ពីនេះ ពីនោះ
«បណ្ឌិតមានី» អ្នកមានះថាខ្លួនជាបណ្ឌិត, «បណ្ឌិតមានះ» ការប្រកាន់ថាខ្លួនជាបណ្ឌិត
12, Oct 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
បណ្ឌិតមានន័យថា អ្នកមានចំណេះដឹងជ្រៅជ្រះ អ្នកឈ្លាសវៃ អ្នកប្រាជ្ញ។ រីឯអ្នកដែលតាំងខ្លួនជាបណ្ឌិត ឬការតាំងខ្លួនជាបណ្ឌិត ក៏មានពាក្យដាច់ដោយឡែកផងដែរនៅក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។



សារព័ត៌មានថ្មីៗ សូមលើកយកពាក្យ «បណ្ឌិតមានី» និង «បណ្ឌិតមានះ» មកពន្យល់ដូចខាងក្រោម៖
 
«បណ្ឌិតមានី» ចេញពីភាសាបាលី ដែលមានន័យថា អ្នកមានមានះថាខ្លួនជាបណ្ឌិត; មានអត្ថន័យថា អ្នកមានចំណេះវិជ្ជាប្រកាន់ថា គ្មានអ្នកណាមានចំណេះស្មើនឹងខ្លួន  ( អ្នកនេះស្លាប់ចំណេះត្រឹមតែប៉ុណ្ណឹង ); អ្នកមានចំណេះព្រួលៗប្រកាន់ថាឥតមានអ្នកណាចេះជាងខ្លួន ( អ្នកនេះអស់មានផ្លូវចេះតទៅទៀត គឺមានតែរេចរិលចំណេះនោះទៅវិញ ) ។ បើស្ត្រីជា «បណ្ឌិតមានិនី» ។ 
 
ពាក្យផ្ទុយនឹង «បណ្ឌិតមានី», «បណ្ឌិតមានិនី» គឺ «ពាលមានី», «ពាលមានិនី» ។  ពាលមានី អ្នកដឹងខ្លួនឬសម្គាល់ខ្លួនថាជាពាលឬថាល្ងង់ គឺបុគ្គលណាពាលល្ងង់ ក៏ភា្ញក់ខ្លួនថាខ្លួនល្ងង់ពិតមែន, បុគ្គលនោះ អាចនឹងប្រែគំនិតខំប្រឹងរៀនខំប្រឹងស្ដាប់ ក៏ត្រឡប់ជាអ្នកចេះដឹងស្គាល់ខុសត្រូវបានពុំខាន ( ស្រ្ដីជា ពាលមានិនី ) ។ 
 
រីឯពាក្យ «បណ្ឌិតមានះ» វិញ គឺសំដៅលើការប្រកាន់ថាខ្លួនជាបណ្ឌិត គឺមានះរបស់អ្នកល្ងង់ដែលលើកខ្លួនដោយប្រកាន់ថាខ្លួនជាអ្នកប្រាជ្ញ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com