ជាតិ
សង្គមជាតិ
អ្នកស្រាវជ្រាវរុក្ខជាតិកម្រកម្ពុជា ស្នើឱ្យអ្នកចែករំលែកអត្ថបទស្រាវជ្រាវខ្លួន ផ្តល់ប្រភពដើមដល់ម្ចាស់ស្នាដៃ​
10, May 2022 , 8:59 am        
រូបភាព
លោក សុខ វិជ្ចា ជាអ្នកបច្ចេកទេសនិងស្រាវជ្រាវពីរុក្ខជាតិកម្ររបស់កម្ពុជា។ រូបភាពផ្តល់ឱ្យ
លោក សុខ វិជ្ចា ជាអ្នកបច្ចេកទេសនិងស្រាវជ្រាវពីរុក្ខជាតិកម្ររបស់កម្ពុជា។ រូបភាពផ្តល់ឱ្យ
​ការចម្លងស្នាដៃទាំងស្រុង ដោយផ្នែកណាមួយរបស់បុគ្គលណាម្នាក់ទៅផ្សព្វផ្សាយជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនផ្តល់ប្រភពទៅដល់ម្ចាស់ដើម តែងកើតឡើងជារឿយៗនៅកម្ពុជា។ ការណ៍នេះបានធ្វើឱ្យម្ចាស់ស្នាដៃមិនសប្បាយចិត្ត ហើយបង្ហាញពីកង្វះក្រមសីលធម៌ វិជ្ជាជីវៈ​នៅក្នុងសង្គម។


លោក សុខ វិជ្ចា ជាអ្នកបច្ចេកទេសនិងស្រាវជ្រាវពីរុក្ខជាតិកម្ររបស់កម្ពុជា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ អ្នកស្រាវជ្រាវរូបនេះ កើតក្តីទោ​មនស្ស ចំពោះករណីចម្លងអត្ថបទស្រាវជ្រាវរបស់ខ្លួន ដោយគេមិនបានបញ្ជាក់ប្រភពដើម។


ដើមក្រចេះ រូបភាពពីហ្វេសប៊ុក លោក សុខ វិជ្ចា

សម្រាប់លោក សុខ វិជ្ចា ដ្បិតជាការដកស្រង់ផ្នែកខ្លះទៅផ្សាយ ហើយវាក៏ជាផ្នែកមួយនៃការចែករំលែកចំណេះដឹង​នៅ​ក្នុងសង្គម ប៉ុន្តែលោក វិជ្ចា ក៏ចង់ឱ្យ​វប្បធម៌ចែករំលែកចំណេះដឹងអាចធ្វើទៅបាន ប្រកបដោយ​សីលធម៌ និងវិជ្ជាជីវៈ​ដែរ។ លោក វិជ្ចា ប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖ «សម្រាប់ខ្ញុំនេះជាករណីទី១ ដែលគេចម្លងស្នាដៃអត់ដាក់ប្រភព។ បើមានករណីហ្នឹងបន្តបន្ទាប់ទៀត ខ្ញុំនឹងជូនដំណឹងទៅម្ចាស់ផេក ដែលបានចម្លងហ្នឹង។ បើគេនៅតែអត់មានចំណាត់ការទេ ខ្ញុំក៏នឹងដាក់ពាក្យប្ដឹងសុំកម្មសិទ្ធិបញ្ញាដើមរបស់ខ្ញុំ»។
  

ផ្កាក្រចេះ រូបភាពពីហ្វេសប៊ុក លោក សុខ វិជ្ចា

បើតាមលោក សុខ វិជ្ចា កាលពីដើមខែមីនា លោក បានបង្ហោះអត្ថបទស្រាវជ្រាវពីម្សៅក្រអូប ក្រចេះចួងចន្ទន៍ លើគណនីហ្វេសប៊ុកខ្លួនឈ្មោះ Vichea Sok និងទំព័រហ្វេសប៊ុក«ជីវចម្រុះនៃប្រទេសកម្ពុជា»។ ប្រមាណ២ខែក្រោយមក អត្ថបទស្រាវជ្រាវពី​នោះ ត្រូវបាន​គេចម្លងខ្លឹមសារខ្លះទៅផ្សព្វផ្សាយ ដោយមិនបញ្ជាក់ប្រភពដើម​៕
 

Tag:
 សុខ វិជ្ចា
© រក្សាសិទ្ធិដោយ thmeythmey.com