កីឡាអន្តរជាតិ
អន្តរជាតិ
Beckham រំពឹង Ronaldo បន្តស្នាក់នៅMan Utd មួយរដូវកាលទៀត
10, May 2022 , 8:29 am        
រូបភាព
រូបភាព៖BeIN Sports
រូបភាព៖BeIN Sports
David Beckham អតីតកីឡាករក្រុម Manchester United នៅថ្ងៃទី៩ ខែឧសភា បានបង្ហាញក្តីរំពឹងថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបន្តស្នាក់នៅជាមួយក្រុមមួយរដូវកាលទៀត បន្ទាប់ពីឆ្លងកាត់ការខកចិត្តក្នុងរដូវកាលនេះ។


ក្រោយចាញ់ក្រោមថ្វីជើងក្រុម Brighton & Hove Albion កាលពីថ្ងៃទី៧ ខែឧសភាចុងសប្តាហ៍មុន បានន័យថា Man Utd ដែលអស់ឱកាសប្រជែងកៅអី Champions League ទៅហើយ ប្រឈមមិនបានលេង Europa League ថែមទៀត ។ 
 
សម្រាប់ខ្សែប្រយុទ្ធ Ronaldo ក្នុងរដូវកាលនេះរកបាន២៤គ្រាប់រាល់គ្រប់ការប្រកួត ហើយលោក Beckham ដែលជាអតីតកីឡាករពាក់អាវលេខ៧ នៅបិសាចក្រហមដូចគ្នា ក៏បានបង្ហាញក្តីរំពឹងថាខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ នឹងបន្តស្នាក់នៅបន្ត។
 
«វាពិតជាសំខាន់សម្រាប់គាត់ យើងទាំងអស់គ្នាដឹកច្បាស់ថាក្លិប Man Utd មានន័យយ៉ាងណាសម្រាប់គាត់។ គាត់កំពុងតែធ្វើគ្រប់យ៉ាងដែលធ្វើបានល្អបំផុត ហើយខ្ញុំរំពឹងថាគាត់នឹងអាចបន្តស្នាក់នៅមួយរដូវកាលបន្តទៀត ឬពីររដូវកាលទៀត។»។ លោក Beckham និយាយប្រាប់ Sky Sports បែបនេះ។
 
លើសពីនេះលោក Beckham ក៏បានអះអាងបន្ថែមទៀតថា ក្លិបបិសាចក្រហមនឹងមានការផ្លាស់ប្តូរដ៏សំខាន់នៅរដូវកាលក្រោយ ហើយលោករំពឹងថាបិសាចក្រហមនឹងល្អប្រសើរឡើងវិញ ក្រោមការដឹកនាំរបស់ Ten Hag។
 
David Beckham ធ្លាប់ជាកីឡាករលេងឱ្យក្រុមបិសាចក្រហម ហើយបានជួយក្រុមឈ្នះពានរង្វាន់ Premier League ចំនួន៦លើក ពីការបង្ហាញខ្លួន ២៩២លើកនៅក្នុង Premier league៕
 

Tag:
 David Beckham
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com