កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Moyes ថា លោកដឹង West Ham ចាញ់ Frankfurt តាំងពីនាទីដំបូងជើងទី១ម្ល៉េះ
06, May 2022 , 12:59 pm        
រូបភាព
លោក David Moyes សារភាពថា ខ្លួនដឹង West Ham United នឹងធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League តាំងពីប៉ះ Eintracht Frankfurt នៅនាទីដំបូងនៃជំនួបជើងទីមួយមក។


West Ham បានប្រកួតចាញ់ Eintracht Frankfurt ក្នុងលទ្ធផល ១-០ ក្នុងជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League នៅថ្ងៃទី៥ ខែឧសភា។ នៅជើងទី១ សប្តាហ៍មុន ក្រុមអង់គ្លេសមួយនេះចាញ់ក្រុមអាល្លឺម៉ង់រួចមកហើយនៅផ្ទះខ្លួនឯងក្នុងទល្ធផល ២-១។ សរុបទាំងពីរជើង West Ham ចាញ់ Eintracht Frankfurt ៣-១។
 
ប្រាប់អ្នកពត៌មានក្រោយចប់ការប្រកួត លោក Moyes សារភាពថាលោកបានដឹងហើយថា West Ham មិនអាចឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់កម្រិតទី២អឺរ៉ុបនេះឡើយ។
 
«សូមនិយាយដោយស្មោះត្រង់ ខ្ញុំដឹងថាក្រុមរបស់យើងមិនអាចឆ្លងផុតវគ្គនេះ តាំងពីការប្រកួតជើងទី១នៅប៉ុន្មានវិនាទីដំបូងនាកីឡដ្ឋាន London ម្លេះ។ យើងមើលឃើញ និងទទួលស្គាល់សមត្ថភាពក្រុម Eintracht Frankfurt។ នេះជាការលើងឡើងរបស់លោក Moyes ដែលបានដឹកនាំក្រុមញញួលេចធ្លោនៅពីររដូវកាលចុងក្រោយនេះ។
 
បើទោះបីធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិស្កុតឡែនរូបនេះ មានមោទកភាពចំពោះកីឡាករ West Ham ដែលធ្វើបានល្អនៅជើងទី២នេះ បើទោះក្រុមនៅសល់គ្នាតែ១០នាក់ក្តី។
 
Eintracht Frankfurt ត្រូវឡើងទៅជួយ Rangers នៅវគ្គផ្តាច់ព្រ័ត្រ Europa League រដូវកាល ២០២១-២២ នៅរាត្រីថ្ងៃទី១៨ ខែឧសភា ដែលធ្វើឡើងនៅកីឡដ្ឋាន Estadio R. Sanchez Pizjuan អេស្ប៉ាញ។ Rangers ទម្លាក់ក្រុមអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផលទាំងពីរជើង ៣-២ នៅវគ្គ១/២ផ្តាច់ព្រ័ត្រ៕
 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com