អត្ថបទពាណិជ្ជកម្ម
ធនាគារ ព្រីនស៍ និងសេវាផ្ទេរប្រាក់Ria ​សហការគ្នាពង្រឹងសេវាផ្ទេរប្រាក់អន្តរជាតិនៅកម្ពុជា
03, May 2022 , 3:36 pm        
រូបភាព
ភ្នំពេញ​៖ ថ្ងៃទី០៣​ ខែឧសភា​ ឆ្នាំ២០២២- ធនាគារ ព្រីនស៍ ជាធនាគារមួយ ក្នុងចំណោមធនាគារ ដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនសេវាផ្ទេរប្រាក់ Ria ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Euronet Worldwide, Inc. (NASDAQ: EEFT) និងជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោក ក្នុងវិស័យផ្ទេរប្រាក់ឆ្លងប្រទេស ​នៅថ្ងៃនេះ​ បានប្រកាស ពីកិច្ចសហការប្រតិបត្តិការអាជីវកម្ម ភាពជាដៃគូ ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចផ្ទេរប្រាក់អន្តរជាតិ តាមរយៈបណ្តាញរបស់ធនាគារ ព្រីនស៍។



ឥឡូវនេះ អតិថិជនអាចផ្ញើ និងទទួលប្រាក់ជាអន្តរជាតិ តាមរយៈសាខាណាមួយ នៃធនាគារ​ ព្រីនស៍ សរុប៣២សាខាទូទាំងប្រទេស តាមរយៈសេវាផ្ទេរប្រាក់ Ria ហើយអាចប្រើប្រាស់បណ្តាញជាសកល ដ៏ធំទូលាយរបស់Ria ដែលមានទីតាំងជាង ៤៩០ ០០០ទីតាំង។  ជាមួយគ្នានេះដែរ នៅចុងខែឧសភានេះ អតិថិជន នឹងអាចប្រើប្រាស់កម្មវិធី PRINCE Mobile របស់ពួកគេ ដើម្បីផ្ទេរប្រាក់ តាមរយៈRia យ៉ាងរលូន នៅក្នុងវេទិកាដែលមានសុវត្ថិភាព និងភាពងាយស្រួល ដែលនេះ នឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងសំខាន់ ដល់ការផ្ទេរប្រាក់អន្តរជាតិ ដោយសារអតិថិជន អាចផ្ញើប្រាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈកម្មវិធីបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ ធនាគារ ព្រីនស៍ បានបណ្តាក់ទុនយ៉ាងច្រើន លើការកែលម្អ និងការផ្លាស់ប្តូរប្រព័ន្ធឌីជីថល ដើម្បីក្លាយជាធនាគារឈានមុខគេ នៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ដែលទាំងអស់នេះ ធ្វើឡើងក្នុងគោលបំណង បម្រើអតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើង។


 
លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ​ ព្រីនស៍ បានមានប្រសាសន៍ថា៖ “នៅធនាគារ ព្រីនស៍ យើងមានចក្ខុវិស័យរយៈពេលវែង ក្នុងការផ្តល់នូវសេវាកម្មធនាគារដ៏ល្អបំផុត ដើម្បីបម្រើអតិថិជនរបស់យើង នៅក្នុងស្រុក និងទូទាំងពិភពលោកហើយការផ្ទេរប្រាក់ទៅក្រៅប្រទេស គឺជាសេវាកម្មដ៏សំខាន់មួយ ដែលឈានទៅរកចក្ខុវិស័យ និងគោលបំណងអាជីវកម្មរបស់យើង។ នៅធនាគារ ព្រីនស៍ យើងខិតខំប្រឹងប្រែងឥតឈប់ឈរ ដែលមិនត្រឹមតែស្របតាមតម្រូវការរបស់អតិថិជនយើង ប៉ុណ្ណោះទេ តែដើម្បីបំពេញនូវតម្រូវការដែលលើសពីការរំពឹងទុក របស់អតិថិជនផងដែរ​ ហើយគោលបំណងរបស់យើង គឺក្លាយជាធនាគារជម្រើសទីមួយ សម្រាប់ប្រជាជនកម្ពុជា”។
 
លោកបានបន្ថែមទៀតថា៖“នេះពិតជាកិត្តិយស និងឱកាសដ៏ល្អសម្រាប់ធនាគារ ព្រីនស៍ ក្នុងការចាប់ដៃគូ ជាមួយក្រុមហ៊ុនសេវាផ្ទេរប្រាក់ Ria ដើម្បីពង្រឹងសេវាផ្ទេរប្រាក់អន្តរជាតិរបស់យើង។ យើងតែងតែព្យាយាម​ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មល្អបំផុត ដោយប្រើប្រាស់ភាពច្នៃប្រឌិត ហើយយើងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនរបស់យើង ជាមួយនឹងវិធីសាស្រ្តនៃសេវាកម្មហិរញ្ញវត្ថុ ដែលមានប្រសិទ្ធភាពជាងមុន។” 


