmey.com