ជាតិ
រថយន្ត
លោក សូវៀត រំឭកដំណើរផ្សងព្រេងដោយជិះឡាន LAND ROVER ប្រភេទDefender ផលិ​ត​ឆ្នាំ១៩៧០
09, May 2022 , 7:59 pm        
រូបភាព
លោក អៀម សូវៀត ប្រមូល​យានជំនិះ​បុរាណ។ មក​ដល់​ពេល​នេះ គាត់​មាន​យានយន្តបុរាណចំនួន ​​១៦គ្រឿង។ ក្រៅ​ពី​កង់​​ធម្មតា កង់​ម៉ាស៊ីន និង​ម៉ូតូ​បុរាណ គាត់​មាន​រថយន្ដ​បង្វិល​កង់​ទាំងបួន ៣គ្រឿង​។ លោក សូវៀត មានឡាន M151 A2 ១គ្រឿង ​ដែល​មាន​អាយុកាល៥០ឆ្នាំ ឡាន SUZUKI Samurai ដែល​មាន​អាយុកាល៣០ឆ្នាំ និងឡាន LAND ROVER ប្រភេទ Defender ម៉ូឌែល Série IIA ផលិត​ឆ្នាំ​១៩៧០ ដែល​គាត់​បានណែនាំ​ សម្រាប់​បទយកការណ៍​នេះ។

 
លោក អៀម សូវៀត បានប្រាប់សារព័ត៌មានថ្មីៗថា គាត់​ប្រើ​រថយន្ដ​នេះ ដើម្បី​ជិះ​កម្សាន្ដ​តាម​ផ្លូវ​ដី ជា​ពិសេស គាត់​នឹក​រឭក​កាល​ពីដើរ​ផ្សងព្រេង ​ជា​មួយ​សមាជិក Cambodia Defender Club ដែល​ជាសមាគមសម្រាប់​ម្ចាស់​ឡាន LAND ROVER Defender ក្នុង​ប្រទេស។ ពេល​នោះ ពួកគេ​បាន​ជិះ​ទៅ​ដល់​ខេត្ត​ព្រះ​សីហនុ និង​ឡើង​ភ្នំ ​១៥០០ ស្ថិតក្នុងខេត្ត​ពោធិ៍សាត់។ LAND ROVER Defender Série IIA មាន​សាស៊ីខ្លី និង​សាស៊ី​វែង ដូច​របស់​លោក សូវៀត។ ក៏ប៉ុន្តែ​ទោះបី​ជា​វា​មាន​​​បណ្ដោយ ៤៤៤៥ មីលីម៉ែត្រ ក៏​មាន​ទ្វារពីរប៉ុណ្ណោះ។ វា​មក​ពី​ខាង​ក្រោយ​គឺជា​បែន។ ខាង​មុខ​វិញ មាន​កៅអីបីជាប់​គ្នា។ រថយន្ដ​នេះ​មាន​ដំបូល​រឹង ដែល​អាច​ដកចេញ​បាន។
 
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖ 

 
LAND ROVER Defender គឺ​ជា​រថយន្ដបង្វិល​កង់​ទាំងបួន ដើម្បី​ជិះ​ផ្លូវ​ឧបសគ្គ ដែលត្រូវផលិតបន្ត​តាំង​ពី​ឆ្នាំ១៩៤៨ ក្នុង​រោងចក្រតែ​១ប៉ុណ្ណោះ ​ស្ថិតនៅ​ទីក្រុង​ Solihull ប្រទេស​អង់គ្លេស ។ ពី​ដំបូង​គឺ​ជា​ប្រភេទ​តែ​មួយគត់ ផលិត​ដោយ LAND ROVER ដូច្នេះ​វា​គ្រាន់​តែ​មាន​ឈ្មោះ​ថា Série I Série II Série III ប៉ុណ្ណោះ។ ហេតុដូច្នេះ​ជា​ផ្លូវការ ប្រភេទ​នេះ​មាន​ឈ្មោះ​ថា Defender តាំង​ពី​ឆ្នាំ​១៩៨៣មក​ម្ល៉េះ។
 


LAND ROVER Defender ម៉ូឌែល Série II មាន​ស៊េរី​៣ ហៅ​ថា II IIA និង IIB។ ទាំង​អស់​ត្រូវ​បាន​ផលិត​ពីឆ្នាំ១៩៥៨ ដល់​ឆ្នាំ​១៩៧១។ LAND ROVER Defender Série IIA ត្រូវ​បាន​ផលិត​ពី​ឆ្នាំ​១៩៦១ ដល់​ឆ្នាំ​១៩៧១។ 
 


ក្រុមហ៊ុន LAND ROVER ត្រូវ​បាន​បង្កើត​ឡើង​ឆ្នាំ​១៩៤៨ ដោយ​លោក WILKS Spencer និង​Maurice ដែល​ជា​បងប្អូន​បង្កើត នៅ​ទីក្រុងSolihull ប្រទេស​អង់គ្លេស។ បច្ចុប្បន្នក្រុម​ហ៊ុន​នេះ​ស្ថិត​នៅ​ក្នុង​ក្រមសម្ព័ន្ធ​ JAGUAR LAND ROVER ៕
 




 

Tag:
 យាន្តយន្ត
 ឡានបុរាណ
 រថយន្តបុរាណ
  អៀម សូវៀត
© រក្សាសិទ្ធិដោយ thmeythmey.com