 
Ria គឺជាសេវាផ្ទេរប្រាក់ឆ្លងប្រទេសធំជាងគេទីពីរ នៅលើពិភពលោក ដែលមានបណ្តាញ​ជិត ៥០០ ០០០ទីតាំង នៅក្នុងប្រទេសជាង ១៦០ រួមមាន សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង ថៃ ហ្វីលីពីន ចិន ម៉ាឡេស៊ី ឥណ្ឌា អូស្ត្រាលី វៀតណាម និងក្នុងប្រទេសដទៃទៀត ហើយបានបន្តធ្វើឱ្យពិភពលោក កាន់តែតូចជាងមុន ដោយបង្រួមគម្លាតរវាងគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគេ តាមរយៈសេវាកម្មដែលមិនអាចប្រៀបផ្ទឹមបាន។
 
លោក Espen Kristensen អភិបាលគ្រប់គ្រងនៃ APAC បានមានប្រសាសន៍ថា៖ “ភាពជាដៃគូជាមួយធនាគារ ព្រីនស៍ នេះ គឺជាការបោះជំហានទៅមុខមួយទៀត ក្នុងការផ្តល់នូវភាពងាយស្រួល និងលទ្ធភាពទទួលបានសេវាផ្ទេរប្រាក់ ដែលមិនអាចប្រៀបផ្ទឹមបានដល់អតិថិជនក្នុងប្រទេសកម្ពុជា ដែលនាំមកនូវអត្ថប្រយោជន៍បន្ថែម ដល់អ្នកផ្ញើ និងអ្នកទទួលផលក្នុងប្រទេស​ តាមរយៈការផ្តល់នូវសេវាដកប្រាក់ នៅតាមទីតាំងដ៏ច្រើនសន្ធឹកសន្ធាប់ ហើយយើងមានបំណង ផ្តល់នូវភាពងាយស្រួលថ្មីមួយកម្រិតទៀត តាមរយៈការបើកដំណើរសេវាផ្ទេរប្រាក់បញ្ញើ តាមធនាគារតាមពេលវេលាជាក់ស្តែង ដែលយើងអាចអនុញ្ញាតឱ្យអ្នកទទួលផល​ ទទួលបានប្រាក់ក្នុងរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ដោយផ្តល់នូវកម្រិតថ្មីនៃភាពងាយស្រួល និងអារម្មណ៍សុវត្ថិភាព សម្រាប់អតិថិជនរបស់យើង ស្របពេលដែលរួមចំណែកដល់លំហូរផ្នែកហិរញ្ញវត្ថុ នៅក្នុងតំបន់ផងដែរ។” 
  


លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “អបអរសាទរដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ព្រីនស៍ ម.ក និងក្រុមហ៊ុន RIA Financial Services ចំពោះកិច្ចសហការនៃភាពជាដៃគូនេះ។ ពិធីចុះហត្ថលេខានាពេលនេះ គឺជាសក្ខីភាពមួយ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់ នៃវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងយុគសម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងជំនឿទុកចិត្ត របស់សាធារណជន មកលើវិស័យនេះ។ ភាពជាដៃគូ រវាងធនាគារ ព្រីនស៍ ម.ក និងក្រុមហ៊ុន RIA Financial Services ក្នុងការធ្វើប្រតិបត្តិការជាអ្នកដំណើរការតតិយភាគី គឺជាចំណែកមួយ ក្នុងចូលរួមអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយផ្តល់នូវសេវាទូទាត់ និងសេវាផ្ទេរប្រាក់ ក៏ដូចជាចូលរួមលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុផងដែរ”។
 
ជាមួយនឹងការបើកដំណើរការនេះ យើងមានការផ្តល់ជូនពិសេស ដល់អតិថិជនទាំងអស់ ដោយលើកលែងលើកម្រៃសេវាផ្ទេរប្រាក់ក្រៅប្រទេស សម្រាប់ ១០០ប្រតិបត្តិការដំបូង។ អតិថិជនអាច​ផ្ទេរប្រាក់ នៅគ្រប់សាខាធនាគារ ព្រីនស៍ ទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែម អំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងមកសេវាទំនាក់ទំនងអតិថិជនរបស់យើង តាមរយៈលេខ ១៨០០ ២០ ៨៨៨៨៕






 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com