ជាតិ
ពីនេះ ពីនោះ
«អង្គែ» និង «អង្កែ» មានន័យផ្សេងគ្នា
21, Oct 2022 , 7:29 am        
រូបភាព
«អង្គែ» និង «អង្កែ» មានន័យ​រៀងៗខ្លួន។ នេះបើផ្អែក​តាមការពន្យល់ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«អង្គែ» ជា​ឈ្មោះរោគស្បែកមួយប្រភេទ មានអាការគគ្រាតឡើងសម្បុរ-សកើតនៅសរីរប្រទេសដែលមានសក់ឬមានរោម បណ្ដាលឲ្យរមាស់។ ក្បាលអង្គែស៊ី, សេះកើតអង្គែ, ឆ្កែកើតអង្គែ ។
 
រីឯ «អង្កែ» វិញ ជាពាក្យ​មិនសូវមាន​ការប្រើ​ប្រាស់ជាប្រចាំឡើយ។ ពាក្យនេះ មានន័យថា ក្ដារហ៊ឹងសម្រាប់ដាក់គ្រឿងសក្ការបូជា។ ដាក់ដបផ្កាលើអង្កែ ។
 
សម្រាប់ពាក្យ «អង្គែ» បើ​ប្រើជាមួយ​ពាក្យ «អង្គឺ» វិញ មានន័យថា ដែល​ស្ទាក់ស្ទើរ, ហ៊ីងហ៊ាង។ គំនិតអង្គឺអង្គែ, សម្ដីអង្គឺអង្គែ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com