អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ណាវីតា ហ៊ែលស៊ីហ្វូដ&បេវើរីច ឯ.ក ច្នៃផ្លែឈើធម្មជាតិធ្វើតំណាប់ធានាគុណភាព​ដល់សុខភាពអតិថិជន និងទទួលបានការគាំទ្រខ្លាំង
06, May 2022 , 9:49 am        
រូបភាព
ជានិស្សិតទាំងពីរនាក់បងប្អូនបង្កើត បានបញ្ចប់ជំនាញគ្រប់គ្រងវិស្វកម្មឧស្សាហកម្ម និង ជំនាញវិស្វកម្មវិទ្យាសាស្រ្តអាហារ ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់អនុវត្តនៃដំណើរការសហគ្រាសរបស់ខ្លួន ដែលផ្តោតទៅលើគុណភាពជាចម្បង។ ក្រុមហ៊ុន ណាវីតា ហ៊ែលស៊ីហ្វូដ&បេវើរីច ឯ.ក (Navita Healthy Food & Beverages Co., LTD) បានចាប់ផ្ដើបកាលពី ខែវិច្ឆិកា ឆ្នាំ២០២០ ដោយកែច្នៃកសិផលធម្មជាតិ ទៅជាតំណាប់ជាច្រើនរសជាតិ។
 



លោក អ៊ុយ ចេងហេង ស្ថាបនិកក្រុមហ៊ុន ណាវីតា បានឱ្ដឹងថា«ត្រឹមតែរយៈពេល ១ ឆ្នាំ ណាវីតា បានបោះជំហានចូលក្នុងវិស័យកសិឧស្សាហកម្ម ហើយទទួលបានការគាំទ្រ និងទទួលស្គាល់ពីស្ថាប័នរដ្ឋ និងឯកជនយ៉ាងលឿនគួរឱ្យកត់សម្គាល់។ ណាវីតា បានទទួលពានរង្វាន់ ឧស្សាហកម្មបៃតង ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុងឆ្នាំ២០២១ និងមានកិច្ចសហការជាមួយអង្គការជាតិ និងអន្តរជាតិជាច្រើន​។»​
 





ផលិតផលដែលពេញនិយមខ្លាំង ពីសំណាក់អតិថិជន គឺតំណាប់ផ្លែស្រកានាគ មានពីរពណ៌ ពណ៌ស និងពណ៌ក្រហម ថែមទាំងមានតំណាប់ម្នាស់ និងតំណាប់ធ្វើពីផ្លែស្វាយផងដែរ។ ក្រៅពីនោះអតិថិជន អាចរកជាវផលិតថ្មីរបស់ ណាវីតា បានជាមួយផលិតផលថ្មី គឺមានប៉ៃលិនក្នុងកំប៉ុង ដែលមានរសជាតិផ្អែមឆ្ងាញ់ និងមិនប៉ះពាល់ដល់សុខភាពនោះទេ។ អតិថិជនទាំងអស់ អាចរកជាវបាននៅផ្សារទំនើប ជីប ម៉ុង គ្រប់សាខា ផ្សារការ៉ុត ផ្សារបាយ័ន និងតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។
 
ព័ត៌មានបន្ថែម សូមទាក់ទង តាមរយៈលេខទូរស័ព្ទ: 096 4777 456/ 096 2424 456/ 096 798 4248 ៕
 




















(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com