អត្ថបទពាណិជ្ជកម្ម
សេចក្តីជូនដំណឹង! សូមស្វាគមន៍ចំពោះអតិថិជន Opennet ដែលនឹងចូលរួមជាសមាជិកបន្ថែមនៃក្រុមគ្រួសារ Ezecom!​
05, May 2022 , 6:10 pm        
រូបភាព
សេចក្តីជូនដំណឹង សម្រាប់អតិថិជន Opennet!

យើងខ្ញុំសូមស្វាគមន៍ ចំពោះអតិថិជន Opennet ដែលនឹងចូលរួមជាសមាជិកបន្ថែមនៃក្រុមគ្រួសាររបស់យើង។ 
ក្រុមហ៊ុន Ezecom ជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា  ក្រុមការងាររបស់យើងខ្ញុំ មានជំនាញខ្ពស់ ពោរពេញទៅដោយបទពិសោធន៍ និងតែងតែឈានមុខជានិច្ចជាមួយនឹងការបង្កើតនូវអ្វីថ្មីៗ។ យើងខ្ញុំប្តេជ្ញា និងធានាអោយបាននូវការផ្តល់សក្តានុពលខ្ពស់សម្រាប់បុគ្គលគ្រប់រូប ដៃគូអាជីវកម្ម និងសង្គមជាតិកម្ពុជា  ជាមួយនឹងទំហំអ៊ិនធឺណិតខ្ពស់ វិសាលភាពសេវាគ្របដណ្តប់ទូលំទូលាយ ដែលអាចធានាបាននូវអត្ថប្រយោជន៍ខ្ពស់ដល់អតិថិជន។
 
យោងតាមសេចក្តីប្រកាសព័ត៌មានលេខ ២២០៤២ ឃ.ថ អ/ប ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) អតិថិជនទាំងអស់របស់ក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ត្រូវបានផ្ទេរមក ក្រុមហ៊ុន Ezecom ចាប់ពីថ្ងៃ ប្រកាសព័ត៌មាននេះតទៅ។ 
 
សម្រាប់ពត៌មានបន្ថែមខាងផ្នែកបម្រើសេវាអតិថិជនសូមទំនាក់ទំនងមកកាន់ 023/085 888 181 ព័ត៌មានបន្ថែមៈ ezecom.com.kh
 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 Ezecom
© រក្សាសិទ្ធិដោយ thmeythmey.com